ខ្សែប្រយុទ្ធអ៊ីរ៉ង់ Sardar Azmoun ត្រូវបណ្តេញពីក្រុមជម្រើសជាតិ ដោយសារការបង្ហោះរូបភាពជួបមេដឹកនាំឌូបៃ
ភ្នំពេញ – កីឡាករបាល់ទាត់កំពូលរបស់អ៊ីរ៉ង់ Sardar Azmoun ត្រូវបានបណ្តេញចេញពីក្រុមជម្រើសជាតិ បន្ទាប់ពីត្រូវបានគេចាត់ទុកថាមានភាពមិនស្មោះត្រង់ចំពោះរដ្ឋាភិបាល។ របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Fars ដែលមានទំនាក់ទំនងទៅនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាម បានដកស្រង់ប្រភពពីក្នុងក្រុមជម្រើសជាតិថា Azmoun ត្រូវបានបណ្តេញចេញពីក្រុមហើយ។ ការសម្រេចចិត្តនេះបានមកបន្ទាប់ពីខ្សែប្រយុទ្ធអាយុ ៣១ ឆ្នាំនេះបានបង្ហោះរូបភាពនៅលើ Instagram របស់គាត់អំពីការជួបជាមួយមេដឹកនាំទីក្រុងឌូបៃ Mohammed bin…
