admin

administrator

វៀតណាមត្រៀមកាត់បន្ថយជើងហោះហើរ ប្រឈមគ្រោះខ្វះប្រេងយន្តហោះ

ភ្នំពេញ – អាជ្ញាធរអាកាសចរណ៍វៀតណាមបានចេញការព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ឧស្សាហកម្មអាកាសចរណ៍ទាំងមូល ដោយស្នើឱ្យត្រៀមខ្លួនសម្រាប់ការកាត់បន្ថយជើងហោះហើរចាប់ពីខែមេសាខាងមុខនេះ។ ការព្រមាននេះមកបន្ទាប់ពីប្រទេសចិន និងថៃបានអនុវត្តវិធានការហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះ ដោយសារតែភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នៅក្នុងឯកសារផ្លូវការចុះថ្ងៃទី៩ ខែមីនា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ថា៖ «មានហានិភ័យនៃកង្វះប្រេងឥន្ធនៈយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចាប់ពីដើមខែមេសា និងខែបន្តបន្ទាប់»។ អាជ្ញាធរបានណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ពិនិត្យឡើងវិញនូវផែនការហោះហើររបស់ខ្លួន ជាពិសេសសម្រាប់ជើងហោះហើរក្នុងស្រុក និងបានស្នើឱ្យប្រតិបត្តិករអាកាសយានដ្ឋានរៀបចំកន្លែងចតយន្តហោះបន្ថែម។ តាមការវិភាគ វៀតណាមពឹងផ្អែកលើការនាំចូលប្រេងយន្តហោះជាង…

ដា​ហ្ស​គ្មាន​ជាតិ​ស្ករ​៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ថ្មី​របស់​ខ្មែរ ប៊ែ​វើ​រី​ជី​ស ចេញ​លក់​ជា​មុន​គេ​នៅ​កម្ពុជា

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ចេញ​ផលិតផល​ថ្មី​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​គឺ “ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស​គ្មាន​ជាតិ​ស្ករ” ដែល​ជា​ផលិតផល​កូន​ខ្មែរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​គ្មាន​ជាតិ​ស្ករ។ ផលិតផល​ថ្មី​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​បញ្ចេញ​ទៅ​លើ​ទីផ្សារ​ចាប់​ពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ នេះ​តទៅ។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ថ្មី​នេះ​មាន​លក្ខណៈ​ពិសេស​គឺ​មិន​មាន​ជាតិ​ស្ករ​ទេ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​នូវ​ភាព​ខ្លាំង​ក្លា និង​អាច​ផ្តល់​ថាមពល​បាន​ឆាប់​រហ័ស។ លើស​ពី​នេះ ភេសជ្ជៈ​ថ្មី​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង​បាន​លឿន និង​ជួយ​ជំនួយស្មារតី​ក្នុង​ការ​បើកបរ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផលិតផល​នេះ​ក៏​មាន​រសជាតិ​ល្អ​ឆ្ងាញ់​ពិសេស​មួយ​ទៀត​ផង។…

ថៃអាចខាតបង់ជាង ៤០ ប៊ីលានបាត ពីវិស័យទេសចរណ៍ ដោយសារជម្លោះមជ្ឈិមបូព៌ា

ថៃអាចនឹងខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៤០ ប៊ីលានបាត (ប្រហែល ១២៥ លានដុល្លារ) ដោយសារជម្លោះនៅមជ្ឈិមបូព៌ាដែលពាក់ព័ន្ធអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការបិទដែនអាកាសអាចបន្តរយៈពេលរហូតដល់ ៨ សប្ដាហ៍។ ក្រសួងទេសចរណ៍ និងកីឡាថៃបានឱ្យដឹងថា ការបិទដែនអាកាសនៅតំបន់ជម្លោះនៅតែបន្ត ប៉ុន្តែអាកាសចរណ៍ស៊ីវិលនៅតែដំណើរការបាន។ លោកស្រី Natthriya Thaweevong លេខាធិការអចិន្ត្រៃយ៍ក្រសួងទេសចរណ៍…

