admin

administrator

ការថយចុះក្មេងទំនើងជាសញ្ញាល្អ! កន្លះខែមីនាថយចុះ១៦ករណី ជាង៣៧នាក់ត្រូវឃាត់ខ្លួន

ភ្នំពេញ៖ ការប្រតិបត្តិការបង្ក្រាបក្មេងទំនើងរបស់សមត្ថកិច្ចនគរបាលជាតិបានទទួលជោគជ័យយ៉ាងខ្លាំងក្លា នៅក្នុងរយៈពេលកន្លះខែដំបូងនៃខែមីនា ឆ្នាំ២០២៦។ តាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ដល់ទី១៥ មីនា សមត្ថកិច្ចបានដោះស្រាយករណីក្មេងទំនើងសរុប៣៧ករណី និងឃាត់ខ្លួនជនបង្កចំនួន១៦៥នាក់។ សំខាន់ជាងនេះទៅទៀត ករណីក្មេងទំនើងបានថយចុះយ៉ាងច្បាស់លាស់បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ដោយថយចុះ១៦ករណី និងជនបង្កថយចុះ៣៧នាក់។ នេះជាសញ្ញាប្រសើរមួយក្នុងការតស៊ូប្រឆាំងនឹងបទល្មើសពីក្រុមក្មេងទំនើង។ ប្រតិបត្តិការទាំងនេះបានធ្វើឡើងនៅទូទាំងប្រទេស រួមមានរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា៖ កំពត កណ្ដាល…

អ៊ីរ៉ង់បើកច្រកសុវត្ថិភាពសម្រាប់កប៉ាល់៥ប្រទេស ក្នុងពេលសង្គ្រាមមជ្ឈិមបូព៌ា

ការធ្វើដំណើររបស់កប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលពេលមានសង្គ្រាមមជ្ឈិមបូព៌ា គឺជារឿងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ព្រោះតែមីស៊ីលហោះពីលើក្បាលយ៉ាងប្រសាច។ ឧទាហរណ៍ជាក់ស្តែងបំផុតនាពេលថ្មីៗនេះគឺ កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញ Mayuree Naree របស់ប្រទេសថៃ ត្រូវរងការវាយប្រហារ អំឡុងពេលចេញដំណើរពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ព្រោះតែមិនព្រមស្តាប់ការព្រមាននិងផ្គើនទៅអ៊ីរ៉ង់ថែម។ យ៉ាងណាក្តី មិនមែនកប៉ាល់ទាំងអស់សុទ្ធតែត្រូវអ៊ីរ៉ង់បាញ់ទេ ក៏មានកប៉ាល់របស់ប្រទេសជាមិត្តជាច្រើនគ្រឿងដែរ…

ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ នៅវត្តភ្នំ

ភ្នំពេញ៖ ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញរួមពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក លោកស្រី…

អ.ប.ព. សង្កត់ធ្ងន់ថា គណនេយ្យភាព និងតម្លាភាព ជាគន្លឹះក្នុងការប្រឆាំងអំពើពុករលួយក្នុងប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសង្កត់ធ្ងន់ថា ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែគឺជាកាតព្វកិច្ចដ៏សំខាន់។ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកបានទទូចឲ្យក្រសួង ស្ថាប័ន…

WHO ប្រកាសត្រៀមខ្លួនពីគ្រោះថ្នាក់អាវុធនុយក្លេអ៊ែរក្នុងវិបត្តិអ៊ីរ៉ង់

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ពួកគេកំពុងត្រៀមខ្លួនសម្រាប់សេណារីយ៉ូអាក្រក់បំផុត គឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ។ លោកស្រី Hana Balkhy នាយក WHO តំបន់មេឌីទែរ៉ាណេខាងកើត បានព្រមានថា៖ «សេណារីយ៉ូដ៏អាក្រក់បំផុតគឺឧប្បត្តិហេតុនុយក្លេអ៊ែរ ហើយនោះជាអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភបំផុត។ យើងត្រូវតែត្រៀមខ្លួន!» ការព្រមាននេះមកបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់…

រថយន្តស៊េរីទំនើបបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យក្មេងប្រុសរបួសធ្ងន់ និងកើតហិង្សារវាយតៃកុងឡាន

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលដែលរថយន្តស៊េរីទំនើបមួយគ្រឿងបានបុកម៉ូតូយ៉ាងខ្លាំង អូសយកម៉ូតូទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ និងកើតហិង្សារវាយតៃកុងឡានបែកក្បាលផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៥០នាទី នៅតាមបណ្តោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ តាមការអះអាងពីប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះជិះម៉ូតូម៉ាក HONDA TODAY ផ្លាកលេខ…

