admin

administrator

ឃើញមឈូសទើបស្រក់ទឹកភ្នែក កូនបំណុលស្ម័គ្រចិត្តសងប្រាក់១០លានរៀល

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តរឹបអូសរថយន្តមួយគ្រឿងរបស់កូនបំណុល ដើម្បីលក់ឡៃឡុងយកប្រាក់ចំនួន១០លានរៀលសងម្ចាស់បំណុល។ មន្ត្រីអង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសាលដីកាព្រហ្មទណ្ឌលេខ៨៨៤ XIV ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ របស់តុលាការកំពូល។ ពេលទៅដល់ទីតាំង មន្ត្រីអាជ្ញាសាលាបានអានសាលដីកាឲ្យអ្នកចូលរួមទាំងអស់បានស្តាប់។ មន្ត្រីអាជ្ញាសាលាបានពន្យល់អំពីនីតិវិធីអនុវត្តដោយបង្ខំចំពោះចលនវត្ថុ”រថយន្ត” និងបានដាស់តឿនឲ្យកូនបំណុលអនុវត្តគឺលោកស្រី កាន់…

នាវាទេសចរណ៍យក្ស NORWEGIAN ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវទេសចរជិត ២០០០ នាក់

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍បរទេសខ្នាតយក្សមួយគ្រឿង ឈ្មោះ NORWEGIAN សញ្ជាតិ Bahamar បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៨:០០ នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសុវត្ថិភាព។ នាវាទេសចរណ៍ខ្នាតយក្សនេះបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបមានចំនួន ១៨៧៧ នាក់ ក្នុងនោះមានស្រីចំនួន ៩៩២ នាក់ មាន៥២សញ្ជាតិ…

សោកនាដកម្មអគ្គិភ័យហុងកុង សម្លាប់មនុស្ស៤៤នាក់ និងបាត់ខ្លួន២៧៩នាក់

គ្រោះអគ្គិភ័យយ៉ាងសាហាវបានឆាបឆេះប្លុកអាផាតមិននៅទីក្រុងហុងកុង ប្រទេសចិន បណ្តាលឱ្យមនុស្ស៤៤នាក់ស្លាប់ និង២៧៩នាក់បាត់ខ្លួន។ តាមការផ្សាយរបស់ BBC សោកនាដកម្មនេះកើតឡើងកាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅតំបន់ Wang Fuk Court ដែលមានអគារខ្ពស់ៗចំនួន៨ស្ថិតនៅជិតៗគ្នា មានមនុស្សស្នាក់នៅជិត៤៨០០នាក់ ភាគច្រើនជាចាស់ៗ។ ដោយសារតែភាពកាចសាហាវនៃអគ្គិភ័យ ហុងកុងបានបញ្ជូនអ្នកពន្លត់រហូតដល់ទៅ៨០០នាក់ ដើម្បីប្រយុទ្ធទប់ទល់ ស្របពេលអាជ្ញាធរអះអាងថា តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត។ ទន្ទឹមនោះដែរ…

អគ្គិភ័យហុងកុងបណ្តាលអ្នកស្លាប់ដល់៩៤នាក់ ប៉ូលិសចាប់ខ្លួនបុរស៣នាក់

ហុងកុង – អាជ្ញាធរហុងកុងបញ្ជាក់ថា ចំនួនមនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យដ៏រន្ធត់នៅប្លុកអាផាតមិន Wang Fuk Court បានកើនដល់៩៤នាក់ គិតត្រឹមថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។ តាមការផ្សាយរបស់ Reuters អគ្គិភ័យនេះក៏បណ្តាលឲ្យមនុស្សច្រើននាក់ទៀតរងរបួសធ្ងន់ ហើយជិត៣០០នាក់កំពុងបាត់ខ្លួន ខណៈក្រុមសង្គ្រោះព្រមានថា តួលេខមនុស្សស្លាប់នឹងបន្តកើនឡើង។ ប៉ូលិសបានចាប់ខ្លួនបុរសបីនាក់មកពីក្រុមហ៊ុនសំណង់រួចទៅហើយ ដោយជាប់សង្ស័យពីបទមនុស្សឃាតដោយអចេតនា។ ក្រុមហ៊ុន Prestige Construction…

មន្ត្រីជំនាញចុះត្រួតពិនិត្យឃ្លាំងសាច់បង្កកនៅប៉ោយប៉ែត រកឃើញសាច់ខូចគុណភាពចំនួន ២៨០ គីឡូក្រាម

មន្ត្រីជំនាញពេទ្យសត្វបានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក ២ កន្លែងនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការត្រួតពិនិត្យនេះដឹកនាំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក.ប.ប។ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឃ្លាំងទី១ មានលក់ផលិតផលសាច់បង្កកចំនួន ៦ ប្រភេទ សរុប ៦៨០០ គីឡូក្រាម។…

