admin

administrator

ជប៉ុនផ្តល់ជំនួយបន្ថែម ២៣លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការកែសម្រួលហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ។ តាមលិខិតប្តូរសារថ្មីនេះ ទឹកប្រាក់ជំនួយសម្រាប់គម្រោងនេះ ដែលដំបូងចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នឹងកើនឡើងពី…

សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ដែលសារព័ត៌មានទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា៖ «ត្រូវបានតែងតាំងមុខតំណែង…

អ្នកដឹកនាំ IAEA ព្រមាន៖ ការវាយប្រហារយោធាមិនអាចបំបាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានទេ

ក្នុងខណៈដែលភាពតានតឹងយោធារវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែកើនឡើងយ៉ាងខ្លាំង លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញមុខព្រមានយ៉ាងច្បាស់ថា ការប្រើកម្លាំងបាយតែមួយមុខ មិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានឡើយ។ តាមការផ្សាយរបស់ Fox News លោក Grossi បានបញ្ជាក់ថា ទោះបីមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរក៏ដោយ បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញ…

អនុវិទ្យាល័យរំដួលទទួលការបង្រៀនច្បាប់ចរាចរណ៍ពីមន្ត្រីជំនាញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់

ខេត្តបន្ទាយមានជ័យ៖ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វើឡើងដោយជោគជ័យនៅអនុវិទ្យាល័យរំដួល ក្នុងស្រុកព្រះនេត្រព្រះ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក ឯម នី អនុប្រធានមន្ទីរអធិការកិច្ចខេត្ត ដោយមានការចូលរួមពីសិស្សានុសិស្ស និងគ្រូបង្រៀនជាង ៣០០នាក់។ ក្នុងពិធីនេះ លោក ឈឿង កែល ប្រធានការិយាល័យរដ្ឋបាល និងលោកស្រីឆែប…

ថៃស្នើផ្តល់ស្បៀងអាហារទៅអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួនឆ្លងកាត់ច្រកហ័រមូហ្សដោយសុវត្ថិភាព

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun បានបង្ហាញថា ប្រទេសថៃកំពុងពិចារណាការនាំចេញស្បៀងអាហារ និងវត្ថុធាតុដើមទៅកាន់អ៊ីរ៉ង់ ដើម្បីទទួលបានការអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួនអាចឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សប្រកបដោយសុវត្ថិភាព។ លោកស្រី Suphajee បានពន្យល់កាលពីថ្ងៃអង្គារ (១៧ មីនា) ថា៖ «ក្រសួងការបរទេសត្រូវបានស្នើសុំឱ្យបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យអនុញ្ញាតឱ្យកប៉ាល់ថៃដឹកជញ្ជូនទំនិញនេះចេញតាមរយៈច្រកសមុទ្រហ័រមូហ្ស។ វាមិនមែនជាទំនិញគ្រោះថ្នាក់ទេ ប៉ុន្តែវាជាទំនិញចាំបាច់សម្រាប់ឧស្សាហកម្មវេចខ្ចប់របស់យើង»។ យោងតាមការបញ្ជាក់ ស្តុកគ្រាប់ប្លាស្ទិកបច្ចុប្បន្ននៅថៃនឹងអស់ការផ្គត់ផ្គង់ត្រឹមចុងខែមេសា ដោយប្រភពសំខាន់នៃគ្រាប់ប្លាស្ទិកគឺមកពីតំបន់មជ្ឈិមបូព៌ា។…

សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យកិច្ចចរចាសន្តិភាពអ៊ុយក្រែនត្រូវផ្អាកទាំងស្រុង

