admin

administrator

ក្រសួងកសិកម្មចេញសេចក្តីណែនាំជួយប្រជាកសិករដោះស្រាយបញ្ហាប្រេងឥន្ធនៈ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំជូនមន្ទីរកសិកម្មរាជធានី-ខេត្តទាំងអស់ ឱ្យជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ទនៈជូនប្រជាកសិករ។ សេចក្តីណែនាំនេះធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ដើម្បីដោះស្រាយក្តីបារម្ភរបស់ប្រជាកសិករនិងសហគមន៍កសិកម្មអំពីការទទួលបានប្រេងឥន្ធនៈសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល។ ក្នុងសេចក្តីណែនាំ ក្រសួងបានស្នើឱ្យមន្ទីរកសិកម្មរាជធានី-ខេត្ត៖ ១. តាមដានស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈក្នុងតំបន់ និងអនុវត្តតាមតារាងតម្លៃផ្លូវការ…

កម្ពុជាបណ្តេញជនជាតិចិន ១៦៤នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ

ខេត្តព្រះសីហនុ – អាជ្ញាធរកម្ពុជាកំពុងត្រៀមបណ្តេញជនជាតិចិនចំនួន ១៦៤នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) តាមច្រកព្រះលានយន្តហោះអន្តរជាតិកងកេង។ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានជួបពិភាក្សាការងារជាមួយលោកអគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារពាក់ព័ន្ធ ដើម្បីរៀបចំផែនការបណ្តេញជនជាតិចិនទាំងនេះ។ ការបណ្តេញនឹងធ្វើឡើងនៅថ្ងៃទី១៥…

រោងចក្រស្វាយកំពង់ស្ពឺបង្ហូរទឹកស្អុយបំពុលបរិស្ថាន ក្រសួងបរិស្ថានចាត់វិធានការបង្ក្រាប

ខេត្តកំពង់ស្ពឺ៖ រោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ដែលស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានរកឃើញបង្ហូរសំណល់រាវមិនសំអាត បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋរស់នៅក្បែររោងចក្របានរាយការណ៍ថា ទទួលរងក្លិនស្អុយខ្លាំងពីទីតាំងផលិតកម្ម ព្រមទាំងទឹកស្អុយហូរចូលប្រឡាយមុខផ្ទះ ជាពិសេសនៅរដូវវស្សា។ អ្នកភូមិម្នាក់ដែលរស់នៅចម្ងាយប្រហែល ៧០០ម៉ែត្រពីរោងចក្របានបញ្ជាក់ថា៖ “ក្លិនស្អុយខ្លាំងណាស់ ពិបាកនៅរស់នៅ…

អ៊ីរ៉ង់ប្រកាសសហការយោធាជាមួយរុស្ស៊ី-ចិន ខណៈសង្គ្រាមមជ្ឈិមបូព៌ាឈានដល់សប្តាហ៍ទី៣

សង្គ្រាមមជ្ឈិមបូព៌ាបន្តខ្លាំងក្លារហូតដល់សប្តាហ៍ទី៣ ដោយមានការបាញ់តដៃគ្នាឥតឈប់សោះ ហើយឥឡូវនេះអ៊ីរ៉ង់ប្រកាសថាខ្លួនកំពុងមានកិច្ចសហការយោធាជាមួយរុស្ស៊ី និងចិន។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MS NOW កាលពីថ្ងៃសៅរ៍ទី១៤ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់កំពុងមានកិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ និងប៉េកាំង ដោយចាត់ទុករុស្ស៊ី និងចិនជា «ដៃគូយុទ្ធសាស្ត្រ»។ លោក Araghchi…

