admin

administrator

ឥណ្ឌូណេស៊ីឈានឆ្ពោះក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ៥ពិភពលោកនៅឆ្នាំ២០៥០

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី លោក Airlangga Hartarto បានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្រទេសរបស់គាត់មានសក្តានុពលក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៥របស់ពិភពលោកនៅឆ្នាំ២០៥០ ប្រសិនបើរក្សាសន្ទុះកំណើនបច្ចុប្បន្ន និងបន្តកំណែទម្រង់រចនាសម្ព័ន្ធ។ លោក Airlangga បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៦ អាចឈានដល់ប្រមាណ ៥.៤% ដោយមូលដ្ឋានគ្រឹះសេដ្ឋកិច្ចក្នុងស្រុកនៅតែមានស្ថិរភាព។ ភាពស្ថិរភាពនេះត្រូវបានបង្ហាញដោយអតិរេកពាណិជ្ជកម្មរយៈពេល ៦៩ ខែ ជាប់ៗគ្នា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសមានសុវត្ថិភាព…

សហរដ្ឋអាមេរិកពន្យារពេលការអមដំណើរកប៉ាល់ប្រេងនៅច្រកសមុទ្រ Hormuz ដោយសារតែគំរាមកំហែងពីអ៊ីរ៉ង់

សហរដ្ឋអាមេរិកនៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់បានប្រកាសបិទ និងគំរាមវាយប្រហារកប៉ាល់ដឹកប្រេងណាដែលល្មើសឆ្លងកាត់។ យោងតាមការផ្សាយរបស់ Al Jazeera លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន CNBC ក្នុងពេលថ្មីៗនេះថា៖ «ទីផ្សារកំពុងជួបប្រទះនឹងការរំខានរយៈពេលខ្លីដ៏ខ្លាំងក្លា យើងព្យាករណ៍ថា សង្គ្រាមនឹងបន្តរយៈពេលច្រើនសប្តាហ៍ទៀត មិនមែនច្រើនខែទេ»។ បើទោះបីជាមានការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក ដូណាល់…

អ៊ីរ៉ង់គំរាមសងសឹកអ៊ុយក្រែន ដោយសារជួយអ៊ីស្រាអែលក្នុងសង្គ្រាមដ្រូន

អ៊ីរ៉ង់បានចេញសំណើរគំរាមសងសឹកយ៉ាងខ្លាំងទៅកាន់អ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវបានផ្តល់ជំនួយយោធា និងឧបករណ៍ការពារដែនអាកាសដល់អ៊ីស្រាអែល។ លោក Ebrahim Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិក្នុងសភាអ៊ីរ៉ង់ បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ទី១៤ មីនា ២០២៦ ថា៖ “អ៊ុយក្រែនបានក្លាយជាភាគីនៃសង្គ្រាមដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។” លោក Azizi បញ្ជាក់ថា តាមរយៈការផ្តល់ការគាំទ្រផ្នែកដ្រូនដល់អ៊ីស្រាអែល អ៊ុយក្រែនបានចូលរួមក្នុងសង្គ្រាមនេះយ៉ាងពិតប្រាកដ។…

ត្រាំស្នើមហាអំណាចពិភពលោកផ្ញើនាវាចម្បាំងការពារច្រកសមុទ្រ Hormuz ពីគំរាមកំហែងអ៊ីរ៉ង់

អាម៉េរិក៖ ប្រធានាធិបតីដូណាល់ ត្រាំ បានធ្វើការអំពាវនាវយ៉ាងច្បាស់លាស់ទៅកាន់មហាអំណាចពិភពលោក ដោយស្នើឱ្យបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារសន្តិសុខនៅច្រកសមុទ្រ Hormuz។ ក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម លោកត្រាំបានអំពាវនាវចំៗទៅកាន់ប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ដោយអះអាងថា ប្រទេសទាំងនេះជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេពីគោលនយោបាយបិទច្រកសមុទ្ររបស់អ៊ីរ៉ង់។ លោកប្រធានាធិបតីអាម៉េរិកបានបញ្ជាក់ថា៖ «ទោះបីជាយើងបានកម្ទេចសមត្ថភាពយោធាធំៗរបស់អ៊ីរ៉ង់ស្ទើរទាំងស្រុងក៏ដោយ ក៏សត្រូវនៅតែអាចបង្កគ្រោះថ្នាក់តាមរយៈដ្រូន និងមីនទឹកបាន»។ ត្រាំបានសង្កត់ធ្ងន់ថា…

