អាមេរិក-ចិន ត្រៀមជួបគ្នានៅប៉ារីស ដើម្បីរៀបចំកិច្ចប្រជុំកំពូល ត្រាំ-ស៊ី ជីនពីង
ទីក្រុងប៉ារីស៖ ក្រុមមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចពិភាក្សាជុំថ្មីមួយស្ដីពីពាណិជ្ជកម្មនៅទីក្រុងប៉ារីស នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយបញ្ហាពាណិជ្ជកម្ម និងត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង។ កិច្ចពិភាក្សានឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He…
