admin

administrator

អ៊ុយក្រែនចោទសហភាពអឺរ៉ុបគំរាមកំហែង ដោយសារសំណើបើកបំពង់បង្ហូរប្រេងរុស្ស៊ី

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់សម្ព័ន្ធមិត្តសហភាពអឺរ៉ុបថា កំពុងគំរាមកំហែងទីក្រុងគីវ ដើម្បីបើកបំពង់បង្ហូរប្រេងឡើងវិញ ដែលដឹកជញ្ជូនប្រេងរុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី។ លោក Zelenskyy បានថ្លែងថា៖ “ការស្ដារឡើងវិញនូវលំហូរប្រេងឆៅរបស់រុស្ស៊ីតាមរយៈអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុប នឹងដូចជាការដកទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូដោយផ្ទាល់។” អ៊ុយក្រែនបានបញ្ជាក់ថា បំពង់បង្ហូរប្រេង Druzhba សម័យសូវៀតត្រូវបានខូចខាតដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីខែមករា ហើយមិនទាន់ត្រូវបានជួសជុលនៅឡើយទេ។…

ពាន Finalissima អេស្ប៉ាញ-អាហ្សង់ទីន លុបចោលដោយសារសង្រ្គាមមជ្ឈិមបូព៌ា

ការប្រកួតពានរង្វាន់ Finalissima រវាងក្រុមជើងឯកទ្វីបអឺរ៉ុបអេស្ប៉ាញ និងជើងឯកអាមេរិកខាងត្បូងអាហ្សង់ទីន ដែលត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសកាតាកាលពីថ្ងៃទី២៦ ខែមីនា ត្រូវបានលុបចោលជាផ្លូវការ។ UEFA បានប្រកាសថា ការប្រកួតនេះមិនអាចប្រព្រឹត្តទៅបានទេ ដោយសារស្ថានភាពនយោបាយដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ា។ ការស្នើរកន្លែងប្រកួតថ្មីនៅកីឡាដ្ឋាន Bernabeu របស់ Real Madrid ឬការប្រកួតពីរជើងនៅទីក្រុង Madrid និង Buenos…

រថយន្តបុកគ្នាស្តុបផ្លូវបំបែកជាបួន ទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចបានកើតឡើងនៅពេលយប់ នៅស្តុបផ្លូវបំបែកជាបួនមួយក្នុងរាជធានីភ្នំពេញ ដោយរថយន្តពីរគ្រឿងបានបុកគ្នាយ៉ាងខ្លាំងបណ្តាលឱ្យខូចខាតយ៉ាងដំណំ។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង ១០:៥០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវណតប្រ៊ីត កែងផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ បុរសម្នាក់បានបើករថយន្តម៉ាក TOYOTA RAL LY ពណ៌ស ផ្លាកលេខ…

ប្រេងម៉ាស៊ូត ៦៤០០ រៀល កាត់បន្ថយប្រាក់ចំណេញពាក់កណ្ដាល! ដំណោះស្រាយគឺរថយន្តអគ្គិសនី ZM5

រាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្មទាំងឡាយ! សូមអញ្ជើញពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែមិនារបស់អ្នកឡើងវិញ។ រាល់ពេលដែលក្រសួងពាណិជ្ជកម្មប្រកាសអំពីតម្លៃប្រេងម៉ាស៊ូតហក់ឡើង ដល់ ៦៤០០ រៀលក្នុងមួយលីត្រ (តម្លៃលក់រាយ) ប្រាក់ចំណេញរបស់លោកអ្នកត្រូវបានកាត់បន្ថយពាក់កណ្តាលបាត់ទៅហើយ។ ចំណែកឯការដឹកជញ្ជូនក្នុងក្រុងភ្នំពេញ ដែលមានសភាពកកស្ទះខ្លាំង រថយន្តប្រើប្រេងម៉ាស៊ូតដែលបញ្ឆេះចោលនៅតាមស្តុបចរាចរណ៍ គ្រាន់តែមួយនាទី ក៏កំពុងតែដុតបំផ្លាញប្រាក់ចំណេញដែលលោកអ្នកបាននិងកំពុងខិតខំរកយ៉ាងលំបាកផងដែរ។ ការបន្តប្រើរថយន្តដែលដំណើរការដោយប្រេងម៉ាស៊ូតក្នុងស្ថានភាពនេះ គឺប្រៀបបានដូចជា ការធ្វើការងារឱ្យស្ថានីយប្រេងឥន្ធនៈដោយមិនយកកម្រៃអញ្ចឹង! ដើម្បីរស់រាន និងរីកចម្រើន ដំណោះស្រាយដ៏សាមញ្ញបំផុតគឺ៖…

កម្ពុជាបញ្ជាក់ពីប្រវត្តិសាស្ត្រស្បៃខ្មែរ ឆ្លើយតបទៅសៀមពាក់ព័ន្ធសម្លៀកបំពាក់ប្រពៃណី

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន។ ពិសេសតបទៅប្រទេសសៀមពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៤ មីនា ២០២៦ បានកត់សម្គាល់អំពីព័ត៌មាន និងមតិយោបល់មួយចំនួនដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី…

