admin

administrator

បារាំងស្រែកហៅសម្ព័ន្ធមិត្តឈប់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្រែងវិបត្តិថាមពលពិភពលោក

ភ្លៀងគ្រាប់បែកកំពុងធ្លាក់ច្រើនឡើងៗនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានលើកសំឡេងអំពាវនាវឱ្យសម្ព័ន្ធមិត្តផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រព័ន្ធថាមពលភ្លាមៗ។ នៅលើវេទិកាសង្គម X លោកម៉ាក្រុងបានសង្កត់ធ្ងន់ថា៖ “យើងត្រូវការការពារប្រជាជនស៊ីវិល និងធានាស្ថិរភាពថាមពល។ ការវាយប្រហារលើរោងចក្រឧស្ម័ន ប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាចបង្កវិបត្តិពិភពលោក។” ប្រធានាធិបតីបារាំងបានបង្ហាញថា លោកបានពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអេមៀរកាតា សេក…

ACU ចាប់ខ្លួនមន្ត្រីរបស់ខ្លួន ២នាក់ និងអ្នកពាក់ព័ន្ធម្នាក់ ពាក់ព័ន្ធបទល្មើសរំលោភអំណាច

រាជធានីភ្នំពេញ – អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីរបស់ខ្លួនចំនួន ២នាក់ និងអ្នកពាក់ព័ន្ធម្នាក់ទៀត ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានប្រាប់សារព័ត៌មានកោះសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា…

គ្រាប់បែកចង្កោមបោកលេងបណ្ដាលឱ្យស្លាប់ ១ របួស ១ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីយកគ្រាប់បែកចង្កោមមកបោកលេងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១១:៣០នាទី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ចាន់ សារ៉េត អាយុ៤៤ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ខណៈឈ្មោះ តា ចាស់ អាយុ៤៧ឆ្នាំ…

អាក្រក់ខ្លាំង! កូនប្រុសញៀនថ្នាំកាប់ម៉ូតូឪពុកខ្លួនឯងខូចខាតនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ករណីដ៏គួរឱ្យស្តាយមួយបានកើតឡើងនៅស្រុកគាស់ក្រឡ នៅពេលដែលកូនប្រុសម្នាក់ដែលជាប់ញៀនថ្នាំបានធ្វើសកម្មភាពអាក្រក់កាប់បំផ្លាញម៉ូតូរបស់ឪពុកខ្លួនឯង។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ កម្លាំងនគរបាលបានឃាត់ខ្លួនអ្នកសង្ស័យឈ្មោះ សឿន ពុទ្ធា អាយុ២៨ឆ្នាំ ដែលរស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់។ អ្នកសង្ស័យត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនា បន្ទាប់ពីគាត់បានយកកាំបិតដងឈើប្រវែង៥២សង់ទីម៉ែត្រ កាប់បំផ្លាញម៉ូតូរបស់ឪពុកគាត់ឈ្មោះ ម៉ៅ សឿន…

ណាតូបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅតួកគី ទោះបីអ៊ីរ៉ង់បដិសេធការបាញ់មីស៊ីល

ក្រសួងការពារជាតិតួកគីបានប្រកាសថា អង្គការណាតូ (NATO) កំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលដែនអាកាស Patriot ដែលផលិតនៅសហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik នៅតួកគី។ សកម្មភាពនេះកើតឡើងបន្ទាប់ពីមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ «បាលីស្ទីក» ជាច្រើនគ្រាប់ ដែលទីក្រុងអង់ការ៉ាអះអាងថា បាញ់ចេញពីប្រទេសអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការបាញ់មីស៊ីលទៅកាន់ដែនអាកាសរបស់តួកគី ដោយនិយាយថា អ៊ីស្រាអែលអាចជាមនុស្សនៅពីក្រោយទង្វើទាំងនេះ។ ក្រសួងបានប្រកាសពីប្រព័ន្ធការពារមីស៊ីលថ្មីនេះ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធនៅមូលដ្ឋានទ័ព Incirlik…

