សៀមរាបរំភើប! មហោស្រពសិល្បៈកម្ពុជា-ចិន នឹងរោងរាយនៅផាប់ស្រ្តីត ថ្ងៃទី២១-២២ មីនា
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសរៀបចំព្រឹត្តិការណ៍សិល្បៈអន្តរជាតិដ៏ធំមួយដែលនឹងប្រព្រឹត្តិទៅនៅតំបន់ផាប់ស្រ្តីត ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» នេះ នឹងចាប់ផ្ដើមនៅម៉ោង៦យប់ ដោយមានការសម្តែងសិល្បៈរួមគ្នារបស់សិល្បករកម្ពុជា និងចិន ព្រមទាំងការដង្ហែរក្បួនសិល្បៈដ៏អស្ចារ្យ។ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ស្ថានទូតចិនប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យបានពេញលេញ។ គោលដៅចម្បងគឺដើម្បីបន្តយុទ្ធនាការ…
