admin

administrator

សម្តេច ម៉ែន សំអន ទស្សន៍ពីការវិវត្តន៍សម្លៀកបំពាក់របាំព្រះរាជទ្រព្យ៖ ភស្តុតាងអត្តសញ្ញាណជាតិខ្មែរដែលមិនរលាយបាត់

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងការសម្តែងទស្សនីយភាពរបាំស្តីពីការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ នៅសាលមហោស្រពចតុមុខ នារាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ការវិវត្តន៍នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាងនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង និងការរស់រានមានជីវិតនៃវប្បធម៌ខ្មែរ ដែលឆ្លងកាត់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ សម្តេច ម៉ែន សំអន…

យន្តហោះ F-35 តម្លៃ ១០០ លានដុល្លាររងខូចខាត សង្ស័យអ៉ីរ៉ង់បាញ់ប្រហារ

ភ្នំពេញ៖ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក តម្លៃលើសពី ១០០ លានដុល្លារ បានចុះចតជាបន្ទាន់នៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅមជ្ឈិមបូព៌ា ក្រោយរងការខូចខាតដែលសង្ស័យថាជាការបាញ់ប្រហាររបស់អ៉ីរ៉ង់។ លោក Tim Hawkins អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា យន្តហោះបំបាំងកាយជំនាន់ទី៥នេះកំពុងហោះហើរបេសកកម្មប្រយុទ្ធលើអ៉ីរ៉ង់ នៅពេលដែលវាត្រូវបានបង្ខំចិត្តឱ្យចុះចតជាបន្ទាន់ និងដោយសុវត្ថិភាព។ នេះជាឧប្បត្តិហេតុលើកដំបូងដែលអ៉ីរ៉ង់បានវាយប្រហារយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ទាំងអាមេរិក…

ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ពិភាក្សាកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្�ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Vladanka…

អាមេរិករៀបដកទណ្ឌកម្មប្រេងអ៊ីរ៉ង់ ១៤០ លានបារ៉ែល ដើម្បីបន្ធូរតម្លៃប្រេងពិភពលោក

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំដកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ចំនួន ១៤០ លានបារ៉ែលដែលជាប់គាំងនៅលើសមុទ្រ ដើម្បីបន្ធូរតម្លៃប្រេងសកល។ លោកបេសិនថ៍បានប្រាប់បណ្ដាញ Fox Business Network ថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ យើងអាចនឹងដកទណ្ឌកម្មប្រេងអ៊ីរ៉ង់ដែលនៅលើទឹក។ វាមានប្រហែល ១៤០ លានបារ៉ែល»។ លោកបន្តថា…

គ្រោះថ្នាក់ព្រំដែន៖ អាជ្ញាធរមីនព្រមានប្រជាពលរដ្ឋពីគ្រាប់បែកចង្កោមថៃនៅតាមខេត្តព្រំដែន

ភ្នំពេញ៖ អាជ្ញាធរមីនបានចេញសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះដែលប្រើប្រាស់ដោយយោធាថៃ បន្ទាប់ពីការរំលោភបំពានអធិបតេយ្យភាពកម្ពុជាកាលពីឆ្នាំ២០២៥។ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ផ្សេងៗ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ គ្រាប់ទាំងនោះនៅសេសសល់ និងរាយប៉ាយតាមបណ្តោយព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។ កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ និងកុមារបានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់ទាំងនោះ…

ស្វាយរៀងប្រារព្ធទិវាទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត”

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត” នៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត។ ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងអង្គភាពផ្សេងៗ និងសិស្សានុសិស្សប្រមាណ…

រៀបចំរួចរាល់! បុណ្យទន្លេលើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង បានធ្វើកិច្ចប្រជុំពិសេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន…

អ៊ីរ៉ង់បាញ់យន្តហោះ F-35 តម្លៃ១០០លានដុល្លាររបស់អាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

អ៊ីរ៉ង់បានប្រកាសជោគជ័យក្នុងការបាញ់យន្តហោះចម្បាំងទំនើបជំនាន់ទី៥ F-35 តម្លៃ១០០លានដុល្លាររបស់សហរដ្ឋអាមេរិក ដែលជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលយន្តហោះប្រភេទនេះត្រូវបានសត្រូវបាញ់ត្រូវ។ តាមការអះអាងរបស់ឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ពួកគេបានប្រើប្រាស់ប្រព័ន្ធការពារអាកាសទំនើបដើម្បីបាញ់យន្តហោះនេះនៅពេលភ្លឺឡើងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ IRGC បានចេញសេចក្តីថ្លែងការណ៍ថា៖ «ជោគវាសនារបស់យន្តហោះចម្បាំងនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែលទ្ធភាពដែលវាធ្លាក់ គឺមានកម្រិតខ្ពស់ណាស់»។ ផ្នែកអាមេរិកបានទទួលស្គាល់ហេតុការណ៍នេះដោយអ្នកនាំពាក្យលោក Tim Hawkins បញ្ជាក់ថា៖ «យន្តហោះបានចុះចតដោយសុវត្ថិភាព…

នគរបាលស្វាយរៀងប្រតិបត្តិការបង្ក្រាបក្រុមឆបោកអនឡាញ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ដកហូតឧបករណ៍បច្ចេកវិទ្យាជាច្រើន

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ការប្រតិបត្តិការនេះត្រូវបានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ លោកឧត្តមសេនីយ៍ទោ…

អភិបាលខេត្តបន្ទាយមានជ័យដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី H5N1 ក្រោយរកឃើញករណីឆ្លងថ្មី

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ក្រោយរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន ០១ករណី លើស្ត្រីអាយុ ៤៥ឆ្នាំ នៅស្រុកព្រះនេត្រព្រះ។ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តល់ការណែនាំនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦…