admin

administrator

ចាប់ខ្លួនជនបរទេស៩នាក់ក្នុងបុរីប៉េងហួត ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញបោកប្រាស់អន្តរជាតិ

ភ្នំពេញ៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅក្នុងខណ្ឌច្បារអំពៅ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន៩នាក់ ដែលក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិម៉ាឡេស៊ី១នាក់។ ទីតាំងដែលត្រូវបានបង្ក្រាបស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ។ សមត្ថកិច្ចបានដកហូតវត្ថុតាងបច្ចេកទេសជាច្រើន រួមមានទូរសព្ទដៃ២៤៧គ្រឿង កុំព្យូទ័រ…

នគរបាលស្វាយរៀងបង្ក្រាបក្រុមជួញគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យវៀតណាម ៦នាក់

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងធំ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ក្នុងនោះមានស្រី ១នាក់ ដែលទាំងអស់ជាជនជាតិវៀតណាម។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។ ក្រុមការងារបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះបង្ក្រាបក្រុមជួញគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែងក្នុងភូមិបាវិតកណ្ដាល។ វត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ សារធាតុញៀនចំនួនធំ រថយន្ត…

ឃាត់ខ្លួនជនបរទេស៩នាក់ នៅក្នុងបុរីប៉េងហួតច្បារអំពៅ ពាក់ព័ន្ធករណីល្បែងស៊ីសងអនឡាញខុសច្បាប់

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់។ ទន្ទឹមនឹងការឃាត់ខ្លួន មន្ត្រីជំនាញបានដកហូតវត្ថុតាងបច្ចេកទេសមួយចំនួនរួមមាន ទូរសព្ទដៃ ២៤៧គ្រឿង, កុំព្យូទ័រ…

អ៉ីស្រាអែលសម្លាប់រដ្ឋមន្ត្រីស៊ើបការណ៍អ៉ីរ៉ង់ និងប្រកាសយុទ្ធនាការតាមប្រមាញ់មេដឹកនាំទាំងអស់

សង្ក្រាមអ៉ីរ៉ង់៖ អ៉ីស្រាអែលបានសម្លាប់មេដឹកនាំសំខាន់អ៉ីរ៉ង់ម្នាក់ទៀត គឺរដ្ឋមន្ត្រីស៊ើបការណ៍លោកអេស្មាអ៉ីលខាទីប ហើយបានផ្ដល់នាថ្ងៃទី១៨ មីនា ដល់កងទ័ពខ្លួន ឲ្យតាមសម្លាប់មេដឹកនាំអ៉ីរ៉ង់ទាំងអស់។ រដ្ឋអំណាចអ៉ីរ៉ង់អះអាងពីការស្លាប់រដ្ឋមន្ត្រីស៊ើបការណ៍របស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការគោរពវិញ្ញាណក្ខន្ធលោកអាលីឡារីហ្សានី ប្រមុខក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់ ដែលត្រូវសម្លាប់ដែរ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ប្រធានាធិបតីអ៉ីរ៉ង់លោកម៉ាស៊ូដប៉េរេសស្គីយ៉ានបានហៅការសម្លាប់បណ្ដាមេដឹកនាំអ៉ីរ៉ង់ថា ជាអំពើដ៏កំសាក។ បញ្ជីឈ្មោះថ្នាក់ដឹកនាំអ៉ីរ៉ង់ដែលត្រូវសម្លាប់ដោយការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិកកើនច្រើន ចាប់តាំងពីការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោកអាយ៉ាតុលាអាលីខាមេនីនាថ្ងៃដំបូងនៃសង្គ្រាមគឺថ្ងៃទី២៨ កុម្ភៈ…

កម្ពុជាតវ៉ាថៃយ៉ាងខ្លាំងក្លា ប្រឆាំងសកម្មភាពឈ្លានពានលើទឹកដីព្រំដែន

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លា ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់កងកម្លាំងថៃលើទឹកដីកម្ពុជា ក្នុងពិធីសន្និសីទកាសែតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ កម្ពុជាបានបញ្ជូនការតវ៉ាជាផ្លូវការថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃ ដែលបានធ្វើការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជានៅតាមតំបន់ព្រំដែនជាច្រើន។ សកម្មភាពឈ្លានពានរួមមាន៖ ១. នៅតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ៖…

