admin

administrator

ជប៉ុនបដិសេធការអំពាវនាវរបស់ត្រាំ បដិសេធបញ្ជូននាវាចម្បាំងទៅការពារនាវាប្រេងមជ្ឈិមបូព៌ា

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ បានប្រកាសជាផ្លូវការថា ប្រទេសជប៉ុនគ្មានគម្រោងបញ្ជូននាវាចម្បាំង និងកងទ័ពជើងទឹកទៅអមដំណើរនាវាដឹកប្រេងនៅមជ្ឈិមបូព៌ាឡើយ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យចូលរួមការពារនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកស្រី តាកាអ៊ិឈិ បានប្រាប់សភាជប៉ុនយ៉ាងច្បាស់ថា៖ «យើងមិនទាន់បានធ្វើការសម្រេចចិត្តអ្វីទាំងអស់ ពីការបញ្ជូននាវាអមដំណើរទៅមជ្ឈិមបូព៌ា។ យើងកំពុងបន្តពិនិត្យមើលអ្វីដែលជប៉ុនអាចធ្វើបានដោយឯករាជ្យ និងអ្វីដែលអាចធ្វើបាននៅក្នុងក្របខ័ណ្ឌច្បាប់»។…

ត្រាំគំរាមចិន-អូតង់ ជប៉ុន-អូស្ត្រាលីបដិសេធជួយទម្លាយការបិទច្រកហើមូស

សង្គ្រាមនៅអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី១៧ ខណៈអ៉ីស្រាអែលបន្តវាយប្រហារទីតាំងស្តុកប្រេងនៅក្រុងតេហេរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោកអាប់បាស់អារ៉ាសជីបរិហារថា នេះជាការរំលោភបំពានច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីរូបនោះបន្តថា ការវាយប្រហារទីតាំងស្តុកប្រេងបែបនេះនាំឲ្យប្រជាជនជួបប្រទះផលវិបាកអាក្រក់ដល់សុខភាពរយៈពេលយូរ និងនាំឲ្យមានការបំពុលដីប៉ះពាល់ដល់មនុស្សច្រើនជំនាន់។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងតែគាបសង្កត់ចិន និងគំរាមអូតង់ ដើម្បីឲ្យពួកគេជួយទំលាយការបិទខ្ទប់ច្រកសមុទ្រហើមូសដោយអ៉ីរ៉ង់។ លោកត្រាំថ្លែងទៅកាន់កាសែត Financial Times ថា វាជារឿងធម្មតាទេដែលពួកអ្នកទាញយកប្រយោជន៍ពីច្រកសមុទ្រនោះ រួមចំណែកធ្វើបែបណាកុំឲ្យមានអ្វីកើតឡើងនៅទីនោះ។ លោកព្យាករណ៍ទុកថា នឹងមានផលវិបាកអាក្រក់បំផុតសម្រាប់អនាគតអូតង់ក្នុងករណីបដិសេធសំណើជួយការពារសន្តិសុខច្រកសមុទ្រនេះ។ លោកត្រាំក៏គំរាមចិនដែរថា លោកនឹងពន្យារពេលការធ្វើដំណើរជាផ្លូវការរបស់លោកទៅកាន់ចិន…

គុនខ្មែរឆ្ពោះទៅអន្តរជាតិ! វៀតណាមទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី

ហូជីមិញ, វៀតណាម – សហព័ន្ធគុនខ្មែរអន្តរជាតិបានធ្វើជំហានដ៏សំខាន់ក្នុងការពង្រឹងឥទ្ធិពលគុនខ្មែរនៅលើឆាកអន្តរជាតិ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយប្រទេសវៀតណាម។ កាលពីថ្ងៃទី១២ ខែមីនា ឯកឧត្តមខូវ ឆាយ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានធ្វើជាសក្ខីភាពក្នុងការចុះអនុស្សរណៈយោគយល់ដ៏សំខាន់នៅទីក្រុងហូជីមិញ។ កិច្ចសន្យានេះបានផ្ដល់សិទ្ធិឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ The 1st Kunkhmer Asian…

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុច ក្នុងការវិភាគស្ថានភាពពិភពលោកពាក់ព័ន្ធកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បានធ្វើការវិភាគស្ថានភាពពិភពលោកដែលពាក់ព័ន្ធនឹងកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុច។ ១. បណ្តាប្រទេសធំៗចេះតែថាខ្លួនស្រឡាញ់សន្តិភាព តែបណ្តាប្រទេសទាំងនោះនៅតែផលិតអាវុធនាំទៅលក់ឲ្យប្រទេសនៅលើពិភពលោក។ ២. កម្ពុជាត្រូវការការស្មោះត្រង់ តែការស្មោះត្រង់ទាំងពាក្យសំដីនិងទាំងការអនុវត្តជាក់ស្តែងផង។ ៣. អ្នកដែលវ៉ៃគេហើយមិនអាចសម្លាប់គេបាន មានន័យថាចាញ់គេ។…

