admin

administrator

សមត្ថកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសអនឡាញនៅស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ៧នាក់

ខេត្តកំពង់ស្ពឺ – នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញារង ពៅ សម្បូរណ៍ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសំរោងទង បើកប្រតិបត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស SCAM ONLINE នៅភូមិតាំងក្រសាំង…

អង្គភាពប្រឆាំងពុករលួយឃាត់ខ្លួនមន្ត្រីផ្ទាល់ ៣នាក់ ពាក់ព័ន្ធបទពុករលួយធ្ងន់ធ្ងរ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការឃាត់ខ្លួនមន្ត្រីផ្ទាល់របស់ខ្លួនចំនួន ៣នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងបទពុករលួយយ៉ាងធ្ងន់ធ្ងរ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អង្គភាពបានបញ្ជូនសំណុំរឿងដែលមានជនសង្ស័យ ៣រូបទៅសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង ៣នាក់មាន៖ ១. លោក…

ភ្នំពេញដាក់ពិន័យធ្ងន់ធ្ងរប្រឆាំងម្ចាស់ផ្ទះជួលដែលព្រងើយកន្តើយលើការគ្រប់គ្រងជនបរទេស

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានដាក់ពិន័យធ្ងន់ធ្ងរចំពោះម្ចាស់ទីតាំងផ្ទះជួលដែលព្រងើយកន្តើយមិនពង្រឹងការគ្រប់គ្រងជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន។ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការប្រកាសនេះក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា៖ “ម្ចាស់ទីតាំងទាំងអស់ដែលជួលឱ្យជនបរទេសស្នាក់នៅត្រូវតែពង្រឹងការគ្រប់គ្រង ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ ជនបរទេសគ្រប់រូបដែលស្នាក់នៅត្រូវមានលិខិតស្នាមបញ្ជាក់ត្រឹមត្រូវ សូម្បីតែសាច់ញាតិដែលមកលេងក៏ត្រូវទាមទារលិខិតឱ្យបានច្បាស់លាស់ដែរ។”…

ចាប់ខ្លួនបណ្តាញគ្រឿងញៀនធំ១៦នាក់ រកឃើញម៉ាទឹកកក១៧កញ្ចប់នៅផ្ទះសំណាក់ខេត្តកណ្តាល

ខេត្តកណ្តាល – កងរាជអាវុធហត្ថស្រុកស្អាងបានបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនធំមួយ ដោយឃាត់ខ្លួនជនសង្ស័យ១៦នាក់ និងរកឃើញម៉ាទឹកកក១៧កញ្ចប់នៅក្នុងផ្ទះសំណាក់មួយកន្លែងនៅស្រុកស្អាង។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះសំណាក់យីហោ (ហ្គោលអន) ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល។ លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាងបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង១៦នាក់មានបុរស១១នាក់ និងស្រី៥នាក់ ដែល១៥នាក់វិជ្ជមានសារធាតុញៀន។…

អារ៉ាប៊ីសាអូឌីតចេញសម្លេងរឹងៗ រិះគន់អ៊ីរ៉ង់ថា ‘ឈ្លានពានដោយចេតនា មិនមែនចៃដន្យទេ’

រីយ៉ាដ – រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានចេញសម្លេងរឹងៗរិះគន់ការឈ្លានពានរបស់អ៊ីរ៉ង់ ដោយអះអាងថាការបាញ់មីស៊ីលទៅលើរដ្ឋឈូងសមុទ្រគឺជាផែនការដែលបានរៀបចំទុកជាមុន មិនមែនជាការសងសឹកដោយចៃដន្យនោះទេ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសបន្ទាន់របស់ GCC ព្រះអង្គម្ចាស់ Faisal bin Farhan បានបញ្ជាក់យ៉ាងច្បាស់ថា៖ “អ្វីដែលយើងកំពុងឃើញនៅថ្ងៃនេះពីរបបអ៊ីរ៉ង់មិនមែនជារឿងចៃដន្យទេ។ ផ្ទុយទៅវិញ វាគឺជាផែនការដែលបានរៀបចំទុកជាមុន។ ឥរិយាបថនេះគឺជាការពង្រីកកំណត់ត្រាប្រវត្តិសាស្ត្រដែលផ្អែកលើការបង្ខិតបង្ខំ ការឧបត្ថម្ភកងជីវពល និងការគាំទ្រដល់តំណាងរបស់ខ្លួនដើម្បីកំណត់គោលដៅប្រទេសជិតខាង”។ ប៉ុន្មានម៉ោងមុននេះ ការការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីតបានបាញ់ទម្លាក់មីស៊ីលផ្លោងចំនួនបួនគ្រាប់របស់អ៊ីរ៉ង់ដែលតម្រង់ទៅទីក្រុងរីយ៉ាដ…

