admin

administrator

ស្វាយរៀងប្រារព្ធទិវាទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត”

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត” នៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត។ ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងអង្គភាពផ្សេងៗ និងសិស្សានុសិស្សប្រមាណ…

រៀបចំរួចរាល់! បុណ្យទន្លេលើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង បានធ្វើកិច្ចប្រជុំពិសេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន…

អ៊ីរ៉ង់បាញ់យន្តហោះ F-35 តម្លៃ១០០លានដុល្លាររបស់អាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

អ៊ីរ៉ង់បានប្រកាសជោគជ័យក្នុងការបាញ់យន្តហោះចម្បាំងទំនើបជំនាន់ទី៥ F-35 តម្លៃ១០០លានដុល្លាររបស់សហរដ្ឋអាមេរិក ដែលជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលយន្តហោះប្រភេទនេះត្រូវបានសត្រូវបាញ់ត្រូវ។ តាមការអះអាងរបស់ឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ពួកគេបានប្រើប្រាស់ប្រព័ន្ធការពារអាកាសទំនើបដើម្បីបាញ់យន្តហោះនេះនៅពេលភ្លឺឡើងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ IRGC បានចេញសេចក្តីថ្លែងការណ៍ថា៖ «ជោគវាសនារបស់យន្តហោះចម្បាំងនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែលទ្ធភាពដែលវាធ្លាក់ គឺមានកម្រិតខ្ពស់ណាស់»។ ផ្នែកអាមេរិកបានទទួលស្គាល់ហេតុការណ៍នេះដោយអ្នកនាំពាក្យលោក Tim Hawkins បញ្ជាក់ថា៖ «យន្តហោះបានចុះចតដោយសុវត្ថិភាព…

នគរបាលស្វាយរៀងប្រតិបត្តិការបង្ក្រាបក្រុមឆបោកអនឡាញ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ដកហូតឧបករណ៍បច្ចេកវិទ្យាជាច្រើន

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ការប្រតិបត្តិការនេះត្រូវបានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ លោកឧត្តមសេនីយ៍ទោ…

អភិបាលខេត្តបន្ទាយមានជ័យដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី H5N1 ក្រោយរកឃើញករណីឆ្លងថ្មី

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ក្រោយរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន ០១ករណី លើស្ត្រីអាយុ ៤៥ឆ្នាំ នៅស្រុកព្រះនេត្រព្រះ។ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តល់ការណែនាំនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦…

រថយន្ត Toyota Prius បុកឡើងឃឿនសួនពុះ និងបង្គោលសញ្ញាចរាចរណ៍ សង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៥នាទី រថយន្ត Toyota Prius មួយគ្រឿងបានបើកបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចមុខមន្ទីរពេទ្យសែនជ័យ តាមបណ្ដោយផ្លូវណត ប៊្រីដ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Toyota…

អាមេរិកបដិសេធការកំណត់ពេលបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ប៉ុន្តែអះអាងថា «មិនមែនសង្គ្រាមរៀងរហូត»

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានបដិសេធការកំណត់ពេលវេលាច្បាស់លាស់ណាមួយ ដើម្បីបញ្ចប់ជម្លោះយោធាជាមួយអ៊ីរ៉ង់ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី១៩មីនា។ «យើងមិនចង់កំណត់ពេលវេលាច្បាស់លាស់ណាមួយលើរឿងនោះទេ ប៉ុន្តែយើងកំពុងស្ថិតក្នុងផែនការ។ ការបញ្ចប់សង្គ្រាមនឹងស្ថិតនៅលើជម្រើសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ» លោក Hegseth បានបញ្ជាក់។ យុទ្ធនាការ «ប្រតិបត្តិការ Epic Fury» ប្រឆាំងនឹងអ៊ីរ៉ង់បានដំណើរការអស់រយៈពេលបីសប្តាហ៍មកហើយ…

ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត ទាក់ទាញទេសចររាប់ម៉ឺននាក់នៅថ្ងៃទី២១ មីនា

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលនឹងប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ ដែលត្រូវបានគេស្គាល់ថា «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» នឹងកើតឡើងនៅថ្ងៃទី២១ មីនា ដោយអាជ្ញាធរជាតិអប្សរាបានរៀបចំភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍ជាច្រើន ដើម្បីធានាសុវត្ថិភាព និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរដល់ភ្ញៀវទេសចរ។…

កម្មករទទួលបានប្រាក់សោហ៊ុយបន្ថែម ២,៥០ដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមចំនួន ២,៥០ដុល្លារអាម៉េរិកក្នុងមួយខែ ដល់កម្មករនិយោជិត ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះបានធ្វើឡើងក្រោយពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី២០ មីនា ២០២៦ ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករ ដោយសារវិបត្តិប្រេងឥន្ធនៈជាសកល។ តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណដល់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈ។ ប្រាក់សោហ៊ុយបន្ថែមនេះនឹងត្រូវផ្តល់ជាលក្ខណៈបណ្តោះអាសន្ន…

សមត្ថកិច្ចបង្ក្រាបទីតាំង Online Scam បោកប្រាស់ប្រជាជនបង់ក្លាដេស ឃាត់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅបុរីពិភពថ្មីផ្សារដីហុយ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៦នាក់ ដោយមានម្នាក់គ្មានលិខិតឆ្លងដែន។សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន កុំព្យូទ័រ…