ហុងគ្រីរឹងម៉ឹងមិនដកថយ ប្រឈមមុខអ៊ុយក្រែន ក្នុងវិវាទកម្ចីអឺរ៉ុប

ទីក្រុងប៊ុយដាប៉ិស្ត៖ ប្រជាជនហុងគ្រីរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យទី១៥ ខែមីនា នៅទីក្រុងប៊ុយដាប៉ិស្ត ដើម្បីចូលរួមក្នុងដំណើរសន្តិភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ពួកគេបានយកមកជាមួយផ្ទាំងបដាដែលមានស្លាកសញ្ញាថា «យើងនឹងមិនក្លាយជាអាណានិគមរបស់អ៊ុយក្រែនទេ» ព្រមទាំងបង្ហាញការគាំទ្រចំពោះនាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អរបាន។ នាយករដ្ឋមន្ត្រី អរបាន បានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រដែលបានប្រមូលផ្តុំគ្នានៅមាត់ទ្វារអគារសភា ដោយអំពាវនាវឱ្យអ៊ុយក្រែនបោះបង់ចោលគោលនយោបាយអរិភាព។ លោកបានលើកឡើងពី«ការបិទផ្លូវប្រេង ការជំរិតទារប្រាក់ និងការគំរាមកំហែងដល់ថ្នាក់ដឹកនាំហុងគ្រី» ដោយបញ្ជាក់ថា ទីក្រុងប៊ុយដាប៉ិស្តមិនដកថយដាច់ខាត។…

អាស្លី កូល អតីតខ្សែការពារជម្រើសជាតិអង់គ្លេស ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Cesena នៅ Serie B

អាស្លី កូល អតីតខ្សែការពារក្រុម Arsenal និង Chelsea ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Cesena នៃក្របខណ្ឌអ៊ីតាលី Serie B រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ អ្នកចាត់ការវ័យ ៤៥ ឆ្នាំ ដែលបានបង្ហាញខ្លួន ១០៧ ប្រកួតសម្រាប់ក្រុមអង់គ្លេស បានចូលនិវត្តន៍ពីការលេងនៅឆ្នាំ ២០១៩…

ត្រាំព្រមានណាតូអនាគតអាក្រក់ បើមិនជួយបើកច្រកសមុទ្រហរមុហ្ស

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការព្រមានយ៉ាងធ្ងន់ធ្ងរថា អង្គការណាតូ (NATO) អាចប្រឈមមុខនឹងអនាគតដ៏អាក្រក់បំផុត ប្រសិនបើសម្ព័ន្ធមិត្តយូរឆ្នាំនេះបរាជ័យក្នុងការជួយបើកច្រកសមុទ្រហរមុហ្ស ដែលត្រូវបិទដោយអ៊ីរ៉ង់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ ក្នុងបទសម្ភាសន៍ជាមួយកាសែត The Financial Times កាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានបញ្ជាក់ថា…

ទីប្រឹក្សារុស្ស៊ីឆ្លើយដោយពាក្យជេរប្រមាថទៅកាន់តំណាងបារាំង បដិសេធការចូលរួមអឺរ៉ុបក្នុងចរចាសន្តិភាព

ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានប្រើពាក្យជេរប្រមាថយ៉ាងខ្លាំងក្នុងការឆ្លើយតបទៅកាន់តំណាងបារាំង នៅពេលដែលអ្នកតំណាងបារាំងលើកឡើងពីលទ្ធភាពនៃការចូលរួមរបស់អឺរ៉ុបក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបន្តជាង៤ឆ្នាំ។ យោងតាមកាសែត Financial Times ដែលផ្សាយនៅថ្ងៃទី១៥ ខែមីនា ទីប្រឹក្សាជាន់ខ្ពស់ពីររូបរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីខែកុម្ភៈ ដើម្បីពិភាក្សាពីការដាក់បញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុបក្នុងក្របខ័ណ្ឌចរចានាពេលអនាគតទាក់ទងនឹងសង្គ្រាម។ ក្នុងអំឡុងពេលជួបជាមួយលោក Ushakov តំណាងបារាំងបានអះអាងថា…

ធនាគារ Chip Mong ចូលដៃគូជាមួយបុរី Harmony ផ្តល់ឥណទានគេហដ្ឋានរហ័សរហួន

រាជធានីភ្នំពេញ៖ ធនាគារ Chip Mong បានចូលរួមយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យ ដោយក្លាយជាដៃគូហិរញ្ញប្បទានគេហដ្ឋានជាមួយបុរី Harmony នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ កិច្ចសហការនេះត្រូវបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលរបស់ធនាគារ Chip Mong ក្នុងអគារ Chip Mong Tower ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លាង ម៉េង…

អ៊ីស្រាអែលវាយប្រហារនៅហ្គាហ្សា សម្លាប់ជនស៊ីវិល១៣នាក់ រួមក្មេង២នាក់ និងស្ត្រីមានផ្ទៃពោះ

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនៅតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៣នាក់ រួមទាំងក្មេងប្រុសពីរនាក់ ស្ត្រីមានផ្ទៃពោះម្នាក់ និងមន្ត្រីប៉ូលិស៩នាក់។ ការវាយប្រហារមួយកាលពីថ្ងៃអាទិត្យបានកំណត់គោលដៅលើកន្លែងស្នាក់នៅមួយក្នុងជំរំជនភៀសខ្លួនក្នុងទីក្រុង Nuseirat កណ្តាលតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស៤នាក់ រួមទាំងប្តីប្រពន្ធមួយគូ និងកូនប្រុសអាយុ១០ឆ្នាំម្នាក់ផងដែរ។ នេះបើយោងតាមមន្ទីរពេទ្យ Al-Aqsa ក្បែរនោះ ដែលស្រង់ផ្សាយដោយ Al Jazeera ផ្សាយថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៦។ លោក…