អាមេរិកសម្លាប់មនុស្ស ១៥៧នាក់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន អ្នកជំនាញច្បាប់ថា «រំលោភច្បាប់អន្តរជាតិ»
យោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់១៥៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏សាហាវប្រឆាំងនឹងក្រុមដែលអាមេរិកចោទថា ជា«ពួកភេរវករ»ជួញដូរគ្រឿងញៀននៅឯនាយសមុទ្រអាមេរិកឡាទីន តែអ្នកជំនាញផ្នែកច្បាប់អន្តរជាតិបានពិពណ៌នាថា ជា«យុទ្ធនាការសម្លាប់ក្រៅប្រព័ន្ធតុលាការ»។ មន្ត្រីជាន់ខ្ពស់ការពារជាតិ លោក Joseph Humire និយាយថា៖ «នាវាជួញដូរគ្រឿងញៀនចំនួន ៤៧គ្រឿងត្រូវបានវាយប្រហារក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើតចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមក្នុងខែកញ្ញាឆ្នាំមុន»។ នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ទោះបីយ៉ាងណានៅថ្ងៃអង្គារពេលអ្នកតាក់តែងច្បាប់សួរថាតើបរិមាណគ្រឿងញៀនដែលចូលសហរដ្ឋអាមេរិកថយចុះឬអត់?…