អតីតអ្នកទោសចេញពីពន្ធនាគារ កាប់បង្ករបួស២នាក់ ព្រោះឈ្លោះគ្នាលើមរតកមាសពីប្រពន្ធ

ខេត្តកណ្ដាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីចេញមកវិញមិនរៀនមេរៀន ហើយបន្តប្រើអំពើហិង្សាដោយកាន់កាំបិតកាប់ប្រហារបង្កស្នាមរបួសដល់ជនរងគ្រោះ២នាក់ ដោយសារតែជម្លោះលើករណីមរតកមាសពីប្រពន្ធដែលបានទុកចែកឱ្យកូនៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ…

កម្លាំងសមត្ថកិច្ចភ្នំពេញឆ្មក់បង្ក្រាបក្មេងទំនើង ១៤នាក់ ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស។ ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសនេះ បានបង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង…

អាមេរិក-ចិន ត្រៀមជួបគ្នានៅប៉ារីស ដើម្បីរៀបចំកិច្ចប្រជុំកំពូល ត្រាំ-ស៊ី ជីនពីង

ទីក្រុងប៉ារីស៖ ក្រុមមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចពិភាក្សាជុំថ្មីមួយស្ដីពីពាណិជ្ជកម្មនៅទីក្រុងប៉ារីស នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយបញ្ហាពាណិជ្ជកម្ម និងត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង។ កិច្ចពិភាក្សានឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He…

បាតុករកាណាដាប្រឆាំងសង្គ្រាមអ៊ីរ៉ង់-លីបង់ ដង្ហែក្បួនទិវា Al-Quds នៅតូរ៉ុនតូ

អន្តរជាតិ៖ បាតុកររាប់រយនាក់បានដង្ហែក្បួននៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ទី១៤ មីនា ដើម្បីប្រារព្ធទិវា Al-Quds និងធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមនៅអ៊ីរ៉ង់ និងលីបង់។ ក្រុមបាតុករបានកាន់វត្ថុតំណាងឱ្យកុមារដែលបានស្លាប់ក្នុងសង្គ្រាម ហើយដាក់នៅលើកំរាលព្រំក្រហមក្នុងអំឡុងពេលនៃការជួបជុំគ្នា។ ពួកគេបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងរិះគន់សកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ អ្នកតវ៉ាម្នាក់ឈ្មោះ Morteza Gorgzadeh បាននិយាយថា៖ “រាស្ត្រសាមញ្ញកំពុងត្រូវបានទម្លាក់គ្រាប់បែករហូតដល់ស្លាប់ ដោយសារសហរដ្ឋអាមេរិក…

គ្រោះថ្នាក់ដ៏សែនឈឺចាប់! ក្មេង២នាក់ស្លាប់ក្រោមស្ពានដោយសារគ្រាប់មិនទាន់ផ្ទុះ

ខេត្តកំពង់ធំ – គ្រោះថ្នាក់ដ៏សោកសៅមួយបានកើតឡើងនៅរសៀលថ្ងៃទី១៤ មីនា ២០២៦ នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ក្នុងភូមិកំពង់ថ្ម ស្រុកសន្ទុក នៅពេលក្មេងប្រុសស្រីចំនួន២នាក់បានរើសយកគ្រាប់មិនទាន់ផ្ទុះមកលេង បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ។ ជនរងគ្រោះទាំងពីរត្រូវបានគេចាត់ថា គឺសុទ្ធ សិលា អាយុ១៤ឆ្នាំ និងយ៉ាន រតនា អាយុ៨ឆ្នាំ ដែលមានទីលំនៅនៅស្រុកបារាយណ៍។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ប៉ុន្តែស្លាប់នៅពេលទៅដល់ដោយសាររបួសធ្ងន់ធ្ងរពេក។…

ប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់ ក្រោយរថយន្តតូចបុកគូទរថយន្តធំពីក្រោយនៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលជាប្តីបានស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់ នៅព្រលឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅម៉ោង ៥:៣០នាទី ទៀបភ្លឺ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៩ និង១១០ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនរងគ្រោះជាអ្នកបើកបររថយន្តឈ្មោះ ផាត វិសាល…