ព្យួរអាជ្ញាប័ណ្ណកាស៊ីណូនៅបាវិត! ជាប់ពាក់ព័ន្ធការឆបោកអនឡាញ ឃាត់ខ្លួនជនសង្ស័យ២៣នាក់

ព្យួរអាជ្ញាប័ណ្ណកាស៊ីណូនៅបាវិត! ជាប់ពាក់ព័ន្ធការឆបោកអនឡាញ ឃាត់ខ្លួនជនសង្ស័យ២៣នាក់

(ស្វាយរៀង)៖ កាស៊ីណូ «ស៊ីលវើរ ស្តារ» ដ៏ល្បីល្បាញមួយកន្លែងក្នុងក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចព្យួរអាជ្ញាប័ណ្ណជាស្ថាពរ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
Casino Raid Image 1
Casino Raid Image 2

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សម្របសម្រួលជាមួយ គ.ល.ក., អគ្គស្នងការដ្ឋាននគរបាលជាតិ និងព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានចុះឆែកឆេរកាស៊ីណូខាងលើ រកឃើញសកម្មភាពឆបោកយ៉ាងសកម្ម។
Casino Raid Image 3
Casino Raid Image 4

ជាលទ្ធផល ជនសង្ស័យសរុបចំនួន ២៣នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ។ ក្នុងនោះមានជនបរទេស៦ជាតិសាសន៍ រួមមាន ស្រីលង្កា ៦នាក់, ប៉ាគីស្ថាន ៧នាក់, ហ្វីលីពីន ២នាក់, នេប៉ាល់ ២នាក់, ឥណ្ឌា ១នាក់, នីហ្ស៊េរីយ៉ា ១នាក់, អាល់ហ្ស៊េរី ១នាក់ (ដែលសង្ស័យជាជនរងគ្រោះ)។ គួរឲ្យកត់សម្គាល់ ក៏មានការឃាត់ខ្លួនមុខសញ្ញាមេខ្លោងធំៗចំនួន ៣នាក់ផងដែរ គឺជនជាតិចិនតៃវ៉ាន់ ១នាក់ និងម៉ាឡេស៊ី ២នាក់។ វត្ថុតាងជាច្រើនត្រូវបានដកហូត រួមមាន៖ ទូ Call Center ចំនួន ២៤, លិខិតឆ្លងដែន ១៩ក្បាល និងទូរសព្ទដៃ ២០គ្រឿង។
Casino Raid Image 5
Casino Raid Image 6

ក្រោយសាកសួរ និងប្រមូលភស្តុតាងគ្រប់គ្រាន់ គ.ល.ក. បានចេញសេចក្តីសម្រេចព្យួរអាជ្ញាប័ណ្ណកាស៊ីណូ «ស៊ីលវើរ ស្តារ» ជាបន្ទាន់។ ចំណែកឯមុខសញ្ញាមេខ្លោងទាំង ៣នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ដោយឡែក ជនបរទេសទាំង ២០នាក់ផ្សេងទៀត ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីនិរទេសចេញពីកម្ពុជា។
Casino Raid Image 7
Casino Raid Image 8

យុទ្ធនាការបង្ក្រាបបទល្មើសឆបោកអនឡាញនេះ នឹងបន្តធ្វើឡើងទូទាំងប្រទេស។ សមត្ថកិច្ចបញ្ជាក់ថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងពាក់ព័ន្ធទាំងអស់ ដោយគ្មានការលើកលែងឡើយ៕
Casino Raid Image 9
Casino Raid Image 10

administrator

Related Articles