ក្រសួងកសិកម្មចាត់វិធានការបន្ទាន់២ ដោះស្រាយបញ្ហាឡើងថ្លៃប្រេងនិងជីកសិកម្ម ក្រោមផលប៉ះពាល់សង្គ្រាមមជ្ឈឹមបូព៌ា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីដោះស្រាយក្តីកង្វល់របស់ប្រជាកសិករដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលបណ្តាលឱ្យឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់នៅថ្ងៃទី១៥ មីនា ២០២៦ ថា វិធានការទាំង២នេះត្រូវបានចាត់ឡើងដើម្បីធានាស្ថិរភាពវិស័យកសិកម្មក្នុងពេលមានវិបត្តិ។ វិធានការទី១៖ ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖…
