សិស្សនិទ្ទេស-A ២៣៩រូប ចែករំលែកបទពិសោធន៍ជោគជ័យជូនសិស្សថ្នាក់ទី១២ ប៊ែលធី
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សាលាប៊ែលធីអន្តរជាតិបានរៀបចំពិធីសំណេះសំណាលដ៏ពិសេសមួយ ដែលសិស្សនិទ្ទេស-A ចំនួន ២៣៩រូបបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជូនសិស្សថ្នាក់ទី១២ ចំនួន ២,៧៥៩នាក់ ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប ដោយមានការចូលរួមផ្ទាល់ និងផ្សាយបន្តជូនសិស្សគ្រប់សាខា។ លោក…
