ចិនបន្តលើកលែងទិដ្ឋាការដល់បណ្ដាប្រទេសអឺរ៉ុបជាច្រើន រហូតដល់ចុងឆ្នាំ២០២៦ ដើម្បីទាក់ទាញទេសចរ និងជំរុញសេដ្ឋកិច្ច!

ចិនបន្តលើកលែងទិដ្ឋាការដល់បណ្ដាប្រទេសអឺរ៉ុបជាច្រើន រហូតដល់ចុងឆ្នាំ២០២៦ ដើម្បីទាក់ទាញទេសចរ និងជំរុញសេដ្ឋកិច្ច!

ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី បាន​សម្រេច​ពង្រីក​រយៈពេល​នៃ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ (Visa-Free) ដល់​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយចំនួន​ រហូតដល់​ដំណាច់ឆ្នាំ​២០២៦។ ការ​សម្រេចចិត្ត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​កំណើន​ទេសចរណ៍ និង​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ជាតិ។

យោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ថា ចិន​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​បណ្ដា​ប្រទេស​ជាច្រើន រួមទាំង​ប្រទេស​បារាំង រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៦។ ការពង្រីក​គម្រោង​នេះ​ក៏​នឹង​គ្របដណ្ដប់​ដល់​ប្រទេស​ស៊ុយអែត​ផងដែរ ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១០ ខែវិច្ឆិកា ខាងមុខនេះ។

គួរ​រំលឹក​ថា ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ពង្រីក​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០២៣ មក​ម្ល៉េះ ក្នុង​គោលបំណង​ផ្ដល់​ការ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូវីដ-១៩។ ក្នុង​នោះ​ក៏​មាន​ការ​បញ្ចូល​បណ្ដា​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និង​ប្រទេស​ម៉ាឡេស៊ី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ។

បន្ថែម​ពី​នេះ កាលពី​ខែកញ្ញា​កន្លងទៅ ចិន​ក៏បាន​បន្ត​អនុវត្ត​កម្មវិធី​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ដល់​អ្នកកាន់​លិខិតឆ្លងដែន​ធម្មតា​ពី​ប្រទេស​រុស្ស៊ី​ផងដែរ។

administrator

Related Articles