ទំនប់វារីអគ្គិសនីសេសានក្រោម២ ឈរជាប្រភពថាមពលធំបំផុតកម្ពុជា ផលិតបាន ៤០០ មេហ្គាវ៉ាត់
ខេត្តស្ទឹងត្រែង – ទំនប់វារីអគ្គិសនីសេសានក្រោម២ បានក្លាយជានិមិត្តរូបថ្មីនៃថាមពលជាតិ ដោយមានសមត្ថភាពផលិតអគ្គិសនីដល់ ៤០០ មេហ្គាវ៉ាត់ ដែលធ្វើឱ្យវាក្លាយជាទំនប់វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា។ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានបង្ហាញមោទនភាពក្នុងការគ្រប់គ្រងប្រភពថាមពលយក្សនេះ ដែលជាឆ្អឹងខ្នងសំខាន់សម្រាប់ស្ថិរភាពអគ្គិសនីជាតិ។ តួលេខ ៤០០ មេហ្គាវ៉ាត់នេះ បានដាក់វានៅលំដាប់លេខ១ នាំមុខទំនប់ស្ទឹងតាតៃ និងកំចាយ។…
