គ្រោះថ្នាក់ធ្ងន់ធ្ងរ! កប៉ាល់ប្រេងរុស្ស៊ីរសាត់អណ្តែតកណ្តាលសមុទ្រ គំរាមកំហែងបរិស្ថានទាំងតំបន់
ប្រទេសអឺរ៉ុបខាងត្បូងចំនួន៥ បានប្រកាសស្ថានភាពគ្រោះថ្នាក់ជាបន្ទាន់ ដោយស្នើឲ្យមានដំណោះស្រាយភ្លាមៗ ចំពោះកប៉ាល់ដឹកប្រេងឥន្ធនៈរុស្ស៊ីដែលរសាត់អណ្តែតដោយគ្មានអ្នកបើកបរនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ ការព្រមាននេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ដោយរដ្ឋាភិបាលអេស្ប៉ាញ។ ក្នុងលិខិតរួមគ្នាដែលផ្ញើទៅកាន់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប មេដឹកនាំអ៊ីតាលី អេស្ប៉ាញ ម៉ាល់តា ក្រិក និងស៊ីប បានចង្អុលបង្ហាញថា កប៉ាល់…