ជោគជ័យថ្មី! កម្ពុជារកឃើញការបង្កកំណើតផ្កាថ្មប៉ប្រះទឹក ជាលើកទី៣ និងជាលើកដំបូងនៅកោះស្តេច

ភ្នំពេញ – ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានសហការជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិ អង្គការគាំពារធនធានសមុទ្រ និងមូលនិធិសង្សារ ប្រកាសពីការរកឃើញការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារ ខេត្តព្រះសីហនុ និងប្រជុំកោះស្តេច ខេត្តកោះកុង។ ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីដៃគូជាច្រើន…

ផ្ទះ២ខ្នងឆេះអស់ទាំងស្រុងនៅក្រុងប៉ោយប៉ែត បណ្តាលពីផ្ទុះចង្ក្រានហ្គាស

ក្រុងប៉ោយប៉ែត៖ គ្រោះអគ្គីភ័យធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយផ្ទះ២ខ្នងត្រូវបានឆេះអស់ទាំងស្រុង។ អគ្គីភ័យបានឆាបឆេះផ្ទះ១ខ្នងទាំងស្រុង និងផ្ទះមួយទៀតឆេះអស់ជញ្ជាំងម្ខាង រួមជាមួយម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿងដែលរងការខូចខាត។ ទីកន្លែងកើតហេតុស្ថិតនៅក្បែរវិទ្យាល័យអូរជ្រៅ។ កម្លាំងអន្តរាគមន៍បានប្រាប់ថា នៅពេលទៅដល់កន្លែងកើតហេតុ ពួកគេបានឃើញរថយន្តពន្លត់អគ្គីភ័យ៤គ្រឿង និងកម្លាំងអន្តរាគមន៍ជាច្រើននាក់កំពុងប្រឹងប្រែងបាញ់ពន្លត់អគ្គីភ័យ។ កម្លាំងជំនាញបានបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យបណ្តាលមកពីផ្ទុះចង្ក្រានហ្គាស…

ជប៉ុនបដិសេធការអំពាវនាវរបស់ត្រាំ បដិសេធបញ្ជូននាវាចម្បាំងទៅការពារនាវាប្រេងមជ្ឈិមបូព៌ា

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ បានប្រកាសជាផ្លូវការថា ប្រទេសជប៉ុនគ្មានគម្រោងបញ្ជូននាវាចម្បាំង និងកងទ័ពជើងទឹកទៅអមដំណើរនាវាដឹកប្រេងនៅមជ្ឈិមបូព៌ាឡើយ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យចូលរួមការពារនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកស្រី តាកាអ៊ិឈិ បានប្រាប់សភាជប៉ុនយ៉ាងច្បាស់ថា៖ «យើងមិនទាន់បានធ្វើការសម្រេចចិត្តអ្វីទាំងអស់ ពីការបញ្ជូននាវាអមដំណើរទៅមជ្ឈិមបូព៌ា។ យើងកំពុងបន្តពិនិត្យមើលអ្វីដែលជប៉ុនអាចធ្វើបានដោយឯករាជ្យ និងអ្វីដែលអាចធ្វើបាននៅក្នុងក្របខ័ណ្ឌច្បាប់»។…

ត្រាំគំរាមចិន-អូតង់ ជប៉ុន-អូស្ត្រាលីបដិសេធជួយទម្លាយការបិទច្រកហើមូស

សង្គ្រាមនៅអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី១៧ ខណៈអ៉ីស្រាអែលបន្តវាយប្រហារទីតាំងស្តុកប្រេងនៅក្រុងតេហេរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោកអាប់បាស់អារ៉ាសជីបរិហារថា នេះជាការរំលោភបំពានច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីរូបនោះបន្តថា ការវាយប្រហារទីតាំងស្តុកប្រេងបែបនេះនាំឲ្យប្រជាជនជួបប្រទះផលវិបាកអាក្រក់ដល់សុខភាពរយៈពេលយូរ និងនាំឲ្យមានការបំពុលដីប៉ះពាល់ដល់មនុស្សច្រើនជំនាន់។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងតែគាបសង្កត់ចិន និងគំរាមអូតង់ ដើម្បីឲ្យពួកគេជួយទំលាយការបិទខ្ទប់ច្រកសមុទ្រហើមូសដោយអ៉ីរ៉ង់។ លោកត្រាំថ្លែងទៅកាន់កាសែត Financial Times ថា វាជារឿងធម្មតាទេដែលពួកអ្នកទាញយកប្រយោជន៍ពីច្រកសមុទ្រនោះ រួមចំណែកធ្វើបែបណាកុំឲ្យមានអ្វីកើតឡើងនៅទីនោះ។ លោកព្យាករណ៍ទុកថា នឹងមានផលវិបាកអាក្រក់បំផុតសម្រាប់អនាគតអូតង់ក្នុងករណីបដិសេធសំណើជួយការពារសន្តិសុខច្រកសមុទ្រនេះ។ លោកត្រាំក៏គំរាមចិនដែរថា លោកនឹងពន្យារពេលការធ្វើដំណើរជាផ្លូវការរបស់លោកទៅកាន់ចិន…

