ព្រមានអាកាសធាតុ៖ តំបន់មាត់សមុទ្រនឹងទទួលភ្លៀងខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុទូទាំងប្រទេស។ សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ…
