admin

administrator

ដេវីដ បេកហាំ រកបាន ២៥ លានដុល្លារក្នុងមួយខែ ពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មទាក់ទងនឹង World Cup ២០២៦

ដេវីដ បេកហាំ អតីតតារាបាល់ទាត់អង់គ្លេសដ៏ល្បីល្បាញ បានរកចំណូលបានជិត ២៥ លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ដោយសារកិច្ចសន្យាផ្សាយពាណិជ្ជកម្មទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នៅអាមេរិកខាងជើង។ លោក Sir David Beckham បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សព្វផ្សាយសំខាន់ៗជាមួយម៉ាកល្បីៗទូទាំងពិភពលោក។ ទោះបីជាបានចូលនិវត្តន៍ពីបាល់ទាត់អាជីពជាងមួយទស្សវត្សមុនក៏ដោយ ក៏យីហោផ្ទាល់ខ្លួនរបស់គាត់បច្ចុប្បន្នត្រូវបានគេវាយតម្លៃថាខ្លាំងជាងពេលណាៗទាំងអស់។ សារព័ត៌មាន Daily Mail បានរាយការណ៍ថា…

អានុទីន ទទួលបានជោគជ័យជ្រើសតាំងជានាយករដ្ឋមន្ត្រីថៃទី៣២ ដោយទទួលបានសំឡេងគាំទ្រ ២៩៣ ក្នុងសភា

រដ្ឋសភាថៃបានបោះឆ្នោតជ្រើសតាំងលោក Anutin Charnvirakul ពីគណបក្សភូមិចៃថៃ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣២របស់ប្រទេសថៃផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងការបោះឆ្នោតដ៏តានតឹង លោក Anutin ទទួលបានសំឡេងគាំទ្រពីតំណាងរាស្រ្តចំនួន ២៩៣ រូប ដោយយកឈ្នះលើបេក្ខជនផ្សេងទៀត។ លោក Natthapong Ruangpanyawut ពីគណបក្សប្រជាជនទទួលបានសំឡេងត្រឹម ១១៩ រូប…

រទេះភ្លើងចិន-អឺរ៉ុប បង្កើនសកម្មភាពដឹកជញ្ជូន ៣២% ក្នុងឆ្នាំនេះ និងទទួលការទទួលស្គាល់ពីអន្តរជាតិ

ភ្នំពេញ៖ ការស្ទង់មតិថ្មីៗរបស់បណ្តាញទូរទស្សន៍ CGTN បានបង្ហាញថា រទេះភ្លើងចិន-អឺរ៉ុបកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ និងជួយលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ តាមទិន្នន័យពីខែមករាដល់កុម្ភៈឆ្នាំ២០២៤ រទេះភ្លើងចំនួន ៣,៥០១ ជើងបានដឹកជញ្ជូនកុងតឺន័រចំនួន ៣៥២,០០០ TEU ដែលកើនឡើង ៣២% និង ២៥% រៀងគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សកម្មភាពនេះបានលេចធ្លោឡើងនៅក្នុងស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើ និងសេដ្ឋកិច្ចពិភពលោកដែលកំពុងចុះទន់ខ្សោយ។ ការស្ទង់មតិដែលធ្វើឡើងតាមវេបសាយ…

ត្រាំប្រៀបធៀបការវាយប្រហារលើអ៊ីរ៉ង់ទៅនឹងការវាយប្រហារលើ Pearl Harbor របស់ជប៉ុន

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រៀបធៀបដ៏ចម្លែកមួយ ដោយយកការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ទៅប្រៀបធៀបនឹងការវាយប្រហារដែលមិនបានគ្រោងទុករបស់ជប៉ុនលើមូលដ្ឋានទ័ពជើងទឹកនៅកំពង់ផែ Pearl Harbor កាលពីឆ្នាំ១៩៤១។ ការប្រៀបធៀបនេះបានកើតឡើងក្នុងឱកាសជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍។ លោកត្រាំបានប្រាប់សម្ព័ន្ធមិត្តជប៉ុនថា…