RMA ប្រកាសសិទ្ធិផ្តាច់មុខលើរថយន្ត DEEPAL និង CHANGAN នៅកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ – ក្រុមហ៊ុន RMA (Cambodia) Plc. បានប្រកាសជាផ្លូវការថា ខ្លួនជាអ្នកតំណាងផ្តាច់មុខតែមួយគត់សម្រាប់ម៉ាករថយន្ត DEEPAL និង CHANGAN នៅក្នុងទីផ្សារកម្ពុជា។ ក្រសួងពាណិជ្ជកម្មបានទទួលស្គាល់ក្រុមហ៊ុននេះជាអ្នកដែលមានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ត គ្រឿងបន្លាស់…

មេដឹកនាំអ៊ីរ៉ង់សន្យាសងសឹកចំពោះការសម្លាប់ប្រធានសន្តិសុខកំពូល Ali Larijani

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានសន្យាថា នឹងសងសឹកចំពោះការសម្លាប់ប្រធានសន្តិសុខកំពូលលោក Ali Larijani ដែលត្រូវបានគេចាត់ទុកថាជាការធ្វើឃាតដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កាលពីថ្ងៃទី១៨ ខែមីនា លោក Mojtaba បានសរសេរនៅលើបណ្ដាញសង្គម X ក្នុងឱកាសពិធីបុណ្យសពរបស់លោក Larijani នៅទីក្រុងតេហេរ៉ង់។ លោកបានលើកឡើងថា៖…

កីឡាករ Barcola របស់ PSG រងរបួសធ្ងន់ធ្ងរ ត្រូវអវត្តមានជាច្រើនសប្តាហ៍

កីឡាករ Bradley Barcola ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain ត្រូវរងរបួសសរសៃពួរកជើងខាងស្តាំធ្ងន់ធ្ងរ ដែលនឹងធ្វើឲ្យគាត់អវត្តមានពីកីឡាដ្ឋានជាច្រើនសប្តាហ៍។ របួសនេះកើតឡើងក្នុងអំឡុងពេលការប្រកួត Champions League រវាង PSG និង Chelsea នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារកន្លងទៅ។ Barcola វ័យ ២៣…

អគ្គនាយកដ្ឋានគយបញ្ជាក់ជាថ្មី៖ ទំនិញថៃចូលកម្ពុជាតាមច្រកផ្លូវការ លើកលែងតែបន្លែផ្លែឈើ និងប្រេងឥន្ធនៈ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀត ដោយបញ្ជាក់ពីការអនុញ្ញាតឱ្យទំនិញពីថៃចូលមកកម្ពុជាតាមច្រកផ្លូវការ លើកលែងតែបន្លែផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះដែលនៅតែត្រូវបានហាមឃាត់។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ កក្កដា ២០២៥ អគ្គនាយកដ្ឋានគយបានពន្យល់ថា៖ “ទំនិញចេញចូលរវាងប្រទេស និងប្រទេស គឺជារឿងកម្រិតរដ្ឋាភិបាល មិនមែនជាការសម្រេចរបស់អភិបាលខេត្តនោះទេ។ រាជរដ្ឋាភិបាលធ្លាប់ពន្យល់ច្រើនដងហើយថា យើងហាមឃាត់តែបន្លែផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះ។” សេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងច្បាស់ថា មុខទំនិញដែលនៅតែត្រូវបានហាមឃាត់នាំចូលមកកម្ពុជារួមមាន៖…

សមត្ថកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសអនឡាញនៅស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ៧នាក់

ខេត្តកំពង់ស្ពឺ – នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញារង ពៅ សម្បូរណ៍ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសំរោងទង បើកប្រតិបត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស SCAM ONLINE នៅភូមិតាំងក្រសាំង…