(កណ្តាល)៖ ដំណឹងល្អសម្រាប់អ្នកនិយមការធ្វើដំណើរ និងការកម្សាន្តនៅអាកាសយានដ្ឋាន! អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងចាប់ផ្តើមយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងដ៏ធំលើកដំបូងរបស់ខ្លួន ដែលអាចឲ្យលោកអ្នកក្លាយជាម្ចាស់ផ្ទះ ឬរថយន្តថ្មីដោយគ្រាន់តែមកទស្សនា ឬធ្វើដំណើរ។

ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ រាល់ការចំណាយចាប់ពី ៣០ដុល្លារឡើងទៅ ទៅលើការទទួលទានអាហារឆ្ងាញ់ៗនៅភោជនីយដ្ឋាន ឬទិញទំនិញអនុស្សាវរីយ៍តាមបណ្តាហាងផ្សេងៗ លោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាងចំនួន ១សន្លឹកភ្លាមៗ។ រង្វាន់ធំៗដែលកំពុងរង់ចាំរួមមាន៖ ផ្ទះដ៏ស្រស់ស្អាតមួយខ្នង រថយន្តទំនើបមួយគ្រឿង ការស្នាក់នៅសណ្ឋាគារលំដាប់ខ្ពស់ និងរង្វាន់ដ៏ទាក់ទាញជាច្រើនទៀត។

ការចាប់រង្វាន់នឹងធ្វើឡើងចំនួន ២លើកដ៏អស្ចារ្យ! លើកទីមួយ នឹងប្រារព្ធឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដ៏រីករាយ (ខែមេសា ឆ្នាំ២០២៦) ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងចំថ្ងៃខួបលើកទីមួយរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦)។ ព្រឹត្តិការណ៍ទាំងពីរនេះ នឹងបើកទូលាយសម្រាប់អ្នកទស្សនា និងអ្នកធ្វើដំណើរទាំងអស់ ហើយអ្នកឈ្នះនឹងត្រូវបានប្រកាសជាសាធារណៈតាមរយៈបណ្តាញផ្លូវការរបស់អាកាសយានដ្ឋាន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ បានក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់របស់កម្ពុជា ដែលបានមើលឃើញពីកំណើនអ្នកដំណើរយ៉ាងគំហុក និងការពង្រីកបណ្តាញក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនឡើងៗ។ យុទ្ធនាការផ្តល់រង្វាន់នេះ គឺដើម្បីអបអរសាទរ និងថ្លែងអំណរគុណដល់អ្នកដំណើរ ដៃគូអាជីវកម្ម និងហាងទំនិញទាំងអស់ដែលបានគាំទ្រ។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីធំធេងជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ (4F) ដែលមានសមត្ថភាពខ្ពស់ក្នុងការទទួលយន្តហោះខ្នាតយក្សដូចជា Airbus A380-800 និង Boeing 747-800 សម្រាប់ការហោះហើរឆ្លងទ្វីប។ បើយោងតាមការវាយតម្លៃអាកាសចរណ៍ស៊ីវិល ព្រលានយន្តហោះនេះ ជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F ទាំងអស់ ហើយក៏ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលមួយក្នុងចំណោមស្ថាបត្យកម្មចំនួន ១១ លើពិភពលោកផងដែរ។

ត្រៀមខ្លួនសម្រាប់សំណាងល្អ និងឱកាសឈ្នះរង្វាន់ធំនៅអាកាសយានដ្ឋានអន្តរជាតិតេជោ! កុំភ្លេចណា គ្រាន់តែចំណាយចាប់ពី ៣០ដុល្លារឡើងទៅ លោកអ្នកអាចនឹងក្លាយជាម្ចាស់ផ្ទះ ឬរថយន្តភ្លាមៗ៕
