Sinner គ្រងតំណែងកីឡាករលេខ១ពិភពលោកឡើងវិញ ក្រោយគ្រងជើងឯក Paris Masters យ៉ាងត្រចះត្រចង់!

Sinner គ្រងតំណែងកីឡាករលេខ១ពិភពលោកឡើងវិញ ក្រោយគ្រងជើងឯក Paris Masters យ៉ាងត្រចះត្រចង់!

កីឡាករវាយតឺន្នីសជើងខ្លាំង Jannik Sinner បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយបានគ្រងជើងឯក Paris Masters ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយយកឈ្នះ Felix Auger-Aliassime ក្នុងលទ្ធផល 6-4, 7-6 (7/4) កាលពីថ្ងៃអាទិត្យ។ ជ័យជម្នះដ៏លេចធ្លោនេះ បានធ្វើឱ្យកីឡាករអ៊ីតាលីវ័យ ២៤ ឆ្នាំរូបនេះ ឡើងកាន់តំណែងជាកីឡាករលេខ១ពិភពលោកជាថ្មីម្ដងទៀត។

Sinner ធ្លាប់បានឈរនៅចំណាត់ថ្នាក់កំពូលនេះកាលពីខែមិថុនាឆ្នាំមុន ហើយបានកាន់កាប់រយៈពេល ៦៥ សប្ដាហ៍ រហូតដល់រូបគេបានចាញ់ការប្រកួត US Open ក្រោមថ្វីដៃកីឡាករ Carlos Alcaraz កាលពីខែកញ្ញា។

ការធ្លាក់ចេញពីការប្រកួតមុននេះរបស់កីឡាករលេខ ១ ពិភពលោក Carlos Alcaraz របស់ប្រទេសអេស្ប៉ាញ បានបើកផ្លូវឱ្យ Sinner ត្រលប់មកកាន់ចំណុចកំពូលនៃកីឡាវាយតឺន្នីសបុរសវិញ នៅពេលដែលចំណាត់ថ្នាក់ ATP ត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃចន្ទ។ នេះពិតជាសមិទ្ធផលដ៏ធំមួយទៀតសម្រាប់ Sinner ដែលបានឈ្នះពានរង្វាន់ចំនួន ៥ រួចមកហើយក្នុងរដូវកាលនេះ រួមមាន Australian Open និង Wimbledon ផងដែរ។

administrator

Related Articles