សេតវិមានពីរក្តៅ! ត្រាំទទូចឲ្យជប៉ុនចូលសង្គ្រាមអ៊ីរ៉ង់ នាយករដ្ឋមន្ត្រី Takaichi នៅក្នុងភាពច្របូកច្របល់

ភ្នំពេញ – នៅថ្ងៃព្រហស្បតិ៍ទី១៩ មីនា ២០២៦ ការជួបជុំរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅសេតវិមាន បានក្លាយជាការប្រជុំដ៏តានតឹងបំផុតមួយ។ យោងតាមប្រភពព័ត៌មានរ៉យទ័រ លោកត្រាំបានសម្ពាធយ៉ាងខ្លាំងទៅលើជប៉ុន ដើម្បីចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ ជាពិសេសការបញ្ជូនកប៉ាល់ទៅការពារច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោក។…

គ្រោះថ្នាក់ធ្ងន់ធ្ងរ! កប៉ាល់ប្រេងរុស្ស៊ីរសាត់អណ្តែតកណ្តាលសមុទ្រ គំរាមកំហែងបរិស្ថានទាំងតំបន់

ប្រទេសអឺរ៉ុបខាងត្បូងចំនួន៥ បានប្រកាសស្ថានភាពគ្រោះថ្នាក់ជាបន្ទាន់ ដោយស្នើឲ្យមានដំណោះស្រាយភ្លាមៗ ចំពោះកប៉ាល់ដឹកប្រេងឥន្ធនៈរុស្ស៊ីដែលរសាត់អណ្តែតដោយគ្មានអ្នកបើកបរនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ ការព្រមាននេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ដោយរដ្ឋាភិបាលអេស្ប៉ាញ។ ក្នុងលិខិតរួមគ្នាដែលផ្ញើទៅកាន់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប មេដឹកនាំអ៊ីតាលី អេស្ប៉ាញ ម៉ាល់តា ក្រិក និងស៊ីប បានចង្អុលបង្ហាញថា កប៉ាល់…

រុស្ស៊ីបញ្ជូនយន្តហោះ MiG-31 បំពាក់មីស៊ីល Kinzhal ល្បាតលើសមុទ្រជប៉ុន

រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង MiG-31 បំពាក់ដោយមីស៊ីល Kinzhal ល្បឿនលឿនជាងសំឡេង ធ្វើការហោះល្បាតលើដែនសមុទ្រជប៉ុន ក្នុងសកម្មភាពយោធាដែលធ្វើឱ្យភាគីជប៉ុនមានការព្រួយបារម្ភ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះ MiG-31I ចំនួនពីរគ្រឿងបានធ្វើការហោះហើរតាមកាលវិភាគនៅក្នុងដែនអាកាសលើដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន។ អំឡុងពេលហោះហើរ ក្រុមនាវិក MiG-31 បានអនុវត្តការចាក់ប្រេងតាមអាកាស ដែលជាផ្នែកនៃការហ្វឹកហាត់យោធា។ ការហោះហើរនេះធ្វើឡើងក្នុងអំឡុងពេលដែលកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តពង្រឹងសកម្មភាពរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាកត្តាបង្កើនភាពតានតឹងយោធាក្នុងតំបន់។ ទោះបីជាការហោះហើរនេះកើតឡើងនៅក្បែរប្រជុំកោះជប៉ុនក្តី ក៏ភាគីក្រុងតូក្យូមិនទាន់ចេញប្រតិកម្មណាមួយឡើយ។…

ទ្រព្យសម្បត្តិកើនទ្វេដង! មហាសេដ្ឋីសិង្ហបុរីរកប្រាក់ចំណេញយ៉ាងច្រើនពីឈីប AI

ដោយសារតម្រូវការខ្ពស់លើឈីប AI មហាសេដ្ឋីកំពូលសិង្ហបុរីម្នាក់នេះកើនទ្រព្យទ្វេដងដល់ 14.2 ពាន់លានដុល្លារ។ លោក Jason Chang មហាសេដ្ឋីឧស្សាហកម្មសេមីកុងដាក់ទ័រ មានទ្រព្យសម្បត្តិកើនឡើងដល់ 14.2 ពាន់លានដុល្លារ ស្មើនឹងពីរដងបើប្រៀបនឹងឆ្នាំមុន ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សមានជាងគេនៅសិង្ហបុរី តាមបញ្ជីមហាសេដ្ឋីសកលរបស់ Forbes។ លោក Jason Chang កើតនៅខែឧសភា…