admin

administrator

ត្រាំព្រមពន្យារកិច្ចប្រជុំកំពូលជាមួយស៊ី បើចិនមិនជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz

ស្របពេលតម្លៃប្រេងបន្តហក់ឡើងកាន់តែខ្ពស់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅចុងខែមីនានេះ អាចត្រូវពន្យារពេល ប្រសិនបើទីក្រុងប៉េកាំងមិនជួយធានាសុវត្ថិភាពនាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz ឡើងវិញ។ ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យទី១៥ខែមីនា ឆ្នាំ២០២៦ លោកត្រាំរំពឹងថាប្រទេសចិននឹងដើរតួនាទីក្នុងការបន្ធូរបន្ថយការរំខាននានាក្នុងផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់នេះ មុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣១ខែមីនា…

ប្រធានាធិបតី Macron ទាមទារឱ្យអ៊ីរ៉ង់ឈប់វាយប្រហារ ដោយព្រមានពីគ្រោះថ្នាក់សង្គ្រាមនៅមជ្ឈិមបូព៌ា

ប៉ារីស – ប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើការហៅទូរស័ព្ទយ៉ាងធ្ងន់ធ្ងរទៅកាន់សមភាគីអ៊ីរ៉ង់ ដោយទាមទារឱ្យទីក្រុងតេអេរ៉ង់បញ្ឈប់ការវាយប្រហារទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នៅក្នុងការប្រកាសជាសាធារណៈនាថ្ងៃទី១៥ ខែមីនា លោក Macron បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ «ខ្ញុំបានទូរស័ព្ទទៅប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ដើម្បីទាមទារឱ្យលោកបញ្ឈប់ការវាយប្រហារដែលមិនអាចទទួលយកបានទាំងអស់នេះ» លោកបានមានប្រសាសន៍។ ការហៅទូរស័ព្ទនេះបានកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ឈាមធ្លាក់ដ៏ធ្ងន់ធ្ងរមួយ នៅពេលដែលទាហានបារាំងម្នាក់ត្រូវបានសម្លាប់ និងប្រាំមួយនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក…

ទារកទើបកើតត្រូវគេច្រកក្នុងថង់ខ្មៅបោះចោលពីលើផ្ទះជួល

រាជធានីភ្នំពេញ៖ សាកសពទារកម្នាក់ដែលអ្នកភូមិអះអាងថា ទើបនិងកើតបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ ត្រូវបានជនមិនស្គាល់មុខច្រកក្នុងថង់ពណ៍ខ្មៅ១ រួចបោះចោលពីលើផ្ទះជួលមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលស្ថិតនៅខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមបុរសម្នាក់ដែលជាអ្នករស់នៅជិតផ្ទះជួលខាងលើនោះបាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងស្ថិតនៅក្នុងផ្ទះ បានឮស្នូរគេទម្លាក់របស់ម្យ៉ាងពីលើផ្ទះជួលនោះលាន់សូកក្ឌុក ប៉ុន្តែខណៈនោះគាត់មិនបានចេញទៅមើលនោះទេ ព្រោះកន្លងមកអ្នកស្នាក់នៅផ្ទះជួលនោះតែងតែទម្លាក់ថង់សំរាមចោលជាទម្លាប់ទៅហើយ។…

ចិនឆ្លើយតបទៅត្រាំ៖ បញ្ឈប់សកម្មភាពយោធា កុំពង្រីកភាពតានតឹងច្រកសមុទ្រ Hormuz

ប្រទេសចិនបានឆ្លើយតបយ៉ាងច្បាស់ទៅការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ដោយស្នើឲ្យប្រទេសទាំងអស់បញ្ឈប់សកម្មភាពយោធា ក្រោយពីប្រធានាធិបតីដូណាល់ ត្រាំ គំរាមពន្យារពេលដំណើរទស្សនកិច្ច បើចិនបដិសេធមិនចូលរួមការពារនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនេះនៅសន្និសីទសារព័ត៌មានថ្ងៃទី១៦មីនា ដោយអះអាងថា ភាពតានតឹងនៅច្រកសមុទ្រ Hormuz បានរំខានដល់ផ្លូវពាណិជ្ជកម្មអន្តរជាតិ ជាពិសេសវិស័យថាមពល និងគំរាមកំហែងស្ថិរភាពតំបន់។ «ចិនជឿជាក់ថា ប្រទេសទាំងអស់គួរតែបញ្ឈប់សកម្មភាពយោធាជាបន្ទាន់…