ភ្នំពេញ៖ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ត្រូវបានប្រកាសផ្អាកជាផ្លូវការនាថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលសង្គ្រាមដែលកំពុងឆាបឆេះនៅអ៊ីរ៉ង់។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Izvestia ដែលចុះផ្សាយដោយរ៉យទ័រ វិមានក្រឹមឡាំងបានបញ្ជាក់ថា ការផ្អាកនេះបណ្ដាលមកពីសង្គ្រាមអ៊ីរ៉ង់ដែលបានធ្វើឲ្យយុទ្ធសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង។ មន្ត្រីរុស្ស៊ីបានវិភាគថា នៅពេលដែលអាមេរិកងាកទៅផ្ដោតលើសមរភូមិមជ្ឈិមបូព៌ា អំណាចចរចារបស់អ៊ុយក្រែននឹងចុះខ្សោយ។ ស្ថានភាពនេះអាចនឹងបង្ខំឲ្យទីក្រុងកៀវគ្មានជម្រើសក្រៅពីការធ្វើសម្បទានតាមលក្ខខណ្ឌរបស់រុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល៤ឆ្នាំ។ លោក Dmitry…

យន្តហោះ B-52 អាមេរិកហោះចេញពីអង់គ្លេស ដឹកមីស៊ីលពេញសម្រាប់វាយប្រហារអ៊ីរ៉ង់

អន្តរជាតិ – យន្តហោះទម្លាក់គ្រាប់បែក B-52H Stratofortress របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿងបានហោះចេញពីមូលដ្ឋាន RAF Fairford នៅចក្រភពអង់គ្លេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ យន្តហោះទាំងនេះបានបញ្ចេញផ្សែងខ្មៅក្រាស់ៗពីម៉ាស៊ីនចាស់ៗ នៅពេលហោះឡើងលើមេឃពេលយប់ ដោយមានមីស៊ីលបញ្ជាការពេញបរិមាណនៅក្រោមស្លាប។ ប្រតិបត្តិការនេះគឺជាផ្នែកនៃសកម្មភាពយុទ្ធនាការ Epic Fury ដែលកំពុងបន្តវាយប្រហារទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ និងការគំរាមកំហែងប្រូកស៊ី។…

អ៉ីស្រាអែលសន្យាតាមរកនិងសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី Mojtaba Khamenei បន្ទាប់ពីផ្តាច់ជីវិតមន្រ្តីជាន់ខ្ពស់២រូបទៀត

អន្តរជាតិ ៖ យោធាអ៉ីស្រាអែលបានប្រកាសថា នឹងតាមរុករក និងកម្ចាត់មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក Mojtaba Khamenei បន្ទាប់ពីបានសម្លាប់មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ចំនួន២រូបទៀតក្នុងការវាយប្រហារតាមផ្លូវអាកាស។ អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Effie Defrin បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ថា៖ «យើងមិនដឹងអំពីលោក…

សម្តេចតេជោ ហ៊ុន សែន រំលឹកខួប៥៦ឆ្នាំរដ្ឋប្រហារ១៨មីនា១៩៧០ និងចែករំលែកការលំបាកក្នុងជីវិតដំបូងក្រោយសង្គ្រាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ កាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដោយក្រុមលន់ នល់ ដែលជាចំណុចផ្លាស់ប្តូរប្រវត្តិសាស្ត្រនាំឱ្យប្រទេសចូលក្នុងសង្គ្រាមទាំងស្រុង។ សម្តេចតេជោបានចែករំលែកការជួបបទពិសោធន៍ផ្ទាល់ខ្លួនក្នុងរយៈពេលក្រោយសង្គ្រាមដ៏លំបាក។ “ម្សិលមិញខ្ញុំបានទទួលរូបថតដែលលោកអេង សុធីវណ្ណស្រាវជ្រាវបាន ដែលថតកាលពីថ្ងៃទី១៥ មីនា ឆ្នាំ១៩៧៩។ ពេលនោះខ្ញុំនៅក្មេង…

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលចាប់ខ្លួនជនបរទេសឥណ្ឌូណេស៊ី ៦នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានធ្វើប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយកន្លែងនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ការប្រតិបត្តិការនេះធ្វើឡើងដោយមានការណែនាំពីលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។…