admin

administrator

រដ្ឋសភាអាមេរិករញ្ជួយដោយសំណើថវិកា២០០ពាន់លានដុល្លារ សម្រាប់សង្រ្គាមអ៊ីរ៉ង់

រដ្ឋសភាអាមេរិកកំពុងជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងក្លាបន្ទាប់ពីរដ្ឋបាលត្រាំស្នើថវិកាចំណាយដ៏ធំធេងចំនួន២០០ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅប្រទេសអ៊ីរ៉ង់។ សំណើនេះបានធ្វើឱ្យសមាជិកសភាទាំងពីរគណបក្សចេញមុខរិះគន់យ៉ាងខ្លាំង។ កាលពីថ្ងៃព្រហស្បតិ៍ទី១៩មីនា ប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់ជាផ្លូវការនូវសំណើថវិកានេះ ដោយលោកបានសង្កត់ធ្ងន់ថា ទឹកប្រាក់នេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់តម្រូវការចាំបាច់នានា។ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានចេញមុខការពារតួលេខដ៏ខ្ពស់នេះដែរ។ ខាងបក្សប្រជាធិបតេយ្យបានវាយប្រហារចំៗទៅលើសំណើនេះ ដោយសមាជិកព្រឹទ្ធសភា លោក Chris Murphy បានព្រមានថា ក្នុងខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងឆេះដូចភ្លើង តម្លៃទំនិញ…

សាលាដំបូងភ្នំពេញឃុំខ្លួន ៦៥នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងអគារកម្ពស់ជាន់ទី៣០

ភ្នំពេញ៖ តុលាការកម្ពុជាបានបង្កើនកម្លាំងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដោយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្ លើជនត្រូវចោទចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ការឃុំខ្លួននេះត្រូវបានអនុវត្តដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យទាំងនេះកាលពីថ្ងៃទី១០ ខែមីនា នៅទីតាំងខុនដូរ ហ្គោលឌិន វ័ន អគារលេខ៤១…

ពលរដ្ឋថៃស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកចង្កោមអ៊ីរ៉ង់នៅអ៊ីស្រាអែល

ភ្នំពេញ – កម្មករថៃម្នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារដោយគ្រាប់បែកចង្កោមរបស់អ៊ីរ៉ង់នៅអ៊ីស្រាអែល នៅថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦។ ក្រសួងការបរទេសថៃបានបញ្ជាក់ថា កម្មករថៃម្នាក់បានស្លាប់នៅតំបន់ Sharon ភាគខាងជើងទីក្រុង Tel Aviv ក្នុងពេលយប់ថ្ងៃពុធ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃមិនទាន់បញ្ចេញប្រតិកម្មផ្លូវការណាមួយនៅឡើយទេ។ លោក Panidone Pachimsawat អ្នកនាំពាក្យរងក្រសួងការបរទេសថៃ បានអំពាវនាវឱ្យពលរដ្ឋថៃទាំងអស់ដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ា…

ជោគជ័យដ៏អស្ចារ្យ! មន្ទីរពេទ្យអន្តរជាតិអរៀនដា សង្គ្រោះអ្នកជំងឺឈាមកកក្នុងខួរក្បាលបានជោគជ័យ

រាជធានីភ្នំពេញ៖ មន្ទីរពេទ្យអន្តរជាតិអរៀនដា ទទួលបានជោគជ័យដ៏ធំមួយក្នុងការព្យាបាលអ្នកជំងឺដែលមានបញ្ហាឈាមកកក្នុងខួរក្បាលក្រោយការប៉ះទង្គិច ដោយប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់។ ករណីនេះបង្ហាញពីគុណភាពកំរិតស្តង់ដារអន្តរជាតិក្នុងការផ្តល់សេវាវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យ ដែលមានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល ព្រមជាមួយការសហការជាមួយក្រុមវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកព្យាបាលជំងឺកម្រិតធ្ងន់។ មន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្មីៗនេះបានវះកាត់យកកំណកឈាមចេញ និងធ្វើការព្យាបាលអ្នកជំងឺវ័យ៦៤ឆ្នាំម្នាក់ដោយជោគជ័យ! ដំបូងអ្នកជំងឺបានមកដល់មន្ទីរពេទ្យជាមួយរោគសញ្ញាដ៏គួរឱ្យព្រួយបារម្ភ គឺបាត់បង់ស្មារតីទាំងស្រុង បូករួមនិងការរីកធំរបស់ប្រស្រីភ្នែកម្ខាង។ ក្រោយពេលធ្វើការសង្គ្រោះបន្ទាន់បឋម និងធ្វើការថតឆ្លុះដោយម៉ាស៊ីន CT Scan រួច…

