បាត់ដំបង៖ ឃាត់ខ្លួនយុវជន៧នាក់ បន្ទាប់ពីវាយតប់គ្នាបង្កការភ្ញាក់ផ្អើល ក្រោយទាស់ពាក្យសម្ដី!

បាត់ដំបង៖ ឃាត់ខ្លួនយុវជន៧នាក់ បន្ទាប់ពីវាយតប់គ្នាបង្កការភ្ញាក់ផ្អើល ក្រោយទាស់ពាក្យសម្ដី!

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកគាស់ក្រឡ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានកើតឡើងកាលពីវេលាម៉ោង ០៣៖៣០ នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវកៅស៊ូ ក្នុងភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពីភាគីទាំងពីរទាស់សម្ដីគ្នានាំទៅដល់ការវាយតប់គ្នាទៅវិញទៅមក។ នេះបើយោងតាមការឱ្យដឹងពីផេកអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពដដែលបានបន្តថា ក្រោយទទួលបានព័ត៌មានពីករណីនេះ លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យមួយក្រុមដែលមានគ្នា ០៧នាក់ រួមមាន៖
១- ឈ្មោះ ង៉ែ​ន ផា​នី ភេទប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​គារ​១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង (អ្នក​កាន់ដំបង)។
២- ឈ្មោះ វេន រាវី ភេទប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។
៣- ឈ្មោះ សឹង វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។
៤- ឈ្មោះ វ័ន ដា​វីត ភេទប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។
៥- ឈ្មោះ ហ៊ា​ប ស៊ូ​ហៀ​ង ភេទប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​តា​តុ​ក ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។
៦- ឈ្មោះ ក​យ មិ​នា ភេទប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ពោ​ធ​២ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។
៧- ឈ្មោះ ផុំ ភី​នួន ភេទប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។

ក្រោយការសាកសួរ ជនសង្ស័យទាំង ០៧នាក់បានសារភាពថា ពួកគេពិតជាបានដេញវាយ និងគប់គ្នាទៅវិញទៅមកនៅចំណុចកើតហេតុខាងលើ ដោយសារតែមានទំនាស់ពាក្យសម្ដី និងគំនុំរៀងៗខ្លួន។ វត្ថុតាងដែលដកហូតបានរួមមាន ដំបងឈើ ០១ដើម។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។

administrator

Related Articles