ទីភ្នាក់ងារថាមពលអន្តរជាតិប្រកាសបញ្ចេញស្តុកប្រេងបម្រុងទៅទីផ្សារជាបន្ទាន់

អន្តរជាតិ៖ ទីភ្នាក់ងារថាមពលអន្តរជាតិបានប្រកាសថា ស្តុកប្រេងបម្រុងអន្តរជាតិបន្ទាន់នឹងត្រូវបញ្ចេញទៅទីផ្សារក្នុងពេលឆាប់ៗ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃការផ្គត់ផ្គង់ប្រេងកាតសកល។ សេចក្តីប្រកាសព័ត៌មានចែងថា រដ្ឋសមាជិកនានាបានដាក់ផែនការអនុវត្តជាក់ស្តែងជូនទីភ្នាក់ងារថាមពលអន្តរជាតិរួចហើយ។ តាមការរៀបចំចាត់ចែង រដ្ឋសមាជិកនៃទ្វីបអាស៊ីនិងអូស្យានីនឹងបញ្ចេញស្តុកប្រេងបម្រុងមុនគេ រីឯឃ្លាំងប្រេងរបស់រដ្ឋសមាជិកនៃទ្វីបអាមេរិកនិងអឺរ៉ុបនឹងបញ្ចេញទៅទីផ្សារជាបន្តបន្ទាប់ចាប់ពីចុងខែមីនានេះតទៅ។ ទីភ្នាក់ងារថាមពលអន្តរជាតិបានលើកឡើងថា ទីផ្សារប្រេងកាតសកលបាននិងកំពុងប្រឈមនឹងការរាំងស្ទះក្នុងការផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ សកម្មភាពជាសមូហភាពជាបន្ទាន់លើកនេះ ជាសកម្មភាពមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទីផ្សារ។ ប៉ុន្តែបើចង់ស្តារស្ថិរភាពនៃលំហូរពាណិជ្ជកម្មឡើងវិញយ៉ាងពិតប្រាកដ នោះបញ្ហាគន្លឹះគឺត្រូវស្តារការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឱ្យមានភាពប្រក្រតីឡើងវិញ។ ដោយ៖ CCFR

វៀតណាមឈ្នះជើងឯកប្រេងក្រោមដីនៅអាស៊ីអាគ្នេយ៍ មានស្តុកដល់ ៤,៤ ពាន់លានបារ៉ែល

វៀតណាមបានក្លាយជាប្រទេសដែលមានស្តុកប្រេងក្រោមដីច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានបរិមាណដល់ទៅ ៤,៤ ប៊ីលានបារ៉ែល យោងតាមទិន្នន័យឆ្នាំ ២០២៥ ពីក្រុមហ៊ុន BP រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក និងទស្សនាវដ្តី Oil & Gas Journal។ កាសែត VnExpress បានរាយការណ៍ថា ក្រៅពីការឈ្នះជើងឯកនៅក្នុងតំបន់អាស៊ាន បរិមាណប្រេងក្រោមដីដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ធ្វើឱ្យវៀតណាមឡើងដល់ចំណាត់ថ្នាក់ទី ២៥…

ហ្សេលេនស្គីបង្ហាញយុទ្ធសាស្ត្រថ្មី៖ អ៊ុយក្រែនផ្តល់ជំនួយទប់ស្កាត់ដ្រូនអ៊ីរ៉ង់ ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាពីសម្ព័ន្ធមិត្ត

ភ្នំពេញ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហាញពីយុទ្ធសាស្ត្រថ្មីរបស់ក្រុងគីវ ដោយផ្តល់ជំនួយជំនាញទប់ស្កាត់ដ្រូនអ៊ីរ៉ង់ដល់បណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាជាថ្នូរ។ តាមការបង្ហាញពី Al Jazeera កាលពីថ្ងៃទី១៥ មីនា ២០២៦ អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញពិសេសចំនួន៣ក្រុមទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដើម្បីជួយទប់ទល់នឹងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។…

