អាហ្វហ្គានីស្ថាន៖ ហេតុការណ៍រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារយ៉ាងដំណំទៅលើប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិត និង ១២០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី៣ ខែវិច្ឆិកា។
គ្រោះធម្មជាតិដ៏រន្ធត់នេះ បានកើតឡើងនៅតំបន់ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន រួមមានខេត្ត Balkh និងក្រុង Mazar-i-Sharif ដែលជាទីតាំងរងគ្រោះធ្ងន់ធ្ងរ។ រំញ័រនៃរញ្ជួយដីនេះបានកើតឡើងក្នុងជម្រៅប្រមាណជា ២៨គីឡូម៉ែត្រពីផ្ទៃដី។

ប្រភពដដែលបានបន្ថែមថា អាជ្ញាធរអាហ្វហ្វហ្គានីស្ថានកំពុងតែបន្តជួយសង្គ្រោះ និងពិនិត្យមើលផលប៉ះពាល់បន្ថែមទៀតពីគ្រោះមហន្តរាយមួយនេះ។
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
