admin

administrator

ហ្សេឡេនស្គីបង្ហាញទាហានរុស្ស៊ីស្លាប់ជិត១០ម៉ឺននាក់ក្នុង៣ខែ

សង្គ្រាមអ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោកវូឡូឌីមៀរហ្សេឡេនស្គី បានអះអាងតាមបណ្ដាញសង្គម X កាលពីថ្ងៃទី១៧ មីនា ថា រុស្ស៊ីបានប្រមូលកងទាហានរវាងពី៤០.០០០ទៅ៤៥.០០០នាក់ក្នុង១ខែៗ ក្នុងក្របខណ្ឌនៃការលុកលុយអ៊ុយក្រែន។ លោកបញ្ជាក់ថា យើងត្រូវសម្លាប់ទាហានរុស្ស៊ីក្នុងចំនួនប្រហាក់ប្រហែលគ្នានោះដែរ ដើម្បីកុំឲ្យកងទ័ពរុស្ស៊ីពង្រីកខ្លួនបាន។ លោកហ្សេឡេនស្គីគូសបញ្ជាក់ទៀតថា កងទ័ពលោកបានសម្លាប់ទាហានរុស្ស៊ីរយៈពេល៣ខែចុងក្រោយនេះ ក្នុងខែទីមួយ៣០.០០០នាក់ ខែទី២ចំនួន៣៥.០០០នាក់ និងខែទី៣ចំនួន២៨.០០០នាក់។ បែបនេះមានន័យថា ក្នុង៣ខែនោះ…

ស្រីស្អាតបន្លំខ្លួនជាថៅកែជំនួញធំ បោកបញ្ឆោតជនរងគ្រោះរាប់សិបនាក់ ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន

ខេត្តកណ្តាល – កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសម្រេចឃាត់ខ្លួនស្ត្រីម្នាក់ដែលបានបន្លំខ្លួនជាថៅកែជំនួញធំៗ ដើម្បីបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះរាប់សិបនាក់។ ជាក់ស្តែង បើយោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះថា៖ មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្ត្រីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថា ជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ…

នគរបាលស្រុកព្រះនេត្រព្រះ ឃាត់ខ្លួនក្មេងទំនើង៣នាក់ ដកហូតបានកាំបិត៦ដើម និងរកឃើញថ្នាំញៀន

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកព្រះនេត្រព្រះ បានធ្វើប្រតិបត្តិការល្បាតត្រួតពិនិត្យក្នុងតំបន់ភូមិចក្រី ឃុំជប់វារី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំពីអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ស ថេត។ ការប្រតិបត្តិការនេះត្រូវបានដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ។ កម្លាំងនគរបាលបានស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន៣នាក់…

គ្រាប់បែកចង្កោមផ្ទុះក្នុងពេលលេងបោក ស្លាប់១របួស១នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ដ៏សែនគួរឱ្យស្តាយកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បុរសពីរនាក់បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារយកគ្រាប់បែកចង្កោមមកបោកលេង។ យោងតាមអាជ្ញាធរមីនកម្ពុជា នៅវេលាម៉ោង១១:៣០នាទី គ្រាប់បែកចង្កោមបានផ្ទុះយ៉ាងខ្លាំង បណ្តាលឱ្យអ្នកស្រុកឈ្មោះ ចាន់ សារ៉េត (អាយុ៤៤ឆ្នាំ) ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ចំណែកឯ តា ចាស់…

នាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈិ នឹងជួបប្រធានាធិបតី Trump នៅវ៉ាស៊ីនតោន ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការយោធា

អន្តរជាតិ ៖ នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ ដើម្បីជួបជាមួយប្រធានាធិបតី Donald Trump ក្នុងជំនួបដ៏សំខាន់មួយដែលរំពឹងថានឹងផ្តោតលើបញ្ហាសន្តិសុខអន្តរជាតិ។ ប្រភពព័ត៌មាន CNN បានរាយការណ៍ថា លោក Trump បានសម្តែងការខកចិត្តកាន់តែខ្លាំងឡើងចំពោះសម្ព័ន្ធមិត្តអាមេរិកដែលមិនអាចជួយក្នុងសង្គ្រាមរបស់លោកជាមួយអ៊ីរ៉ង់ រួមទាំងប្រទេសជប៉ុន ដែលជាប្រទេសដែលមានកម្រិតដោយរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួន។ អ្នកយកព័ត៌មាន Hanako…

អគ្គនាយកដ្ឋានពន្ធនាគារផ្ទេរទណ្ឌិត៦០នាក់ចេញពីមណ្ឌលម៣ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើការផ្ទេរទណ្ឌិតចំនួន៦០នាក់ចេញពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ និងព្រៃវែង ដើម្បីដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងមណ្ឌល។ យោងតាមការប្រកាសផ្លូវការនាថ្ងៃទី១៧ ខែមីនា ទណ្ឌិតទាំង៦០នាក់នេះត្រូវបានចែកចេញស្មើៗគ្នាទៅកាន់ពន្ធនាគារខេត្តក្រចេះ៣០នាក់ និងពន្ធនាគារខេត្តព្រៃវែង៣០នាក់។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុញ្ញាតពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក សោម បញ្ញា វរអគ្គានុរក្សថ្នាក់លេខ១ ប្រធានការិយាល័យសន្តិសុខ…

