រាជរដ្ឋាភិបាលបើកយុទ្ធនាការបោសសម្អាត! បិទកាស៊ីណូ៤កន្លែងនៅខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ

រាជរដ្ឋាភិបាលបើកយុទ្ធនាការបោសសម្អាត! បិទកាស៊ីណូ៤កន្លែងនៅខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ

ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូធំៗចំនួន៤ នៅក្នុងខេត្តព្រះសីហនុ ដែលត្រូវបានសង្ស័យថា​ពាក់ព័ន្ធ​នឹងមេខ្លោងឆបោកអន្តរជាតិឈ្មោះ Chen Zhi។

វិធានការដ៏ក្តៅគគុកនេះ គឺធ្វើឡើងតាមសេចក្តីសម្រេចរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ដែលរួមមាន៖

១. សេចក្តីសម្រេចលេខ ០២៨ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប។

២. សេចក្តីសម្រេចលេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អុីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី ។

៣. សេចក្តីសម្រេចលេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ។

៤. សេចក្តីសម្រេចលេខ ០៣១ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី ៤។

កាស៊ីណូទាំងបួនខាងលើនេះ ត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់អាជីវកម្មកាស៊ីណូជាខែល។ យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកសាងទំនុកចិត្តវិនិយោគ។

administrator

Related Articles