គុនខ្មែរឆ្ពោះទៅអន្តរជាតិ! វៀតណាមទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី

ហូជីមិញ, វៀតណាម – សហព័ន្ធគុនខ្មែរអន្តរជាតិបានធ្វើជំហានដ៏សំខាន់ក្នុងការពង្រឹងឥទ្ធិពលគុនខ្មែរនៅលើឆាកអន្តរជាតិ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយប្រទេសវៀតណាម។ កាលពីថ្ងៃទី១២ ខែមីនា ឯកឧត្តមខូវ ឆាយ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានធ្វើជាសក្ខីភាពក្នុងការចុះអនុស្សរណៈយោគយល់ដ៏សំខាន់នៅទីក្រុងហូជីមិញ។ កិច្ចសន្យានេះបានផ្ដល់សិទ្ធិឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ The 1st Kunkhmer Asian…

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុច ក្នុងការវិភាគស្ថានភាពពិភពលោកពាក់ព័ន្ធកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បានធ្វើការវិភាគស្ថានភាពពិភពលោកដែលពាក់ព័ន្ធនឹងកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុច។ ១. បណ្តាប្រទេសធំៗចេះតែថាខ្លួនស្រឡាញ់សន្តិភាព តែបណ្តាប្រទេសទាំងនោះនៅតែផលិតអាវុធនាំទៅលក់ឲ្យប្រទេសនៅលើពិភពលោក។ ២. កម្ពុជាត្រូវការការស្មោះត្រង់ តែការស្មោះត្រង់ទាំងពាក្យសំដីនិងទាំងការអនុវត្តជាក់ស្តែងផង។ ៣. អ្នកដែលវ៉ៃគេហើយមិនអាចសម្លាប់គេបាន មានន័យថាចាញ់គេ។…

ហុងគ្រីរឹងម៉ឹងមិនដកថយ ប្រឈមមុខអ៊ុយក្រែន ក្នុងវិវាទកម្ចីអឺរ៉ុប

ទីក្រុងប៊ុយដាប៉ិស្ត៖ ប្រជាជនហុងគ្រីរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យទី១៥ ខែមីនា នៅទីក្រុងប៊ុយដាប៉ិស្ត ដើម្បីចូលរួមក្នុងដំណើរសន្តិភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ពួកគេបានយកមកជាមួយផ្ទាំងបដាដែលមានស្លាកសញ្ញាថា «យើងនឹងមិនក្លាយជាអាណានិគមរបស់អ៊ុយក្រែនទេ» ព្រមទាំងបង្ហាញការគាំទ្រចំពោះនាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អរបាន។ នាយករដ្ឋមន្ត្រី អរបាន បានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រដែលបានប្រមូលផ្តុំគ្នានៅមាត់ទ្វារអគារសភា ដោយអំពាវនាវឱ្យអ៊ុយក្រែនបោះបង់ចោលគោលនយោបាយអរិភាព។ លោកបានលើកឡើងពី«ការបិទផ្លូវប្រេង ការជំរិតទារប្រាក់ និងការគំរាមកំហែងដល់ថ្នាក់ដឹកនាំហុងគ្រី» ដោយបញ្ជាក់ថា ទីក្រុងប៊ុយដាប៉ិស្តមិនដកថយដាច់ខាត។…