នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អំពាវនាវបន្ទាន់ឲ្យបញ្ឈប់អំពើហិង្សា និងការពារជនស៊ីវិលនៅស៊ូដង់ ខណៈរបាយការណ៍សម្លាប់រង្គាលកើនឡើង

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អំពាវនាវបន្ទាន់ឲ្យបញ្ឈប់អំពើហិង្សា និងការពារជនស៊ីវិលនៅស៊ូដង់ ខណៈរបាយការណ៍សម្លាប់រង្គាលកើនឡើង

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចេញមុខអំពាវនាវជាបន្ទាន់ឲ្យគ្រប់ភាគីបញ្ឈប់អំពើហិង្សាទាំងអស់នៅក្នុងប្រទេសស៊ូដង់ ខណៈដែលរបាយការណ៍ពីអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅគួរឲ្យរន្ធត់ កំពុងកើតឡើងយ៉ាងគំហុកនៅទីក្រុង El Fasher និងតំបន់ Darfur ភាគខាងជើង។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Bernama កាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អាន់វ៉ា បានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ីទទូចឲ្យមានការការពារជនស៊ីវិលជាដាច់ខាត ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសោកនាដកម្មនៃការសម្លាប់រង្គាល ភាពអត់ឃ្លាន និងការផ្លាស់ទីលំនៅរបស់ប្រជាជន ក្នុងកម្រិតដ៏គួរឲ្យតក់ស្លុត និងមិននឹកស្មានដល់។

តាមរយៈបណ្ដាញសង្គម Facebook លោក អាន់វ៉ា បានលើកឡើងថា៖ «របាយការណ៍អំពីអំពើឃោរឃៅដែលអាចឈានដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សូម្បីតែអំពើប្រល័យពូជសាសន៍ ក៏មិនអាចអត់ឱនឲ្យបានឡើយ»។ លោកបន្តថា ប្រទេសម៉ាឡេស៊ីឈរជាមួយប្រជាជនស៊ូដង់ដោយស្មារតីសាមគ្គីភាព ហើយជំរុញឲ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ទុក្ខវេទនាបន្ថែមទៀត បើកផ្លូវឲ្យជំនួយមនុស្សធម៌ទៅដល់ និងគាំទ្រដំណើរការដែលអាចជឿទុកចិត្តបានឆ្ពោះទៅរកសន្តិភាព និងគណនេយ្យភាព។

A photo related to the conflict in Sudan

គួររំលឹកថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ រវាងកងកម្លាំងគាំទ្ររហ័ស (RSF) និងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានរីករាលដាលកាន់តែខ្លាំងឡើងៗ រហូតឈានដល់ការសម្លាប់ពលរដ្ឋស្លូតត្រង់មិនរើសមុខ ដែលសកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាអំពើប្រល័យពូជសាសន៍។

ជាក់ស្តែង ក្រុម RSF និងកងជីវពលអារ៉ាប់សម្ព័ន្ធមិត្ត បានកំណត់គោលដៅលើសហគមន៍ជនជាតិភាគតិចអាហ្វ្រិក ដែលមិនមែនអារ៉ាប់ដូចជា Masalit, Fur និង Zaghawa ដោយការវាយប្រហារដ៏សាហាវយង់ឃ្នង។

A photo related to the conflict in Sudan

អ្វីដែលកាន់តែរន្ធត់នោះគឺ នៅពេលដែល RSF ដណ្ដើមបានការគ្រប់គ្រងទីក្រុង El Fasher កាលពីខែតុលា ឆ្នាំ២០២៥ វាបាននាំឲ្យមានការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុតទៅលើជនស៊ីវិលស្លូតត្រង់។

ក្រៅពីអំពើប្រល័យពូជសាសន៍ ក៏មានសេចក្តីរាយការណ៍គួរឲ្យព្រួយបារម្ភអំពីការចាប់រំលោភជាប្រព័ន្ធ និងរំលោភបូកទៅលើស្ត្រី និងក្មេងស្រីដែលព្យាយាមរត់គេចខ្លួន។ លើសពីនេះ ក្រុម RSF ក៏បានរារាំងមិនឲ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ដែលស្ថិតក្រោមការឡោមព័ទ្ធ និងតំបន់ជំរំជនភៀសខ្លួនជាច្រើន (ដូចជា Zamzam) ដែលបានបង្កឲ្យមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរថែមទៀតផង។

administrator

Related Articles