កម្ពុជាបញ្ជាក់ពីប្រវត្តិសាស្ត្រស្បៃខ្មែរ ឆ្លើយតបទៅសៀមពាក់ព័ន្ធសម្លៀកបំពាក់ប្រពៃណី
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន។ ពិសេសតបទៅប្រទេសសៀមពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៤ មីនា ២០២៦ បានកត់សម្គាល់អំពីព័ត៌មាន និងមតិយោបល់មួយចំនួនដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី…
