admin

administrator

ម៉ាឡេស៊ីចាញ់ស្វ័យប្រវត្តិ ០-៣ ក្នុងជម្រុះ AFC Asian Cup ២០២៧ ដោយប្រើកីឡាករមិនស្របច្បាប់

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានសម្រេចឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ីចាញ់ស្វ័យប្រវត្តិក្នុងលទ្ធផល ០-៣ ក្នុងការប្រកួតជម្រុះពាន AFC Asian Cup ២០២៧ ទល់នឹងវៀតណាម និងនេប៉ាល់ ដោយសារបានប្រើកីឡាករមិនមានសិទ្ធិលេង។ សេចក្ដីសម្រេចនេះត្រូវបានចេញដោយគណៈកម្មការវិន័យ និងសីលធម៌របស់ AFC កាលពីថ្ងៃអង្គារ បន្ទាប់ពីការពិនិត្យយ៉ាងលម្អិតដែលដឹកនាំដោយប្រធានគណៈកម្មការ Jahangir Baglari។ AFC…

អ៊ីរ៉ង់គំរាមអាមេរិកជាមួយមេរៀនសង្គ្រាមវៀតណាម ដើម្បីជៀសវាងសង្គ្រាមផ្ទាល់

សង្គ្រាមវៀតណាម ដែលចាប់ផ្ដើមជាផ្លូវការនៅឆ្នាំ១៩៥៥ និងបញ្ចប់នៅឆ្នាំ១៩៧៥ បានទុកដំបៅយោធាដ៏ជ្រៅជ្រះសម្រាប់អាមេរិក។ ឥឡូវនេះ អ៊ីរ៉ង់កំពុងប្រើមេរៀនបរាជ័យនេះដើម្បីគំរាមកំហែងអាមេរិកក្នុងវិស័យមជ្ឈិមបូព៌ា។ យុទ្ធសាស្ត្រសំខាន់ៗដែលអ៊ីរ៉ង់ចង់រំលឹកអាមេរិកមាន៖ ១. ការអូសបន្លាយសង្គ្រាមយូរអង្វែង ២. សម្ពាធសេដ្ឋកិច្ចតាមរយៈច្រកសមុទ្រ Hormuz ៣. ភាពស្មុគស្មាញនៃសមរភូមិមជ្ឈិមបូព៌ា ៤. ការបាត់បង់ការគាំទ្រពីក្នុងស្រុកអាមេរិក អ្នកយកព័ត៌មាន CGTN លោក Tony…

ផ្លូវក្រៅត់ព្រំដែនមណ្ឌលគិរី ក្លាយជា ‘ឆ្អឹងខ្នងទេសចរណ៍’ ទាក់ទាញទេសចរកើនឡើង ១៦%

ខេត្តមណ្ឌលគិរី៖ ការស្ថាបនាផ្លូវក្រៅត់ព្រំដែនរួចរាល់ជាស្ថាពរ មិនត្រឹមតែបម្រើឱ្យវិស័យការពារជាតិ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានក្លាយជា «ឆ្អឹងខ្នងទេសចរណ៍ថ្មី» ដ៏មានសារសំខាន់បំផុតសម្រាប់ខេត្តមណ្ឌលគិរី។ កាលពីថ្មីៗនេះ លោក ស៊ា ង សឿ ន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា ខ្សែផ្លូវក្រៅត់ព្រំដែនមានទីតាំងស្រស់ស្អាតលាក់ខ្លួនជាច្រើន ជាពិសេសវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែក និងជួរភ្នំសម្បូរព្រៃឈើវែងអន្លាយ ដែលផ្ដល់ឱកាសសម្រាប់ការរៀបចំកម្សាន្តបែបផ្សងព្រេង (Adventure Tourism)។…

ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចជិត ៩០% ធ្វើដំណើរស្រួលហើយ!

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងសម្រុកចាក់AC,គូសគំនូសចរាចរណ៍,បំពាក់ផ្លាកសញ្ញាចរាចរណ៍,ដាក់អំពូលសូឡាបំភ្លឺពេលរាត្រី។ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ…

កម្ពុជារុលទៅមុខដើម្បីក្លាយជាសមាជិក CPTPP ពង្រីកទីផ្សារនាំចេញទៅកាន់ពិភពលោក

ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។ សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិក CPTPP រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការចូលរួមនេះតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង…