វិបត្តិថាមពលពិភពលោកធ្ងន់ធ្ងរបំផុតក្នុង៤០ឆ្នាំ ដោយសារជម្លោះមជ្ឈិមបូព៌ា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានដាស់តឿនពីវិបត្តិថាមពលពិភពលោកដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមក ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នៅក្នុងសន្និសីទនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុងមូស្គូ លោក Novak បានបញ្ជាក់ថា៖ “ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានយ៉ាងធ្ងន់ធ្ងរដល់លំហូរថាមពលសកល ដែលបណ្តាលឱ្យមានវិបត្តិដ៏ធំបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមក។” យោងតាមការវិភាគ ប្រេងដែលកំពុងរងផលប៉ះពាល់មានចំនួនប្រហែល២០លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹងជិត២០%នៃការប្រើប្រាស់សកល ដោយសារតែការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ លោក Novak…

ហ្សេឡេនស្គីបង្ហាញទាហានរុស្ស៊ីស្លាប់ជិត១០ម៉ឺននាក់ក្នុង៣ខែ

សង្គ្រាមអ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោកវូឡូឌីមៀរហ្សេឡេនស្គី បានអះអាងតាមបណ្ដាញសង្គម X កាលពីថ្ងៃទី១៧ មីនា ថា រុស្ស៊ីបានប្រមូលកងទាហានរវាងពី៤០.០០០ទៅ៤៥.០០០នាក់ក្នុង១ខែៗ ក្នុងក្របខណ្ឌនៃការលុកលុយអ៊ុយក្រែន។ លោកបញ្ជាក់ថា យើងត្រូវសម្លាប់ទាហានរុស្ស៊ីក្នុងចំនួនប្រហាក់ប្រហែលគ្នានោះដែរ ដើម្បីកុំឲ្យកងទ័ពរុស្ស៊ីពង្រីកខ្លួនបាន។ លោកហ្សេឡេនស្គីគូសបញ្ជាក់ទៀតថា កងទ័ពលោកបានសម្លាប់ទាហានរុស្ស៊ីរយៈពេល៣ខែចុងក្រោយនេះ ក្នុងខែទីមួយ៣០.០០០នាក់ ខែទី២ចំនួន៣៥.០០០នាក់ និងខែទី៣ចំនួន២៨.០០០នាក់។ បែបនេះមានន័យថា ក្នុង៣ខែនោះ…

ស្រីស្អាតបន្លំខ្លួនជាថៅកែជំនួញធំ បោកបញ្ឆោតជនរងគ្រោះរាប់សិបនាក់ ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន

ខេត្តកណ្តាល – កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសម្រេចឃាត់ខ្លួនស្ត្រីម្នាក់ដែលបានបន្លំខ្លួនជាថៅកែជំនួញធំៗ ដើម្បីបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះរាប់សិបនាក់។ ជាក់ស្តែង បើយោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះថា៖ មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្ត្រីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថា ជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ…

នគរបាលស្រុកព្រះនេត្រព្រះ ឃាត់ខ្លួនក្មេងទំនើង៣នាក់ ដកហូតបានកាំបិត៦ដើម និងរកឃើញថ្នាំញៀន

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកព្រះនេត្រព្រះ បានធ្វើប្រតិបត្តិការល្បាតត្រួតពិនិត្យក្នុងតំបន់ភូមិចក្រី ឃុំជប់វារី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំពីអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ស ថេត។ ការប្រតិបត្តិការនេះត្រូវបានដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ។ កម្លាំងនគរបាលបានស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន៣នាក់…

គ្រាប់បែកចង្កោមផ្ទុះក្នុងពេលលេងបោក ស្លាប់១របួស១នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ដ៏សែនគួរឱ្យស្តាយកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បុរសពីរនាក់បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារយកគ្រាប់បែកចង្កោមមកបោកលេង។ យោងតាមអាជ្ញាធរមីនកម្ពុជា នៅវេលាម៉ោង១១:៣០នាទី គ្រាប់បែកចង្កោមបានផ្ទុះយ៉ាងខ្លាំង បណ្តាលឱ្យអ្នកស្រុកឈ្មោះ ចាន់ សារ៉េត (អាយុ៤៤ឆ្នាំ) ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ចំណែកឯ តា ចាស់…