admin

administrator

ព្រឹត្តិការណ៍រន្ធត់នៅស្ទឹងត្រែង៖ កូនសម្លាប់ឪពុក រួចជិះម៉ូតូគេចខ្លួនទៅបុកឡានស្លាប់ភ្លាម

ស្ទឹងត្រែង៖ ព្រឹត្តិការណ៍ហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយបានកើតឡើងនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅពេលកូនប្រុសម្នាក់បានប្រើហិង្សារហូតដល់សម្លាប់ឪពុកបង្កើត ហើយក្រោយមកក៏ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពេលគេចខ្លួន។ យោងតាមការបញ្ជាក់ពីលោក សាយ កង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំអាង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ហេតុការណ៍នេះគឺជាករណីហិង្សាក្នុងគ្រួសារ។ ជនសង្ស័យដែលត្រូវជាកូនបង្កើត បានប្រើហិង្សាលើឪពុករបស់ខ្លួន បន្ទាប់មកជិះម៉ូតូគេចខ្លួន តែអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ។ ប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុបានបង្ហើបថា ជម្លោះនេះអាចផ្ដើមចេញពីភាពមិនចុះសម្រុងគ្នារ៉ាំរ៉ៃ…

ត្រាំចោទពូទីនថា ជួយអ៊ីរ៉ង់សម្ងាត់ ដោយសារអាមេរិកគាំទ្រអ៊ុយក្រែន

អត្ថបទដោយ៖ កម្ពុជាថ្មី ភ្នំពេញ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលាតត្រដាងនូវការសង្ស័យយ៉ាងខ្លាំងថា ប្រមុខរដ្ឋរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន អាចកំពុងផ្តល់ជំនួយសម្ងាត់ដល់អ៊ីរ៉ង់ក្នុងសង្រ្គាមប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News នៅថ្ងៃទី១៣ មីនា ២០២៦ លោកត្រាំបានបង្ហាញថា ការសម្រេចចិត្តរបស់មូស្គូក្នុងការជួយតេហេរ៉ង់…

អាជ្ញាធរចាប់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ ក្នុងបុរីពិភពថ្មី ពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ

ភ្នំពេញ៖ កម្លាំងអាជ្ញាធរចម្រុះបានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៤ មីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១៥នាក់។ ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ អាជ្ញាធរបានដកហូតកុំព្យូទ័រ…

វើក បន្ថែមឧបត្ថម្ភ ១០៨ លានរៀល ជំរុញគុនខ្មែរក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC

រាជធានីភ្នំពេញ – មរតកគុនខ្មែរកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងក្នុងស្រុក និងអន្តរជាតិ ដោយមានការគាំទ្រពីវិស័យឯកជន។ ព្រឹត្តិការណ៍វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី៤ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC នាចុងសប្តាហ៍នេះ។ លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសពីការឧបត្ថម្ភបន្ថែមចំនួន ១០៨…

ក្រសួងសុខាភិបាលបិទមន្ទីរព្យាបាលឥន្ទ្រទេវី១ ដោយសារខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ

រាជធានីភ្នំពេញ – ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដោយសារមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់គុណភាពសេវាពិនិត្យព្យាបាលជូនប្រជាជន។ នាល្ងាចសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះអនុវត្តសេចក្តីសម្រេចលេខ០០៩៧/២៦ អបស/ន.ស.ស ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ មន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដែលមានទីតាំងនៅផ្ទះលេខ៦៥…

ទំនប់វារីអគ្គិសនីសេសានក្រោម២ ឈរជាប្រភពថាមពលធំបំផុតកម្ពុជា ផលិតបាន ៤០០ មេហ្គាវ៉ាត់

ខេត្តស្ទឹងត្រែង – ទំនប់វារីអគ្គិសនីសេសានក្រោម២ បានក្លាយជានិមិត្តរូបថ្មីនៃថាមពលជាតិ ដោយមានសមត្ថភាពផលិតអគ្គិសនីដល់ ៤០០ មេហ្គាវ៉ាត់ ដែលធ្វើឱ្យវាក្លាយជាទំនប់វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា។ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានបង្ហាញមោទនភាពក្នុងការគ្រប់គ្រងប្រភពថាមពលយក្សនេះ ដែលជាឆ្អឹងខ្នងសំខាន់សម្រាប់ស្ថិរភាពអគ្គិសនីជាតិ។ តួលេខ ៤០០ មេហ្គាវ៉ាត់នេះ បានដាក់វានៅលំដាប់លេខ១ នាំមុខទំនប់ស្ទឹងតាតៃ និងកំចាយ។…

បុរសអាយុ ១៩ឆ្នាំត្រូវចាប់ខ្លួនក្នុងបទលក់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទី នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសលក់ចែកចាយឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់។ ការប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុសាសន៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆៃ តុលា អាយុ…

ចោរហែកជញ្ជាំងផ្ទះលួចទ្រព្យសម្បត្តិ តែបដិសេធថាមិនឃើញលុយ ៥០០ដុល្លារ

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកគងពិសីបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីម្ចាស់ផ្ទះប្ដឹងថាត្រូវគេហែកជញ្ជាំងសង្កសីចូលលួចទ្រព្យសម្បត្តិ និងលុយចំនួន ៥០០ដុល្លារ។ ប៉ុន្តែជនសង្ស័យបានសារភាពថាខ្លួនយកបានតែកូនកាំបិត និងកាំភ្លើងខ្យល់ប៉ុណ្ណោះ។ នគរបាលស្រុកគងពិសីបានឱ្យដឹងថា នៅវេលាម៉ោង ១២:៤៩នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំរកាកោះបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សៅ សំអុន ភេទស្រី អាយុ៣៨ឆ្នាំ ដែលបានប្ដឹងជនសង្ស័យឈ្មោះ ជឿន កាន…

អ៊ីរ៉ង់ព្រមានអាមេរិកវិញ កុំវាយប្រហារប្រព័ន្ធថាមពល បើមិនចង់ជួបគ្រោះថ្នាក់

ភ្នំពេញ – លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ឡារីជានី បានព្រមានសហរដ្ឋអាមេរិកកុំឱ្យបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ចរន្តអគ្គិសនីរបស់អ៊ីរ៉ង់ក្នុងរយៈពេលមួយម៉ោង។ យោងតាម Al Jazeera ផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក Larijani…

សហរដ្ឋអាមេរិកបាត់បង់ទាហាន ១៣ នាក់ និងរងរបួស ២០០ នាក់ក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់

យោងតាមការរាយការណ៍របស់សារព័ត៌មាន The Wall Street Journal កងទ័ពសហរដ្ឋអាមេរិកបានបាត់បង់ទាហានយ៉ាងហោចណាស់ ១៣ នាក់ និងមានទាហានជាង ២០០ នាក់ទៀតរងរបួសចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការ Epic Fury ប្រឆាំងនឹងអ៊ីរ៉ង់។ ក្នុងចំណោមទាហានដែលរងរបួសទាំង ២០០ នាក់នោះ មានចំនួន ១៧០ នាក់បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញហើយ។…