មន្ទីរវប្បធម៌កំពង់ឆ្នាំងចេញសារព្រមានវង់ភ្លេង បន្ទាប់ពីការសម្តែងមិនសមរម្យក្នុងពិធីមង្គលការ

មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងបានចេញសារព្រមានដល់វង់ភ្លេងការទាំងអស់ក្នុងខេត្ត ដើម្បីរក្សាប្រពៃណីខ្មែរឱ្យបានល្អ និងខ្ជាប់ខ្ជួន។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានរូបភាពវង់ភ្លេងមួយសម្តែងមិនសមរម្យក្នុងពិធីកាត់សក់បង្កក់សិរី ដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង។ តាមរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម បង្ហាញពីតួអង្គបុរសម្នាក់បានសម្តែងរហូតស្រាតខោរបស់ខ្លួន ដើម្បីឱ្យឃើញខោទឹកនោមដែលខ្លួនកំពុងស្លៀកនៅខាងក្នុង។ ទង្វើនេះបានធ្វើឱ្យមហាជនជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នារិះគន់យ៉ាងចាស់ដៃ និងចាត់ទុកថានាំឱ្យខូចខាតតម្លៃប្រពៃណីខ្មែរ។ មហាជនបានរិះគន់ពាក់ព័ន្ធនឹងកាយវិកា និងរបៀបស្លៀកពាក់មិនសមរម្យ ជាពិសេសការស្លៀកខោទឹកនោមរបស់តួអង្គសម្តែង ខណៈមានភ្ញៀវកិត្តិយសជាច្រើនកំពុងទស្សនា។ មហាជនមួយចំនួនបានចូលមតិសួរថា៖ «តើទង្វើបែបនេះអាចចាត់ទុកថាជាពិធីកាត់សក់បង្កក់សិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មីបានដែរឬទេ?» មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងសង្ឃឹមថា វង់ភ្លេងប្រពៃណីនៅក្នុងខេត្តនឹងមិនមានទិដ្ឋភាពសម្តែងបែបនេះទៀតឡើយ ហើយអំពាវនាវឱ្យសិល្បករ និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សា…

ថៃប្រឈមគ្រោះថ្នាក់ពីជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកម្តៅខ្លាំងរហូតដល់៤១អង្សាសេ

នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) ទើបតែប្រកាសព្រមានអាសន្នពីគ្រោះថ្នាក់ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ ខណៈប្រទេសនេះកំពុងឈានចូលរដូវក្តៅខ្លាំង។ តាមការផ្សាយរបស់ Strait Times សីតុណ្ហភាពនៅថៃអាចឡើងខ្ពស់រហូតដល់៤១អង្សាសេ។ កាលពីឆ្នាំ២០២៥កន្លងទៅ មានមនុស្ស២១នាក់ស្លាប់ និង១៨២នាក់ទៀតឈឺដោយសារកម្តៅ។ ទិន្នន័យបង្ហាញថា បុរស អ្នកធ្វើការងារធ្ងន់ខាងក្រៅ និងប្រជាជនតំបន់ភាគឦសាន គឺជាក្រុមដែលប្រឈមគ្រោះថ្នាក់ខ្ពស់បំផុត។ គួរកត់សម្គាល់ថា ៦៧% នៃអ្នកស្លាប់ ស្លាប់នៅពេលនៅខាងក្រៅអគារ។…

អ៊ីរ៉ង់ជំរុញត្រាំ ឲ្យបញ្ជូននាវាចម្បាំងចូលច្រកសមុទ្រ Hormuz បើមានក្លាហាន

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញមុខជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យបញ្ជូននាវាចម្បាំងរបស់សហរដ្ឋអាមេរិកមកកាន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត។ យោងតាមការផ្សាយរបស់ VN Express នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍ លោកឧត្តមសេនីយ៍ Ali Mohammad…