អាមេរិកបាត់បង់ដ្រូន MQ-9 Reaper ជាង១០គ្រឿង ក្នុងសង្រ្គាមអ៊ីរ៉ង់
សង្រ្គាមនៅអ៊ីរ៉ង់ដែលផ្ទុះឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ បាននាំឱ្យភាគីទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាគ្មានភាគីណាទទួលជ័យជម្នះពិតប្រាកដក៏ដោយ ក៏សង្រ្គាមនេះបន្តធ្វើឱ្យប្រទេសក្នុងតំបន់មជ្ឈិមបូព៌ារងផលប៉ះពាល់យ៉ាងខ្លាំង។ មន្ត្រីអាមេរិកពីររូបបានបញ្ជាក់ជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ថាយន្តហោះគ្មានមនុស្សបើក (ដ្រូន) ម៉ាក MQ-9 Reaper ជាង១០គ្រឿងត្រូវបានបំផ្លាញក្នុងសង្រ្គាមអ៊ីរ៉ង់។ ដ្រូនទាំងនេះមានសមត្ថភាពទាំងកំណត់គោលដៅសត្រូវ និងឈ្លបការណ៍យោធា។ ដ្រូន Reaper ត្រូវបានបំផ្លាញដោយមីស៊ីលអ៊ីរ៉ង់…