ទើបចេញពន្ធនាគារ ក៏លួចកាត់ចេកគេទៀត! សមត្ថកិច្ចចាប់បានខណៈលីចេកយប់តែម្នាក់ឯង

ខេត្តកណ្ដាល÷ បុរសដែលទើបនឹងចេញពីពន្ធនាគារបានត្រឡប់ទៅប្រព្រឹត្តអំពើលួចទៀត នៅពេលដែលសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានឃាត់ខ្លួនគាត់ភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលទើបនឹងលួចកាត់យកទៅលក់។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សុន ជីវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ…

រដ្ឋាភិបាលបណ្តេញជនជាតិវៀតណាម ៧៧៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ អំពីការបណ្តេញចេញនូវជនជាតិវៀតណាមចំនួន ៧៧៦នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ពីទឹកដីកម្ពុជា។ យោងតាមការប្រកាសផ្លូវការ ការបណ្តេញនេះធ្វើឡើងក្រោមការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ក្រុមជនជាតិវៀតណាមទាំងនេះត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបនៅស្រុកម៉ាឡៃ…

ការថយចុះក្មេងទំនើងជាសញ្ញាល្អ! កន្លះខែមីនាថយចុះ១៦ករណី ជាង៣៧នាក់ត្រូវឃាត់ខ្លួន

ភ្នំពេញ៖ ការប្រតិបត្តិការបង្ក្រាបក្មេងទំនើងរបស់សមត្ថកិច្ចនគរបាលជាតិបានទទួលជោគជ័យយ៉ាងខ្លាំងក្លា នៅក្នុងរយៈពេលកន្លះខែដំបូងនៃខែមីនា ឆ្នាំ២០២៦។ តាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ដល់ទី១៥ មីនា សមត្ថកិច្ចបានដោះស្រាយករណីក្មេងទំនើងសរុប៣៧ករណី និងឃាត់ខ្លួនជនបង្កចំនួន១៦៥នាក់។ សំខាន់ជាងនេះទៅទៀត ករណីក្មេងទំនើងបានថយចុះយ៉ាងច្បាស់លាស់បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ដោយថយចុះ១៦ករណី និងជនបង្កថយចុះ៣៧នាក់។ នេះជាសញ្ញាប្រសើរមួយក្នុងការតស៊ូប្រឆាំងនឹងបទល្មើសពីក្រុមក្មេងទំនើង។ ប្រតិបត្តិការទាំងនេះបានធ្វើឡើងនៅទូទាំងប្រទេស រួមមានរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា៖ កំពត កណ្ដាល…

អ៊ីរ៉ង់បើកច្រកសុវត្ថិភាពសម្រាប់កប៉ាល់៥ប្រទេស ក្នុងពេលសង្គ្រាមមជ្ឈិមបូព៌ា

ការធ្វើដំណើររបស់កប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលពេលមានសង្គ្រាមមជ្ឈិមបូព៌ា គឺជារឿងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ព្រោះតែមីស៊ីលហោះពីលើក្បាលយ៉ាងប្រសាច។ ឧទាហរណ៍ជាក់ស្តែងបំផុតនាពេលថ្មីៗនេះគឺ កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញ Mayuree Naree របស់ប្រទេសថៃ ត្រូវរងការវាយប្រហារ អំឡុងពេលចេញដំណើរពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ព្រោះតែមិនព្រមស្តាប់ការព្រមាននិងផ្គើនទៅអ៊ីរ៉ង់ថែម។ យ៉ាងណាក្តី មិនមែនកប៉ាល់ទាំងអស់សុទ្ធតែត្រូវអ៊ីរ៉ង់បាញ់ទេ ក៏មានកប៉ាល់របស់ប្រទេសជាមិត្តជាច្រើនគ្រឿងដែរ…

ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ នៅវត្តភ្នំ

ភ្នំពេញ៖ ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញរួមពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក លោកស្រី…

អ.ប.ព. សង្កត់ធ្ងន់ថា គណនេយ្យភាព និងតម្លាភាព ជាគន្លឹះក្នុងការប្រឆាំងអំពើពុករលួយក្នុងប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសង្កត់ធ្ងន់ថា ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែគឺជាកាតព្វកិច្ចដ៏សំខាន់។ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកបានទទូចឲ្យក្រសួង ស្ថាប័ន…