គ្រោះថ្នាក់រន្ធត់លើផ្លូវល្បឿនលឿន! បុកពីក្រោយពេញទំហឹង របួសធ្ងន់២នាក់ ទាំងអ្នកបើកបរ និងជនជាតិកូរ៉េម្នាក់

គ្រោះថ្នាក់រន្ធត់លើផ្លូវល្បឿនលឿន! បុកពីក្រោយពេញទំហឹង របួសធ្ងន់២នាក់ ទាំងអ្នកបើកបរ និងជនជាតិកូរ៉េម្នាក់

រាជធានីភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង ២០នាទី លើកំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្តបុកគ្នាពីក្រោយពេញទំហឹង។

តាមប្រភពពីកម្លាំងនគរបាលផ្លូវល្បឿនលឿន និងផ្នែកចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CF-9670 ត្រូវបានបើកបរដោយឈ្មោះ ឡន សំបុន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងរថយន្តនេះ ក៏មានអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ SHIN JI IN ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ GK2233243 ស្នាក់នៅរាជធានីភ្នំពេញ។ ពួកគេបានបើកបរក្នុងទិសដៅពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ)។

លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្ត ALPHARD នេះបានបុកពីក្រោយរថយន្ត FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-2527 ដែលសណ្ដោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខព្រះសីហនុ 4A-2195 ដែលកំពុងបើកបរស្របទិសគ្នា។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត FUSO បានរត់គេចខ្លួនបាត់ពីកន្លែង។ ហេតុការណ៍នេះបណ្ដាលឲ្យអ្នកបើកបររថយន្ត ALPHARD ឈ្មោះ ឡន សំបុន និងអ្នករួមដំណើរសញ្ជាតិកូរ៉េ ឈ្មោះ SHIN JI IN ទទួលរងរបួសធ្ងន់។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះពីមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង មកជួយអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទាំងពីរទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ចំណែកឯវត្ថុតាងជាមធ្យោបាយរថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច យកមករក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

administrator

Related Articles