ត្រាំគំរាមវាយប្រហារកោះ Kharg ទៀត អ៊ីរ៉ង់សន្យាឆ្លើយតបសងសឹក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារជាថ្មីបន្ថែមទៀតលើកោះ Kharg របស់អ៊ីរ៉ង់ ដែលជាទីតាំងផលិតប្រេងដ៏សំខាន់មួយ។ លោកត្រាំបានជំរុញឱ្យសម្ព័ន្ធមិត្តដាក់ពង្រាយនាវាចម្បាំង ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ខណៈទីក្រុងតេហេរ៉ង់សន្យាថា នឹងបង្កើនការឆ្លើយតបសងសឹកជាបន្តបន្ទាប់ត្រឡប់ទៅវិញ។ នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ លោកត្រាំប្រាប់សារព័ត៌មាន…

ហេតុការណ៍អសន្តិសុខធ្វើឱ្យការប្រកួតកីឡាក្នុងលីគកំពូលអ៊ីរ៉ាក់ត្រូវផ្អាកជិតម៉ោង

ការប្រកួតកីឡាបាល់ទាត់នៅក្នុងលីគកំពូលអ៊ីរ៉ាក់ (Iraq Stars League) ត្រូវបានផ្អាកជិតម៉ោងមួយ ដោយសារហេតុការណ៍អសន្តិសុខក្នុងតំបន់។ ការប្រកួតរវាងក្រុម Erbil និង Al Minaa ដែលធ្វើឡើងនៅកីឡដ្ឋាន Franso Hariri ក្នុងទីក្រុង Erbil ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីមានការឃើញមីស៊ីលហោះជ្រែកមេឃពីលើតំបន់ជិតខាង។ អាជ្ញាកណ្តាលបានសម្រេចបញ្ឈប់ការប្រកួតដើម្បីធានាសុវត្ថិភាពអ្នកទស្សនានិងកីឡាករទាំងអស់។ កីឡាករពីក្រុមទាំងពីរត្រូវបានឱ្យចាកចេញពីទីលាន…

គ្រួសារមួយចិញ្ចឹមជ្រូកនៅលើដំបូលផ្ទះ បង្កក្លិនស្អុយរំខានអ្នកជិតខាង

រាជធានីភ្នំពេញ៖ រឿងចម្លែកដែលគេស្ទើរតែមិនជឿថានឹងកើតមាន នៅពេលគ្រួសារមួយក្នុងរាជធានីភ្នំពេញបានចិញ្ចឹមជ្រូកជាច្រើនក្បាលនៅលើដំបូលផ្ទះល្វែងរបស់ខ្លួន។ រឿងនេះបានធ្វើឲ្យអ្នកជិតខាងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារក្លិនស្អុយអាចម៌ជ្រូកដែលផ្សាយពាសវាល។ ទីតាំងចិញ្ចឹមជ្រូកនេះស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋបានប្រាប់ថា គ្រួសារនេះបានចិញ្ចឹមជ្រូកលើដំបូលផ្ទះយូរមកហើយ ហើយជ្រូកទាំងនោះបានធំធាត់អស់ទៅហើយ។ ដោយសារជាផ្ទះល្វែងជាប់គ្នា ក្លិនស្អុយអាចម៌ជ្រូក និងសំឡេងជ្រូកយំទារបាយស៊ីបានរំខានដល់អ្នកជិតខាងច្រើនគ្រួសារ។ មនុស្សចាស់ ក្មេង និងអ្នកមានជំងឺសុទ្ធតែរងផលប៉ះពាល់គ្រប់ពេលវេលា។ លោក វ៉ា សា វឿន…

ពាណិជ្ជកម្មកម្ពុជា-ជប៉ុនរីកចម្រើន! នាំចេញជិត ៣០០លានដុល្លារក្នុង២ខែដំបូងឆ្នាំ២០២៦

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៦ ដោយសម្រេចបានទំហំពាណិជ្ជកម្មជាង ៥០៥លានដុល្លារ កើនឡើងជិត ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំទំនិញចេញទៅជប៉ុនបាន ៣២៨លានដុល្លារ កើនឡើង ៨,៩% ចំណែកឯជប៉ុននាំចូលមកកម្ពុជាមានតម្លៃ ១៧៧លានដុល្លារ កើនឡើង ១៧,៨%។ លោកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា…

ក្រុមហ៊ុនខ្មែរឧបត្ថម្ភសាងសង់អគារសិក្សា៣ជាន់ និងរបងសាលាកម្ពស់៤០ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាព្រៃស

រាជធានីភ្នំពេញ៖ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងអ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិកក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីដើម្បីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី។ អគារសិក្សាថ្មីមាន៣ជាន់ ចំនួន១៥បន្ទប់ ព្រមទាំងរបងសាលា ដែលជាអំណោយពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលជាពាណិជ្ជកម្មក្រោមក្រុមហ៊ុនមេជីបម៉ុង សម្រាប់សាលាបឋមសិក្សាព្រៃស ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។…