ណាតូបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅតួកគី ទោះបីអ៊ីរ៉ង់បដិសេធការបាញ់មីស៊ីល
ក្រសួងការពារជាតិតួកគីបានប្រកាសថា អង្គការណាតូ (NATO) កំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលដែនអាកាស Patriot ដែលផលិតនៅសហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik នៅតួកគី។ សកម្មភាពនេះកើតឡើងបន្ទាប់ពីមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ «បាលីស្ទីក» ជាច្រើនគ្រាប់ ដែលទីក្រុងអង់ការ៉ាអះអាងថា បាញ់ចេញពីប្រទេសអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការបាញ់មីស៊ីលទៅកាន់ដែនអាកាសរបស់តួកគី ដោយនិយាយថា អ៊ីស្រាអែលអាចជាមនុស្សនៅពីក្រោយទង្វើទាំងនេះ។ ក្រសួងបានប្រកាសពីប្រព័ន្ធការពារមីស៊ីលថ្មីនេះ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធនៅមូលដ្ឋានទ័ព Incirlik…
