អគ្គិភ័យឆាបឆេះបន្ទប់ជួលមួយកន្លែងនៅស្ទឹងមានជ័យ បណ្តាលឱ្យខូចខាតសម្ភារៈទាំងស្រុង

អគ្គិភ័យឆាបឆេះបន្ទប់ជួលមួយកន្លែងនៅស្ទឹងមានជ័យ បណ្តាលឱ្យខូចខាតសម្ភារៈទាំងស្រុង

ភ្នំពេញ៖ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួលលេខ១៧៣ តាមបណ្ដោយផ្លូវប្រឡាយ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឱ្យខូចខាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ អគ្គិភ័យ ហេតុការណ៍អគ្គិភ័យដ៏កាចសាហាវនេះ ត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លើងបានឆាបឆេះបំផ្លាញបន្ទប់ជួលមួយនេះ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ទាំងស្រុង រួមទាំងម៉ាស៊ីនត្រជាក់ចំនួន០១ ទូរសម្លៀកបំពាក់ចំនួន០២ គ្រែចំនួន០១ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។ អគ្គិភ័យ រហូតមកដល់វេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង អស់ទឹកចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។ អគ្គិភ័យ ជាមួយគ្នានោះ ក៏មានការចូលរួមជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន ០៣គ្រឿងបន្ថែមទៀតផងដែរ ប៉ុន្តែពុំបានប្រើប្រាស់ទឹកនោះទេ។ គិតត្រឹមម៉ោងខាងលើ អគ្គិភ័យនេះត្រូវបានគ្រប់គ្រង និងពន្លត់បានទាំងស្រុងហើយ។ អគ្គិភ័យ

administrator

Related Articles