គម្រោងព្រែកជីកហ្វូណនតេជោ៖ ស្ពាន ៨ កន្លែង ត្រៀមលេចចេញជារូបរាង បម្រើផលប្រយោជន៍ជាតិ!

គម្រោងព្រែកជីកហ្វូណនតេជោ៖ ស្ពាន ៨ កន្លែង ត្រៀមលេចចេញជារូបរាង បម្រើផលប្រយោជន៍ជាតិ!

ភ្នំពេញ៖ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា កំពុងតែត្រៀមខ្លួនសម្រាប់ដំណើរការសាងសង់ប្រកបដោយមហិច្ឆតាខ្ពស់ ដោយគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ចំនួន ៨ កន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។

ស្ពានលើព្រែកជីកហ្វូណនតេជោ

ស្ពានទាំង ៨ កន្លែងនេះ នឹងលាតសន្ធឹងឆ្លងកាត់តាមបណ្ដាខេត្តសំខាន់ៗ រួមមាន៖

១. ស្ពាននៅផ្លូវជាតិលេខ ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
២. ស្ពាននៅផ្លូវលេខ ២១B ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល។
៣. ស្ពាននៅផ្លូវលេខ ២១ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល។

ស្ពានលើព្រែកជីកហ្វូណនតេជោ

៤. ស្ពាននៅផ្លូវ ១TK១ ស្ថិតក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។
៥. ស្ពាននៅផ្លូវជាតិលេខ ២ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ។

ស្ពានលើព្រែកជីកហ្វូណនតេជោ

៦. ស្ពាននៅផ្លូវ ១៣១១B ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
៧. ស្ពាននៅផ្លូវជាតិលេខ ៣៣ ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

ស្ពានលើព្រែកជីកហ្វូណនតេជោ

៨. ស្ពាននៅផ្លូវលេខ ១៣៣២ ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។

ស្ពានលើព្រែកជីកហ្វូណនតេជោ
ស្ពានលើព្រែកជីកហ្វូណនតេជោ
ស្ពានលើព្រែកជីកហ្វូណនតេជោ
ស្ពានលើព្រែកជីកហ្វូណនតេជោ

ព័ត៌មានលម្អិតស្ដីពីគម្រោងសាងសង់ស្ពានទាំងនេះ ត្រូវបានផ្សព្វផ្សាយដោយអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា ឯកឧត្តម ខៀវ កាញារីទ្ធ។ ការសាងសង់ស្ពានទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលលំហូរចរាចរណ៍ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តាមបណ្ដោយព្រែកជីកហ្វូណនតេជោ នាពេលអនាគត។

administrator

Related Articles