អ្នកវិភាគ៖ ការស៊ើបអង្កេតការងារបង្ខំរបស់អាមេរិកគឺជាល្បែងនយោបាយផ្ទៃក្នុង

រាជធានីភ្នំពេញ – អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានអះអាងថា ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារដោយបង្ខំរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចំនួន ៦០ គឺគ្រាន់តែជាល្បែងនយោបាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា៖ «ការស៊ើបអង្កេតនេះ គ្រាន់តែជាការលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ ដោយសារនយោបាយពន្ធបដិការបស់លោក ដូណាល់ ត្រាំ…

ក្រសួងកសិកម្មចាត់វិធានការបន្ទាន់២ ដោះស្រាយបញ្ហាឡើងថ្លៃប្រេងនិងជីកសិកម្ម ក្រោមផលប៉ះពាល់សង្គ្រាមមជ្ឈឹមបូព៌ា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីដោះស្រាយក្តីកង្វល់របស់ប្រជាកសិករដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលបណ្តាលឱ្យឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់នៅថ្ងៃទី១៥ មីនា ២០២៦ ថា វិធានការទាំង២នេះត្រូវបានចាត់ឡើងដើម្បីធានាស្ថិរភាពវិស័យកសិកម្មក្នុងពេលមានវិបត្តិ។ វិធានការទី១៖ ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖…

ក្រុមជាងសាងសង់បាត់ដំបងបែរជាជួញថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់បាន ៥នាក់

ខេត្តបាត់ដំបង៖ ក្រុមជាងសាងសង់ផ្ទះមួយក្រុមនៅស្រុកបាណន់ ដែលមានមុខរបរសំខាន់ជាការសាងសង់ផ្ទះ បែរជាបែកគំនិតបន្ថែមមុខរបរថ្មីគឺជួញដូរគ្រឿងញៀន និងប្រើប្រាស់ខ្លួនឯងផង ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាបឃាត់ខ្លួនបាន ០៥នាក់។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ មីនា នៅភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រុមជាងសាងសង់នេះត្រូវឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅកន្លែងធ្វើការងារ។ យោងតាមរបាយការណ៍មន្ត្រីផ្នែកគ្រឿងញៀននៃអធិការស្រុកបាណន់ ជនសង្ស័យទាំង០៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ជ័យ វិសាល (៣៩ឆ្នាំ), ស៊ុំ…

ទុក្ខសោកនាដកម្ម! កុមារ ២នាក់ស្លាប់ដោយសារលេងគ្រាប់ M79 មិនទាន់ផ្ទុះនៅកំពង់ធំ

ខេត្តកំពង់ធំ៖ ស្ថានការណ៍គួរឱ្យសោកស្តាយបានកើតឡើងនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅពេលល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រោយកុមារប្រុសស្រីចំនួន ២នាក់បានបាត់បង់ជីវិតដោយសារការលេងគ្រាប់ M79 មិនទាន់ផ្ទុះ។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសម្តែងការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ។ លោកបានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកថា…

នគរបាលពោធិ៍សាត់បង្ក្រាបក្រុមជួញគ្រឿងញៀនធំ ឃាត់ខ្លួន៣នាក់ និងដកហូតថ្នាំញៀនជាង១គីឡូក្រាម

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បានអនុវត្តប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់។ កម្លាំងចម្រុះបានចុះបង្ក្រាបចំនួន៣គោលដៅផ្សេងគ្នា។ គោលដៅទី១នៅភូមិស្ពានថ្ម សង្កាត់រលាប ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម ផារិទ្ធ អាយុ៤៦ឆ្នាំ និងដកហូតថ្នាំញៀន៣.៤១ក្រាម។ គោលដៅទី២នៅភូមិមាន់ចែ សង្កាត់ព្រៃញី…

អ៊ីរ៉ង់សន្យាតាមប្រមាញ់ Netanyahu លុះក្ស័យ ក្នុងពេលមានការសង្ស័យពីស្ថានភាពរបស់គាត់

ស្របពេលមានពាក្យចចាមអារ៉ាមអំពីជោគវាសនាមិនប្រាកដរបស់លោក Benjamin Netanyahu អ៊ីរ៉ង់បានប្រកាសថា បើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះនៅរស់មែន ខ្លួននឹងតាមប្រមាញ់លុះក្ស័យ។ តាមការផ្សាយរបស់ India Today នៅថ្ងៃអាទិត្យទី១៥ខែមីនាឆ្នាំ២០២៦ ឆ្មាំបដិវត្តន៍ IRGC បានចេញសេចក្តីថ្លែងការណ៍ថា៖ «អ៊ីរ៉ង់នឹងតាមកំណត់គោលដៅវាយប្រហារលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ខណៈសង្គ្រាមជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅតែបន្ត។ ប្រសិនបើឧក្រិដ្ឋជនសម្លាប់កុមាររូបនេះនៅមានជីវិត យើងនឹងបន្តតាមប្រមាញ់លុះក្ស័យ និងសម្លាប់គេដោយកម្លាំងពេញទំហឹង»។…