អ៉ីស្រាអែលរងការបាញ់មីស៊ីលពីអ៉ីរ៉ង់ ស្នូរផ្ទុះខ្លាំងលាន់ឮកណ្តាលហ្សេរុយសាឡឹម

សង្គ្រាមអ៉ីរ៉ង់បន្តគ្រប់ជ្រុងជ្រោយ៖ ក្រុងតេហេរ៉ង់ អ៉ីរ៉ាក់ និងតំបន់ឈូងសមុទ្រពែរ្ស រងការវាយប្រហារខ្លាំងក្លាបន្តទៀត ខណៈសង្គ្រាមដែលអ៉ីស្រាអែល និងអាមេរិកបង្កឡើងប្រឆាំងអ៉ីរ៉ង់ឈានចូលថ្ងៃទី១៩។ តម្លៃប្រេងហោះឡើង៥%ទៀតនៅអាស៊ី ដោយសារការព្រួយបារម្ភរបស់ទីផ្សារប្រឈមមុខនឹងជម្លោះដែលបណ្ដាលឲ្យមានអស្ថេរភាពកាន់តែខ្លាំង។ ប្រជាជនក្រុងតេហេរ៉ង់ជួបប្រទះការដាច់ភ្លើងនាពេលយប់ ពេលរដ្ឋធានីអ៉ីរ៉ង់រងការវាយប្រហារខ្លាំងក្លាបន្តទៀត។ នៅអ៉ីរ៉ាក់ ស្ថានទូតអាមេរិករងការវាយប្រហារជាលើកទី២។ នៅក្រុងបាដាដ មនុស្ស៤នាក់បានត្រូវស្លាប់នាព្រឹកព្រលឹមថ្ងៃទី១៧មីនា ដោយសារមីស៊ីលក្នុងសង្កាត់មួយ។ ស្ថានទូតអាមេរិកប្រចាំក្រុងបាដាដរងការវាយប្រហារជាលើកទី២ ចន្លោះពេលគ្នាតែប៉ុន្មានម៉ោង។ មីស៊ីលអ៉ីរ៉ង់១គ្រាប់នាថ្ងៃទី១៨មីនា បានធ្លាក់នៅជិតទីបញ្ជាការដ្ឋានយោធាអូស្ត្រាលីប្រចាំមជ្ឈឹមបូព៌ា…

សៀមរាបរំភើប! មហោស្រពសិល្បៈកម្ពុជា-ចិន នឹងរោងរាយនៅផាប់ស្រ្តីត ថ្ងៃទី២១-២២ មីនា

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសរៀបចំព្រឹត្តិការណ៍សិល្បៈអន្តរជាតិដ៏ធំមួយដែលនឹងប្រព្រឹត្តិទៅនៅតំបន់ផាប់ស្រ្តីត ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» នេះ នឹងចាប់ផ្ដើមនៅម៉ោង៦យប់ ដោយមានការសម្តែងសិល្បៈរួមគ្នារបស់សិល្បករកម្ពុជា និងចិន ព្រមទាំងការដង្ហែរក្បួនសិល្បៈដ៏អស្ចារ្យ។ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ស្ថានទូតចិនប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យបានពេញលេញ។ គោលដៅចម្បងគឺដើម្បីបន្តយុទ្ធនាការ…

សិង្ហបុរី-ម៉ាឡេស៊ី ប្រឈមគ្រោះថ្នាក់ប្រេងឥន្ធនៈ ដោយសារជម្លោះមជ្ឈិមបូព៌ា

ភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/អាមេរិក និងអ៊ីរ៉ង់ កំពុងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសិង្ហបុរី និងម៉ាឡេស៊ី។ យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler សិង្ហបុរី ដែលជា«មជ្ឈមណ្ឌលប្រេងប្រចាំអាស៊ី» នាំចូលប្រេងឆៅជាង ៧០% ពីមជ្ឈិមបូព៌ា ក្នុងបរិមាណ ៦៩៤,០០០ បារ៉ែល/ថ្ងៃ។ ចំណែកម៉ាឡេស៊ីក៏ពឹងផ្អែកខ្លាំងដែរ ដោយនាំចូលប្រេងឆៅប្រមាណ ៣២៣,០០០ បារ៉ែល/ថ្ងៃ។ ការរាំងស្ទះនៅច្រកសមុទ្រហ័រមូហ្ស…

កាតារបណ្ដេញមន្ត្រីអុីរ៉ង់ចេញពីប្រទេស បន្ទាប់ពីការវាយប្រហារម្ដងហើយម្ដងទៀត

អន្តរជាតិ​៖​ រដ្ឋកាតារបានប្រកាសថា អនុព័ន្ធសន្តិសុខនិងអនុព័ន្ធយោធានៅក្នុងស្ថានទូតរបស់អ៊ុីរ៉ង់ គឺជា «បុគ្គលដែលមិនត្រូវបានស្វាគមន៍» ដោយតម្រូវឱ្យពួកគេចាកចេញពីប្រទេសកាតារ ក្នុងរយៈពេលយ៉ាងយូរ២៤ម៉ោង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកាតារ កាលពីថ្ងៃពុធ (១៨ មីនា) នៅក្នុងកំណើនភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីអ្វីដែលកាតារពិពណ៌នាថា ជាការកំណត់គោលដៅនិងការឈ្លានពានដដែលៗម្ដងហើយម្ដងទៀត ដែលបានរំលោភលើអធិបតេយ្យភាពនិងសន្តិសុខរបស់ខ្លួន ដែលនេះសបញ្ជាក់ឱ្យឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនាក់ទំនង ស្របពេលមានអស្ថិរភាពក្នុងតំបន់ដែលកំពុងបន្ត។ ក្រសួងការបរទេសកាតារប្រគល់កំណត់ទូតផ្លូវការមួយទៅកាន់ស្ថានទូតនៃសាធារណរដ្ឋអ៊ិស្លាមអុ៏រ៉ង់ប្រចាំកាតារ ដោយបញ្ជាក់ថា កាតារចាត់ទុកទាំងអនុព័ន្ធយោធានិងអនុព័ន្ធសន្តិសុខនៅស្ថានទូតមួយនេះ…