ក្រុម​ក្មេង​ទំនើង​៧​នាក់​ត្រូវ​ឃាត់ខ្លួន​ក្រោយ​បង្ក​ហិង្សា​វាយ​តប់​គ្នា​យ៉ាង​កក្រើក​នៅ​បាត់ដំបង!

ក្រុម​ក្មេង​ទំនើង​៧​នាក់​ត្រូវ​ឃាត់ខ្លួន​ក្រោយ​បង្ក​ហិង្សា​វាយ​តប់​គ្នា​យ៉ាង​កក្រើក​នៅ​បាត់ដំបង!

បាត់ដំបង៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​បង្ក​ហិង្សា​វាយ​តប់​គ្នា​យ៉ាង​កក្រើក​កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ម្សិលមិញ​នេះ​ នៅ​លើ​ផ្លូវ​កៅស៊ូ​ ភូមិ​រ៉ា​ ឃុំ​ធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​។ ករណី​នេះ​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា​ ជា​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​។

ភ្លាមៗ​ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​ស្រុក​គាស់ក្រឡ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​អនុសេនីយ៍ឯក​ ចាន់​ ថានូ​ អធិការនគរបាល​ស្រុក​ បាន​ចុះ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៧​នាក់​ រួម​មាន៖ ទី១. ង៉ែន ផានី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគារ១ ឃុំគារ ស្រុកមោងឬស្សី (ជា​អ្នក​កាន់​ដំបង)​។ ទី២. វេន រាវី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី។ ទី៣. សឹង វិចិត្រ អាយុ១៩ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី។ ទី៤. វ័ន ដាវីត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី។ ទី៥. ហ៊ាប ស៊ូហៀង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាតុក ឃុំមោង ស្រុកមោងឬស្សី។ ទី៦. កយ មិនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធ២ ឃុំគារ ស្រុកមោងឬស្សី និងទី៧. ផុំ ភីនួន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី។ ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​ដើម្បី​ធ្វើការ​សាកសួរ​។

រូបភាពក្រុមជនសង្ស័យ

តាម​ការ​សាកសួរ​ ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​ដេញ​វាយ​និង​គប់​គ្នា​នៅ​ចំណុច​កើតហេតុ​ខាងលើ​មែន​។ មូលហេតុ​គឺ​បណ្តាល​មក​ពី​ជម្លោះ​ពាក្យសម្តី​ និង​គំនុំ​ចាស់​ រហូត​ឈាន​ដល់​ការ​បង្ក​ហិង្សា​នេះ​ឡើង​។ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុតាង​ជា​ដំបង​ឈើ​មួយ​ដើម​ផង​ដែរ​។

បច្ចុប្បន្ន​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​នេះ​ ជនសង្ស័យ​ទាំង​៧​នាក់​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

administrator

Related Articles