James Rodriguez ត្រលប់ដឹកនាំក្រុមជម្រើសជាតិកូឡុំប៊ីប្រកួតមិត្តភាពជាមួយក្រូអាត និងបារាំង

គ្រូបង្វឹកក្រុមជម្រើសជាតិកូឡុំប៊ី លោក Nestor Lorenzo បានតែងតាំងកីឡាករ James Rodriguez ជាក្រុមនៅក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខជាមួយក្រុមក្រូអាត និងបារាំង។ Rodriguez វ័យ 34 ឆ្នាំបានចូលរួមជាមួយ Minnesota United ក្រោយសម្រាករយៈពេល 3 ខែបន្ទាប់ពីចាកចេញពីក្លឹប Leon របស់ប្រទេសម៉ិកស៊ិក…

អគ្គមេបញ្ជាការកងទ័ពកម្ពុជាចូលរួមកិច្ចប្រជុំអន្តរជាតិឥណ្ឌូប៉ាស៊ីហ្វិកតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក (CHODs) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមានការចូលរួមពីអគ្គមេបញ្ជាការកងទ័ពជាច្រើនប្រទេសក្នុងតំបន់។ កិច្ចប្រជុំនេះ…

បងប្អូន២នាក់វាយគ្នាស្ទើរស្លាប់ដណ្ដើមស្រី ក្រោយពីស្រវឹងពីក្លឹប

ភ្នំពេញ៖ ហេតុការណ៍ឈ្លោះប្រកែករវាងបងប្អូន២នាក់ ដែលបានវាយគ្នាដណ្ដើមមនុស្សស្រីតែម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមស្តុបបឹងកេងកង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ មុនពេលកើតហេតុ អ្នកដំណើរនៅតាមផ្លូវបានឃើញយុវជន២នាក់កំពុងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតឈានដល់ការប្រើហិង្សាវាយគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងអស់។ ភ្លាមៗក្រោយមក ក្រុមយុវជនដឹកជញ្ជូន E-Get ដែលស្ថិតនៅក្បែរនោះបាននាំគ្នាចូលទៅជួយឃាត់ ប៉ុន្តែយុវជនទាំង២នាក់បានវាយគ្នារហូតសន្លប់ម្នាក់ មុននឹងអ្នកដឹកជញ្ជូនអាចចូលទៅឃាត់បាន។ ក្រុមដឹកជញ្ជូនបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាម។ ក្រោយពីស្វាងឡើងវិញ អ្នកសារព័ត៌មានបានមកដល់…

អាសន្នចរាចរណ៍ពេញទំហឹង! យុវជនឌុបម៉ូតូបុករថយន្តមិនស្គាល់ម៉ាក ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅលើផ្លូវភ្នំពេញ-ហាណូយ នៅពេលយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយមានយុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបុកពីក្រោយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ តាមពត៌មានពីកន្លែងកើតហេតុ យុវជនទាំងពីរបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1AG-1025 ជិះឌុបគ្នាតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនជ្រុល។ នៅម៉ោង៩:២០នាទីយប់ ពួកគេបានបុកពីក្រោយរថយន្តមួយគ្រឿងដែលមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុ។ យុវជនម្នាក់ទៀតដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋ ចំណែកឯរថយន្តដែលជាប់ពាក់ព័ន្ធបានបន្តបើកគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង…

Metfone និង Air Cambodia ចុះសន្ធិសញ្ញាសហការយុទ្ធសាស្ត្រ បង្កើនសមត្ថភាពដឹកជញ្ជូនតាមអាកាសនៅកម្ពុជា

ភ្នំពេញ – នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុនទូរគមនាគមន៍ Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈការយោគយល់គ្នា (MOU) ដើម្បីរួមគ្នាអភិវឌ្ឍដំណោះស្រាយដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងសេវាភស្តុភារកម្មទូលំទូលាយ។ ការចុះហត្ថលេខានេះជាព្រឹត្តិការណ៍យុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីសមត្ថភាពស៊ីសង្វាក់គ្នារវាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយមានគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនទំនិញទាំងក្នុងស្រុក និងអន្តរជាតិ។…