គណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ រៀបចំកែសម្រួលសមាសភាពក្រុមការងារ
ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងអនុប្រធានយុវជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចុះមូលដ្ឋានឃុំទាំង៣ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដើម្បីរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ នៃស្រុកបុរីអូរស្វាយសែនជ័យ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងធានាភាពស៊ីជម្រៅនៃគណបក្សនៅតាមមូលដ្ឋាន។ លោក ទូច គង្គា ដែលក៏ជាអនុប្រធានទី១នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានណែនាំអំពីគោលការណ៍និងគោលដៅនៃការកែសម្រួលសមាសភាពក្រុមការងារ។…