កូរ៉េខាងជើង និងហ្វីលីពីន ទទួលបានសិទ្ធិចូលរួម FIFA Women’s World Cup 2027 នៅប្រេស៊ីល

ប្រទេសកូរ៉េខាងជើង និងហ្វីលីពីន បានទទួលកៅអីចូលរួមការប្រកួត FIFA Women’s World Cup 2027 នៅប្រទេសប្រេស៊ីល ក្រោយពីបានឆ្លងកាត់វគ្គជម្រុះ Asian Cup ដោយជោគជ័យ។ ក្រុមកូរ៉េខាងជើងបានយកឈ្នះតៃវ៉ាន់ ៤-០ នៅលើកោះ Gold Coast របស់អូស្ត្រាលី ខណៈហ្វីលីពីនក៏បានយកឈ្នះអ៊ូសបេគីស្ថាន…

កសិកម្មកម្ពុជារីកចម្រើនខ្លាំង! រដ្ឋមន្ត្រីឌិត ទីណា ដាក់យុទ្ធសាស្ត្រ ៥ចំណុចថ្មីដើម្បីជំរុញវិស័យទៅមុខ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសយុទ្ធសាស្ត្រអាទិភាព ៥ចំណុចថ្មី ដើម្បីជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ។ ការប្រកាសនេះបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ដែលលោករដ្ឋមន្ត្រីធ្វើជាអធិបតីភាព។ លោកបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥…

អារ៉ាប៊ីសាអូឌីតព្រមានអ៊ីរ៉ង់៖ «ការអត់ធ្មត់របស់យើងមានដែនកំណត់» ជាមួយការគំរាមកំហែងចាត់វិធានការយោធា

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានប្រកាសយ៉ាងខ្លាំងក្លាថា «សម្ពាធពីអ៊ីរ៉ង់នឹងតបតវិញ» និងបានព្រមានថាប្រទេសរបស់លោកនឹងចាត់វិធានការយោធាប្រសិនបើចាំបាច់។ សេចក្តីថ្លែងការណ៍ដ៏តឹងរឹងនេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិកលើកន្លែងឧស្ម័នសំខាន់ៗនៅក្នុងប្រទេសកាតា និងអារ៉ាប់រួម ដែលបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ កាលពីប៉ុន្មានថ្ងៃមុនៗ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏បានវាយប្រហារគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលម្តងហើយម្តងទៀតនៅក្នុងប្រទេសឈូងសមុទ្រជាច្រើន រួមទាំងអារ៉ាប៊ីសាអូឌីត ក៏ដូចជាការបិទច្រកសមុទ្រ…

ចាប់បានហើយ! ជនជាតិចិនដែលវាយសម្លាប់ជនរងគ្រោះ រួចប្លុងចោលនៅផ្លូវបេតុង

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយការិយាល័យកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានធ្វើការស្រាវជ្រាវមិនដល់ ១២ម៉ោងផង ក៏ឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើទារុណកម្មសម្លាប់ជនរងគ្រោះ រួចប្លុងចោលលើផ្លូវបេតុង នៅសង្កាត់ក្រាំងធ្នង់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ KE ZETAO…

អ្នកដាក់ប្រាក់បញ្ញើធនាគារ ព្រីនស៍ ម.ក អាចទៅទទួលសំណងចាប់ពីថ្ងៃទី២៣ មីនា ២០២៦

ភ្នំពេញ៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិកម្ពុជាជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក បានប្រកាសអំពីការចាប់ផ្ដើមផ្ដល់សំណងដល់អ្នកដាក់ប្រាក់បញ្ញើទាំងអស់។ ក្រោមនីតិវិធីបំប្លែងទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ម.ក ទៅជាសាច់ប្រាក់ អ្នកជម្រះបញ្ជីសូមអញ្ជើញអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកទទួលសំណងចាប់ពីថ្ងៃទី២៣…

ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ជាបួនគន្លង សម្រេចជិត៩០% និងរហ័សជាងការគ្រោងទុក

រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត៩០% គិតត្រឹមខែមីនា ឆ្នាំ២០២៦។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧…