កូនចិត្តតិរិច្ឆាន! យកកាំបិតភ្ជង់ម្ដាយបង្កើតគំរាមសម្លាប់ រងរបួសប៉ូលិសម្នាក់ពេលឃាត់ខ្លួន

កូនចិត្តតិរិច្ឆាន! យកកាំបិតភ្ជង់ម្ដាយបង្កើតគំរាមសម្លាប់ រងរបួសប៉ូលិសម្នាក់ពេលឃាត់ខ្លួន

ភ្នំពេញ៖ បុរសជាកូនចិត្តតិរិច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតមុខពីរចុងស្រួចភ្ជង់គំរាមសម្លាប់ម្ដាយបង្កើតរបស់ខ្លួនឯង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ២១៧ ផ្លូវបេតុង ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហៃ ដូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និងមានទីលំនៅកន្លែងកើតហេតុខាងលើ។ ក្នុងប្រតិបត្តិការចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ក៏បណ្ដាលឲ្យនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកម្នាក់ រងរបួសបាតដៃផងដែរ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កាំបិតមុខពីរចុងស្រួចមួយដើម ដងជ័រពណ៌ខៀវ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles