ចាប់បានចោរលួចរថយន្ត! កម្លាំងនគរបាល២ស្រុកសហការគ្នាស្ទាក់ចាប់បានជនសង្ស័យម្នាក់នៅបន្ទាយមានជ័យ

ចាប់បានចោរលួចរថយន្ត! កម្លាំងនគរបាល២ស្រុកសហការគ្នាស្ទាក់ចាប់បានជនសង្ស័យម្នាក់នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក បានបើកប្រតិបត្តិការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចរថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-8386។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ arrested suspect

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត អំពីករណីលួចរថយន្តខាងលើ ដែលបានកើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកបានបញ្ជាកម្លាំងនគរបាលស្រុកស្វាយចេក ឲ្យសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ដើម្បីធ្វើការស្រាវជ្រាវ និងស្ទាក់ឃាត់ខ្លួនជនសង្ស័យ។ stolen car

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ យុន ដាវីត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបន្តថា ជនសង្ស័យ រួមទាំងរថយន្តដែលលួចបាន ត្រូវបានប្រគល់ជូនកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមនីតិវិធី។

administrator

Related Articles