ត្រាំចាក់ថ្នាំខ្លាំងទៅណាតូ បន្ទោសថា «កំហុសល្ងង់ខ្លៅ» ដែលមិនជួយបើកច្រក Hormuz

កំហឹងរបស់លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្តដែលមិនព្រមជួយអាមេរិកក្នុងការបើកច្រកសមុទ្រ Hormuz កំពុងកើនឡើងខ្លាំងជាងមុន។ បន្ទាប់ពីបានពន្លះប្រទេសជាសម្ព័ន្ធមិត្តជាច្រើន លោកឥឡូវនេះបានស្តីឲ្យអង្គការណាតូផងដែរ។ នៅក្នុងសន្និសីទកាសែតនៅវិមានកាពីតូល កាលពីថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំបានបញ្ជាក់ថា សមាជិកភាគច្រើននៃអង្គការណាតូបានបញ្ជាក់ថាពួកគេមិនចង់ពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ឡើយ។ លោកបានហៅសកម្មភាពនេះថា «កំហុសដ៏ល្ងង់ខ្លៅបំផុត»។ លោកត្រាំបានលើកឡើងថា៖ «គ្រប់គ្នាស្របតាមយើង ប៉ុន្តែពួកគេមិនចង់ជួយ។ យើងត្រូវតែចងចាំរឿងនេះទុក…

សហរដ្ឋអាមេរិកបន្ថែមថវិកាទៅ ១៨៥ប៊ីលានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធការពារមីស៊ីល «Golden Dome»

ពិភពលោកកំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើង បណ្តាប្រទេសមហាអំណាចជាច្រើនកំពុងពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ ក្នុងចំណោមប្រទេសទាំងនោះ សហរដ្ឋអាមេរិកបានប្រកាសបន្ថែមថវិកាសម្រាប់ប្រព័ន្ធការពារមីស៊ីល «Golden Dome» ដល់ ១៨៥ ប៊ីលានដុល្លារ។ នាយកកម្មវិធីមីស៊ីលសហរដ្ឋអាមេរិកបានបង្ហាញថា តម្លៃសម្រាប់ខែលការពារមីស៊ីល «Golden Dome» បានកើនឡើងដល់ ១៨៥ ប៊ីលានដុល្លារ បន្ទាប់ពីបន្ថែម ១០ ប៊ីលានដុល្លារទៀត។ ថវិកានេះគឺដើម្បីពន្លឿនសមត្ថភាពសំខាន់ៗលើមូលដ្ឋានលំហអាកាសរបស់ប្រទេសនេះ។…

អាជ្ញាធរចុះបង្ក្រាបក្រុមចិនប្រព្រឹត្ត Scams Online នៅបុរីប៉េងហួត ឃាត់ខ្លួន១៩នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចិនដែលប្រព្រឹត្តបទល្មើស Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងការសម្របសម្រួលផ្នែកច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផលនៃប្រតិបត្តិការ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ដែលទាំងអស់ជាជនជាតិចិន។…

ស្ត្រីអួតខ្លួនជាថៅកែឡាន និងបោះដុំគ្រឿងសមុទ្រ ត្រូវបានចាប់ខ្លួនពីបទឆបោកខ្ចីលុយជនរងគ្រោះច្រើននាក់

ខេត្តកណ្តាល៖ នគរបាលក្រុងតាខ្មៅ បានចាប់ខ្លួនស្ត្រីម្នាក់ដែលអួតខ្លួនជាថៅកែលក់ឡាន និងជាថៅកែបោះដុំគ្រឿងសមុទ្រ ក្នុងបទឆបោកខ្ចីលុយពីជនរងគ្រោះច្រើននាក់។ ការចាប់ខ្លួននេះបានធ្វើឡើងក្រោយពីនគរបាលទទួលបានបណ្តឹងពីជនរងគ្រោះជាច្រើននាក់ ដែលត្រូវបានស្ត្រីរូបនេះឆបោកខ្ចីលុយដោយអួតខ្លួនថាជាម្ចាស់មុខជំនួញធំៗ។ ការប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ គឺជាស្ត្រីឈ្មោះ យិន សុភ័ណ្ឌ អាយុ៣៨ឆ្នាំ មានទីលំនៅនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ…

ជនជាតិចិននិងកេនយ៉ា ត្រូវចាប់ខ្លួនពីបទព្យាយាមរត់ពន្ធស្រមោចជាង ២០០០ក្បាលទៅចិន

អាជ្ញាធរកេនយ៉ាបានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ និងអ្នករត់ការជនជាតិកេនយ៉ាម្នាក់ទៀត ពីបទព្យាយាមរត់ពន្ធស្រមោចជាង ២០០០ក្បាលចេញពីប្រទេសទៅកាន់ចិន។ លោក Zhang Kequn ជនជាតិចិន ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Nairobi កាលពីសប្តាហ៍មុន បន្ទាប់ពីអាជ្ញាធររកឃើញស្រមោចជាច្រើនក្បាលនៅក្នុងវ៉ាលីរបស់គាត់។ ស្រមោចទាំងនោះត្រូវបានលាក់ក្នុងបំពង់សាក និងរុំដោយក្រដាសជូតមាត់។ តុលាការនៅទីក្រុង Nairobi បានបញ្ជាក់ថា៖ «លោក Zhang បានទិញស្រមោចពីលោក…