អាជ្ញាធរខណ្ឌកំបូលចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ ឃាត់ខ្លួន៥នាក់
ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលបានចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងគំរោងបង្ក្រាបបទល្មើសពាក់ព័ន្ធល្បែងស៉ីសង។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះលេខ១៦២ ផ្លូវលេខ១៧ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមប្រតិបត្តិការបានរកឃើញឧបករណ៍កត់ឆ្នោត និងចែកចាយឆ្នោតខុសច្បាប់ជាច្រើននៅទីតាំងនេះ។ តាមអាជ្ញាធរបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល…