អគ្គីភ័យហុងកុង៖ រកឃើញអ្នករស់រានមានជីវិត ស្លាប់កើនដល់៦៥នាក់

ហុងកុង – ក្រុមអ្នកជួយសង្គ្រោះបានរកឃើញអ្នករស់រានមានជីវិតម្នាក់ជាងមួយថ្ងៃបន្ទាប់ពីអគ្គីភ័យដ៏សាហាវបានឆាបឆេះអគារអាផាតមិននៅទីក្រុងនេះ ខណៈដែលចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥ នាក់។ តាមការផ្សាយរបស់ CNN នៅម៉ោង២០:១០នាទីមុននេះ អគ្គីភ័យនេះត្រូវបានចាត់ទុកថាជាអគ្គីភ័យដ៏សាហាវបំផុតរបស់ហុងកុងក្នុងរយៈពេលជាច្រើនទសវត្សរ៍។ អគារនេះដែលជាជម្រករបស់ប្រជាជនវ័យចំណាស់ភាគច្រើន បច្ចុប្បន្នស្ថិតក្រោមការជួសជុលឡើងវិញ និងរុំព័ទ្ធដោយរនាំងឫស្សី និងសំណាញ់សុវត្ថិភាព។ មេដឹកនាំហុងកុងបានបញ្ជាក់ថា អគ្គីភ័យ “ស្ថិតក្រោមការគ្រប់គ្រងជាមូលដ្ឋាន” ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកប្រជាជនដែលបាត់ខ្លួនជាច្រើនទៀត។ លើសពីនេះ បុរសបីនាក់ដែលធ្វើការឱ្យក្រុមហ៊ុនសំណង់មួយត្រូវបានចាប់ខ្លួនពីបទសង្ស័យថាមានមនុស្សឃាតទាក់ទងនឹងអគ្គីភ័យនេះ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ផ្ទះថ្មីជូនអតីតយុទ្ធជនពិការនៅកំពង់ធំ

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ផ្ទះថ្មីជូនលោក សេង ផល អតីតយុទ្ធជនពិការដោយសារសង្គ្រាម នៅភូមិថ្នល់ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោក សេង ផល អាយុ…

យុវជន៤នាក់កាប់ច្រលំគ្នាឯង បណ្តាលអោយ១នាក់ដាច់ក្បាលស្លាប់ និង១នាក់ទៀតរបួសធ្ងន់នៅកៀនស្វាយ

ភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅពេលយប់ថ្ងៃទី២៧វិច្ឆិកា នៅតាមផ្លូវជាតិលេខ១ ភូមិព្រែកត្រែង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលយុវជន៤នាក់បានកាប់ច្រលំគ្នាឯង បណ្ដាលឱ្យម្នាក់ដាច់ក្បាលស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២:៤០យប់ នៅពេលកម្លាំងនគរបាលកំពុងធ្វើការល្បាតពួនស្ទាក់។ នៅពេលទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានឃើញយុវជន៤នាក់កំពុងស្រែកយំ និងភ័យស្លន់ស្លោរ ខណៈមានសាកសពយុវជនម្នាក់ដាច់ក្បាល និងយុវជនម្នាក់ទៀតរបួសធ្ងន់។ ឪពុករបស់ជនរងគ្រោះបានប្រាប់ថា មុនកើតហេតុកូនរបស់គាត់បានសុំចេញទៅលេងបាល់ជាមួយមិត្តភក្ដិ ហើយបន្តទៅកម្មវិធីនៅផ្ទះឪពុកធម៍។…

អ្នករាយការណ៍ពិសេស UN គាំទ្រសន្តិភាពកម្ពុជា-ថៃ និងជំរុញការអនុវត្តបទឈប់បាញ់

ភ្នំពេញ៖ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និងវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ ការប្រកាសនេះធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន ប្រានព្រឹទ្ធសភាកម្ពុជា ប្រកាសសួររកមុនលោកក្រោយកងទ័ពថៃធ្វើសកម្មភាពបន្តបន្ទាប់លើជនស៊ីវិលកម្ពុជា។ លោក Muntarbhorn បានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពជាការកសាងទំនុកចិត្តឡើងវិញនៃប្រទេសទាំងពីរ។ លោកបានស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាព និងជំរុញឱ្យការអនុវត្តឱ្យមានប្រសិទ្ធភាព ដោយផ្អែកលើការសន្ទនា និងការអនុវត្តមនុស្សធម៌។…

រញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រកើតឡើងនៅភាគនិរតីជប៉ុន មានស្រ្តីម្នាក់របួស

ជប៉ុន៖ រញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានកើតឡើងនៅភាគនិរតីនៃប្រទេសជប៉ុន កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ តំបន់ដែលទទួលរងផលប៉ះពាល់រួមមានខេត្ត Kumamoto និងខេត្ត Oita ដែលស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន។ ទោះបីជារញ្ជួយដីនេះមិនបានបណ្តាលឱ្យមានរលកយក្សស៊ូណាមីកើតឡើងក៏ដោយ ក៏អាជ្ញាធរជប៉ុនបានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់។ យោងតាមការព្យាករណ៍ រញ្ជួយដីកម្រិតដូចគ្នាឬធ្ងន់ធ្ងរជាងនេះអាចនឹងបន្តកើតមាននៅក្នុងទីតាំងដដែលជាថ្មីម្តងទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។…