អន្តោប្រវេសន៍ឆ្លើយតបករណីជនជាតិចិនផ្សាយថា ‘កុំមកកម្ពុជា’ ដោយសារការស្មុគស្មាញឯកសារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្តីបំភ្លឺឆ្លើយតបទៅនឹងការផ្សាយតាមបណ្តាញសង្គម TikTok របស់ជនជាតិចិនម្នាក់ ដែលបានអំពាវនាវឱ្យ “កុំមកកម្ពុជា” ដោយសារការស្មុគស្មាញក្នុងការរៀបឯកសារ។ បើតាមការបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺចេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដំណើរដើមទងនៃរឿងនេះគឺថា មានអ្នកទេសចរជនជាតិចិនម្នាក់ឈ្មោះ PENG ZHILEI ភេទប្រុស ធ្វើដំណើរតាមជើងហោះហើរលេខ K6-669 (CAN-KTI) ចូលមកកម្ពុជាក្នុងគោលបំណងទេសចរណ៍។ ប៉ុន្តែក្រោយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោសាកសួរ…
