admin

administrator

ជីប ម៉ុង ចូលរួមដើរដើម្បីសន្តិភាព បង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ខ្មែរ

រាជធានីភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ក្រុមហ៊ុនជីប ម៉ុង បានចូលរួមព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា” ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជាមួយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍នេះរំលេចពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ ព្រមទាំងការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាងនិងថែរក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គួររំលឹកថា កាលពីពេលប្រទេសកម្ពុជាកំពុងមានសង្គ្រាមជាមួយប្រទេសថៃ ក្រុមហ៊ុនជីប ម៉ុង បានគៀរគរកម្លាំងព្យុហយាត្រាក្នុង«ដំណើរដើម្បីសន្តិភាព»…

ភ្លើងឆេះផ្ទះវីឡាកូនកាត់ក្នុងរាជធានី បណ្ដាលឲ្យបុរសស្លាប់ ប្រពន្ធរបួសធ្ងន់

រាជធានីភ្នំពេញ៖ ឧប្បត្តិហេតុអគ្គិភ័យដ៏ធ្ងន់ធ្ងរបានកើតឡើងនៅយប់មិញ នៅក្នុងបុរីលនស៉ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងប្រពន្ធរបស់គាត់រងរបួសធ្ងន់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោងជិត៩យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ៩ក្នុងបុរីលនស៉ីធី។ ផ្ទះវីឡាកូនកាត់កម្ពស់៣ជាន់នេះជាកម្មសិទ្ធិរបស់យីហោ«ប្រូហ្វីត លីងឃើរ (ខេមបូឌា)» ដែលលក់ដ្រូនកសិកម្ម។ បុរសដែលស្លាប់មានឈ្មោះជា មួយសុង អាយុ៦៤ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះលី ចិន្ដា…

មន្ត្រីសុវត្ថិភាពជាតិអាមេរិកលាលែងតំណែង ជំទាស់សង្គ្រាមនឹងអ៊ីរ៉ង់

វ៉ាស៊ីនតោន – មន្ត្រីកំពូលរបស់អាមេរិកក្នុងវិស័យសុវត្ថិភាពជាតិបានសម្រេចចិត្តលាលែងពីតំណែង ដោយសារតែជំទាស់នឹងគោលនយោបាយសង្គ្រាមរបស់ប្រធានាធិបតីដូណាល់ ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Joe Kent អតីតនាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ (NCTC) បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ថា អាមេរិកកំពុងត្រូវបានអ៊ីស្រាអែលទាញចូលទៅក្នុងសង្គ្រាមដែលមិនចាំបាច់។ ក្នុងលិខិតលាលែងដែលបានបង្ហោះលើបណ្តាញសង្គម X លោក Kent…

សម្តេច ម៉ែន សំអន ដាក់ពាក្យសុំពរពីម្ចាស់ទឹកម្ចាស់ដី សម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីបួងសួងសុំពរជ័យ សិរីសួស្តី និងសុខសប្បាយ សម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៦។ ពិធីក្រុងពាលីនេះត្រូវបានរៀបចំឡើងតាមប្រពៃណីខ្មែរ នៅលើវាលខ្សាច់មាត់ទន្លេ កោះទ្រង់ ក្នុងសង្កាត់កោះទ្រង់…

រូបសំណាកបាតដៃថ្មីនិងវិថីអាហារខ្មែរនឹងបើកជូនទេសចរមុនពេលបុណ្យចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖ ខេត្តកំពតកំពុងរៀបចំសាងសង់រូបសំណាកបាតដៃថ្មី និងវិថីអាហារតាមរចនាបថខ្មែរ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ក្រោយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាសមិទ្ធផលទេសចរណ៍ឯកប្លែកថ្មីៗ បានធ្វើឱ្យកំណើនទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ហើយបានញ៉ាំងឱ្យជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត…

អាជ្ញាធរខណ្ឌកំបូលចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ ឃាត់ខ្លួន៥នាក់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលបានចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងគំរោងបង្ក្រាបបទល្មើសពាក់ព័ន្ធល្បែងស៉ីសង។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះលេខ១៦២ ផ្លូវលេខ១៧ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមប្រតិបត្តិការបានរកឃើញឧបករណ៍កត់ឆ្នោត និងចែកចាយឆ្នោតខុសច្បាប់ជាច្រើននៅទីតាំងនេះ។ តាមអាជ្ញាធរបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញបានចាត់វិធានការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធនឹងបទលួចម៉ូតូ និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ ការប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងខណ្ឌឫស្សីកែវបានសហការគ្នាធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យទាំងពីរ។ ឧប្បត្តិហេតុបានកើតឡើងនៅមុខផ្ទះលេខ២០៥ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ជនសង្ស័យទាំងពីររួមមាន៖…

តម្លៃប្រេងថយចុះទៀត! សាំង ៥,៥០០រៀល ម៉ាស៊ូត ៦,៥៥០រៀល ចាប់ពីថ្ងៃទី១៧ មីនា

រាជធានីភ្នំពេញ – ប្រជាពលរដ្ឋអាចរីករាយទៀតហើយ នៅពេលដែលតម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តថយចុះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងថ្មី។ តាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ មីនា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់នៅទូទាំងប្រទេស នឹងអនុវត្តចាប់ពីថ្ងៃទី១៧ មីនា ឆ្នាំ២០២៦ ដោយមានការបញ្ចុះតម្លៃជាបន្តបន្ទាប់។ យោងតាមការកំណត់រូបមន្តថ្មី រាជរដ្ឋាភិបាលបានសម្រេចចិត្ត៖ ១. បន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារ/លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ២.…

ភ្ញាក់ផ្អើល! ស្រ្តីជនជាតិចិនស្លាប់ភ្លាមៗក្រោយចុះពីរថយន្តតាក់សុីនៅមុខសណ្ឋាគារចុងសុីញ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុខសណ្ឋាគារចុងសុីញ នៅពេលស្រ្តីជនជាតិចិនម្នាក់ដែលទើបតែមកដល់ពីក្រុងប៉ោយប៉ែត បានស្លាប់ភ្លាមៗក្រោយចុះពីរថយន្តតាក់សុី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦:៥០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅមុខសណ្ឋាគារចុងសុីញ ដែលស្ថិតនៅលើផ្លូវ២២៥ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះជាជនជាតិចិនម្នាក់បានជិះរថយន្តតាក់សុីពីក្រុងប៉ោយប៉ែតមកភ្នំពេញដើម្បីស្នាក់នៅសណ្ឋាគារចុងសុីញ។ នៅពេលមកដល់ នាងបានបើកទ្វារចុះពីរថយន្ត ស្រាប់តែមានអាការៈមិនស្រួលខ្លួន ទន់ដៃទន់ជើង…

អាកប្បកិរិយាភ័យតក់ស្លុតបណ្តាលឲ្យជនសង្ស័យត្រូវចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនម៉ាទឹកកកទម្ងន់ ៧២ក្រាម

ខេត្តកណ្តាល – កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានអាកប្បកិរិយាភ័យតក់ស្លុត បណ្តាលឲ្យរកឃើញគ្រឿងញៀនប្រភេទមេតាំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់ ទម្ងន់សរុប ៧២,៣២ក្រាម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ…