គ្រោះធម្មជាតិឆ្នាំ២០២៥ ប៉ះពាល់ខេត្តក្រចេះយ៉ាងធ្ងន់ធ្ងរ ប្រជាពលរដ្ឋជាង១២ពាន់គ្រួសាររងគ្រោះ
ឆ្នាំ២០២៥ ខេត្តក្រចេះ បានជួបប្រទះនឹងគ្រោះធម្មជាតិច្រើនប្រភេទ រួមមានទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងអគ្គីភ័យ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងជីវភាពប្រជាពលរដ្ឋ។ លោក ឌួង ពៅ អភិបាលរងខេត្តក្រចេះ បានចេញមុខបញ្ជាក់ក្នុងកិច្ចប្រជុំសង្ខេបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៦។ លោកបានឱ្យដឹងថា គ្រោះមហន្តរាយទាំងនេះបានប៉ះពាល់ដល់ឃុំ-សង្កាត់ចំនួន…
